ភ្នំពេញ ៖ ក្រុមគ្រួសារមួយមានប្ដី ប្រពន្ធ និងកូនស្រី បានចេញពីលក់ដូរនៅផ្សារកាប់គោបំណងត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្តស៊េរីទំនេីបមួយគ្រឿងបេីកបរដោយជនបរទេស មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រឡាប់ និងរាយប៉ាយរបស់របបពេញផ្លូវ រួចព្យាយាមបេីករត់ តែត្រូវសមត្ថកិច្ចខណ្ឌមានជ័យដេញឃាត់បានទាំងរថយន្ត និងតៃកុង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅក្បែរប៉ុស្ដិ៍នគរបាលចាក់អង្រែលេី តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសម្ដីស្ត្រីជនរងគ្រោះជាប្រពន្ធបានប្រាប់អ្នកសារព័ត៌មានថា មុនពេលកេីតហេតុ រូបគាត់និងប្ដីទាំងកូនស្រីម្នាក់ បានបេីករុឺម៉កកង់បីខ្មែរ ចេញពីលក់ដូរនៅផ្សារកាប់គោ ហេីយបំណងមកផ្ទះវិញនៅសង្កាត់ចាក់អង្រែក្រោម ខណះមកដល់កន្លែងកេីតហេតុស្រាប់តែឃេីញរថយន្តបង្កម៉ាក អូឌី Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-5878 ដែលបេីកបរដោយបុរសជនជាតិបរទេសខាងលេី ធ្វេីដំណេីរមកពីក្រោយយ៉ាងលឿន រួចក៏បុករុឺម៉កកង់បីរបស់គាត់ពេញទំហឹង បណ្ដាលឲ្យក្រឡាប់រុឺម៉កកង់បីចាក់ចោលសម្ភារៈលក់ដូររងការខូចខាតយ៉ាងដំណំ តែប្ដីនិងកូនស្រីគាត់ រងរបួសតិចតួច ។
ស្ត្រីរងគ្រោះបានបន្តថា ក្រោយកេីតហេតុភ្លាមៗ អ្នកបេីករថយន្តបង្កមិនបានឈប់ដោះស្រាយ និងទទួលខុសត្រូវនោះទេ ដោយបានព្យាយាមបេីករត់រហូតមកដល់មុខបុរី វីឡា ថោន ជាប់ផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលេី ដដែល ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃេីញនិងជួយដេញឃាត់បានទាំងរថយន្តបង្ក និងតៃកុង តែម្ដង ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានជួយសម្រួលដល់អ្នករថយន្តបង្ក និងជនរងគ្រោះ ដោយបញ្ចប់រឿងត្រឹម អ្នកបង្កព្រមសងថ្លៃខូចខាតទៅលេីភាគីរងគ្រោះ ចំនួន២ពាន់ដូល្លារ ៕
https://www.facebook.com/SEATVNews24Hours/videos/223319835594155/?t=2
https://www.facebook.com/SEATVNews24Hours/videos/252235326155471/?t=3
Posted by SEATV News 24 Hours on Monday, 20 April 2020





