បេរូត៖ យោងទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះ ផ្សាយនៅថ្ងៃទី១៥ ខែធ្នូថា ប្រទេសលីបង់ បានទទួលវ៉ាក់សាំងជំងឺអាសន្នរោគជាង៩០០,០០០ដូសពីអង្គការសុខភាពពិភពលោក (WHO) និងក្រុមសម្រប សម្រួលអន្តរជាតិ (ICG)។
វ៉ាក់សាំងដែលផ្តល់មូលនិធិដោយមូលនិធិឆ្លើយតបគ្រោះអាសន្នកណ្តាលរបស់អង្គការសហប្រជាជាតិ និងមូលនិធិសង្គ្រោះបន្ទាន់ដែលពាក់ព័ន្ធ របស់អង្គការសុខភាពពិភពលោក នឹងត្រូវប្រើប្រាស់ក្នុងដំណាក់កាលទីពីរ នៃយុទ្ធនាការចាក់វ៉ាក់សាំងជំងឺអាសន្នរោគ របស់ប្រទេសលីបង់ដោយប្រទេសលីបង់ បានចាប់ផ្តើមការចាក់វ៉ាក់សាំងជំងឺ អាសន្នរោគដំណាក់កាលដំបូងរបស់ខ្លួននៅពាក់ កណ្តាល ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលលបានទទួលវ៉ាក់សាំងជំងឺអាសន្នរោគចំនួន ៦០០,០០០ដូស ពី ICG ផងដែរ។
គួរបញ្ជាក់ថា នៅដើមខែធ្នូ ៩០ភាគរយ នៃក្រុមគោល ដៅនៅក្នុងប្រទេសលីបង់ ដែលជាចំណុចក្ដៅនៃការផ្ទុះគ្របដណ្ដប់ទៅលើជនភៀសខ្លួន និងសហគមន៍ដែលជាម្ចាស់ផ្ទះ។ ចាប់តាំងពីករណីដំបូងត្រូវបានរកឃើញនៅថ្ងៃទី០៦ ខែតុលា ដែលករណីសង្ស័យថា ជាជំងឺអាសន្ន រោគចំនួន៥,១៣៥ករណី រួមទាំងករណីដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ចំនួន៦៥៨។
ការស្លាប់ដែលពាក់ព័ន្ធចំនួន ២៣ករណីត្រូវបានរាយការណ៍នៅក្នុងប្រទេសលីបង់ផងដែរ។
តែទោះជាយ៉ាងណានៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិបាននិយាយថា អង្គការ WHO បានអំពាវនាវរកថវិកាចំនួន១១.២ លានដុល្លារអាមេរិក ដើម្បីផ្តល់មូលនិធិដល់ការឆ្លើយតបនឹងជំងឺអាសន្នរោគ នៅក្នុងប្រទេសលីបង់ ក្នុងរយៈពេលប្រាំមួយខែ ប៉ុន្តែមានតែ ២៩ភាគ រយប៉ុណ្ណោះ ត្រូវបានទទួលមកទល់ពេលនេះ៕
ប្រែសម្រួលដោយ ប៊ុន សុភាព