ស៊ីអិនអិន៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្ស១០នាក់ រួមទាំងក្មេងជំទង់ពីរនាក់ និងក្មេងតូចម្នាក់ បានស្លាប់នៅក្នុងការផ្ទុះ កាលពីថ្ងៃសុក្រ នៅឯស្ថានីយ៍ចាក់សាំងមួយ នៅភាគពាយ័ព្យ នៃប្រទេសអៀរឡង់។
ប៉ូលិសអៀរឡង់បាននិយាយថា ក្នុងចំណោមអ្នកស្លាប់១០នាក់ ក្នុងការបំផ្ទុះនៅក្នុងទីក្រុង ដូណេហ្គាល់ (Donegal) មានបុរស ៤នាក់ ស្ត្រី ៣នាក់ ក្មេងប្រុសជំទង់ម្នាក់ ក្មេងស្រីជំទង់ម្នាក់ និងក្មេងស្រីក្មេងម្នាក់ទៀត ឯមនុស្ស៨នាក់បានរងរបួស។ ការផ្ទុះនេះបានកើតឡើង នៅម៉ោង៣រសៀល នៅស្ថានីយ៍ប្រេងឥន្ធនៈ អេផលហ្គីន(Applegreen)។
ប៉ូលិសបាននិយាយថា “ឧបទ្ទវហេតុនេះជាសោកនាដកម្មដែលមានចំនួនជនស៊ីវិល បាត់បង់ជីវិតច្រើនជាងគេបំផុត ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនៅក្នុងតំបន់នេះ។
ថ្លែងនៅព្រឹកថ្ងៃសៅរ៍ទៅកាន់ទូរទស្សន៍ជាតិ RTE នាយករដ្ឋមន្ត្រីអៀរឡង់ លោកមីឆែល ម៉ាទីន (MicheálMartin) បានសម្តែងការរំលែកទុក្ខរបស់គាត់ទៅកាន់ក្រុមគ្រួសារជនរងគ្រោះក្នុងឧបទ្ទវហេតុនេះផងដែរ៕
ប្រែសម្រួលដោយ ប៊ុន សុភាព







