អ៊តាលី ៖ ចំនួនមនុស្សស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី () នៅក្នុងប្រទេសអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសអ៉ីតាលី បានកើនឡើងដល់ ៤ ០៣២នាក់ សរុបទាំងអ្នកជំងឺ ៦២៧នាក់ថ្មីទៀតបានស្លាប់នៅក្នុងពេលតែមួយថ្ងៃចុងក្រោយនេះ ។
នេះជាអត្រាស្លាប់ខ្ពស់បំផុតរបស់អ៉ីតាលី ដែលខ្ពស់ជាងប្រទេសនានានៅលើពិភពលោក។
សារព័ត៌មាន AP ចេញផ្សាយនាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នេះថា អង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុក COVID-19 ថា «ជំងឺរាតត្បាតជាសកល» បានវាយប្រហារចូលដល់ប្រទេសលើដែនដីសរុបចំនួន ១៨២ហើយ លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។
ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២៦៥.៨៦៧ករណី ដែលក្នុងនោះ ១១.១៨០នាក់ស្លាប់ និង ៩០.៦០៣នាក់ ជាសះស្បើយ៕





