ក្នុងសារជាសំឡេងនៅយប់ថ្ងៃទី១៥ កុម្ភ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាទៅនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ហើយពង្រាយកម្លាំងទ័ពនៅតាមព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងដែនចេញចូលដោយខុសច្បាប់។
ការទប់ស្កាត់នេះគឺដើម្បីធានាកុំឲ្យមានការឆ្លងវីរុសកូវីដ-១៩ ពីប្រទេសថៃ ឬវៀតណាម ចូលមកព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាទៅអគ្គស្នងការនគរបាលជាតិ ឯកឧត្តម នេត សាវឿន ឱ្យពិនិត្យមើលមន្ត្រីនគរបាល តាមច្រកព្រំដែន ឲ្យបានច្បាស់ និងចាត់វិធានការចំពោះមន្ត្រីនគរបាល ដែលពុករលួយយកលុយពលករដោយអនុញ្ញាតឲ្យចូលដោយគ្មានការធ្វើចត្តា ឡីស័កឲ្យបានត្រឹមត្រូវ។ សម្ដេចតេជោ បានព្រមានថា តាមដាច្រកព្រំដែនទាំងអស់របស់កម្ពុជាជាមួយប្រទេសជិតខាង ចៅហ្វាយខេត្តត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រីបើមានករណីថ្លោះថ្លោយណាមួយ។
សូមជម្រាបថា កាលពីយប់មិញ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យ ដកតំណែងវរសេនីយ៍ឯក មួយរូប ដែលជាអធិការនគរបាលស្រុករវៀង ខេត្តបាត់ដំបង ដែលបានដោះលែងឈ្មួញមេខ្យល់នាំពលករទៅធ្វើការ ឲ្យមានសេរីភាព៕






