ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា មន្ត្រីរាជការឬកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលត្រូវបានតួនាទីបន្ថែមជាទីប្រឹក្សាក្រសួងស្ថាប័ន និងមិនត្រូវបានផ្ដល់ងារឋានៈស្មើ ដូចជាឋានៈស្មើរដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ រឺឋានៈស្មើអគ្គនាយកណាមួយទៀតនោះទេ។ ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានតែងតាំងរួចហើយ នឹងត្រូវទុកពេល ៦ខែ ដើម្បីឲ្យជ្រើសរើសថា ចង់បានតួនាទីប្រឹក្សាឋានៈស្មើ ឬតួនាទីក្នុងស្ថាប័នការងារ។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយនឹងកម្មករជាង១៨.០០០នាក់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីបញ្ជៀ សនូវការលំបាក ការបែងចែកឋានៈ.ដោយសារកាលពី មុនមានអភិបាលរងខណ្ឌ ក៏មានឋានៈស្មើរដ្ឋមន្ត្រី។
ពិសេសការបញ្ជៀសនូវការប្រកួតប្រជែងការចង់បាននូវតួនាទីជាទីប្រឹក្សាឋានៈស្មើផងដែរ។
ឯកឧត្តម ហ៊ុន ម៉ាណែត បន្ថែមថា ក្រោយពីច្បាប់នេះចេញ រាល់ការផ្ដល់ងារជាទីប្រឹក្សា ដែលមានឋានៈស្មើនឹងត្រូវផ្ដល់ជូនតែអ្នកដែលមិនមានតួនាទីក្នុងរាជការប៉ុណ្ណោះ ខណៈដែលអ្នកដែលមានតួនាទីត្រូវផ្ដល់ត្រឹមឋានៈជាទីប្រឹក្សា ដោយគ្មានឋានៈស្មើនោះទេ៕






