នៅព្រឹកថ្ងៃអង្គារ ១២ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យលោក Ahmed Jamal Khan តំណាងថ្នាក់តំបន់អាស៊ីខាងត្បូង និងអាស៊ីបូព៌ា នៃ មូលនិធិ Bill and Melinda Gates ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានរិះរកលទ្ធភាពក្នុងការធ្វើការរួមគ្នាលើវិស័យមួយចំនួន ដូចជា សុខាភិបាល ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសង្គម និងវិស័យផ្សេងៗទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជនក្នុងតំបន់ និងពិភពលោក។






