ភ្ញៀវធ្វើដំណើរពីកម្ពុជា អាចធ្វើដំណើរទៅកាន់ទីក្រុង មែលប៊ន តាមផ្លូវហោះហើរថ្មីរបស់ Vietjet ហាណូយ-មែលប៊ន បានហើយ
ជើងហោះហើរដំបូងរបស់ក្រុមហ៊ុន Vietjet ពីទីក្រុងហាណូយ ប្រទេសវៀតណាម ទៅកាន់ទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី បានចុះចតនៅអាកាសយានដ្ឋាន មែលប៊ន ដោយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ដោយ ឯកឧត្តម Natalie Hutchins សមាជិកសភា Victorian រដ្ឋមន្ត្រីការងារ និងឧស្សាហ៍កម្ម រដ្ឋមន្ត្រីកិច្ចការនារី រដ្ឋមន្ត្រីសន្ធិសញ្ញា និងប្រជាជនដើមនៃរដ្ឋ Victoria ឯកអគ្គរដ្ឋទូតរងវៀតណាមប្រចាំនៅអូស្ត្រាលី Nghiem Xuan Hoa។
ហាណូយ-មែលប៊ន គឺជាផ្លូវហោះហើរទីប្រាំមួយរបស់ក្រុមហ៊ុន Vietjet ដែលតភ្ជាប់ពីប្រទេសវៀតណាមទៅកាន់ប្រទេសអូស្ត្រាលី។ ផ្លូវហោះហើរថ្មីនេះហោះហើរទៅវិញទៅមករៀង រាល់ថ្ងៃអង្គារ និងថ្ងៃសៅរ៍ តាមយន្តហោះ A330 ដែលមានតួធំទូលាយទំនើប។ ការពង្រីកបណ្តាញជើងហោះហើរអន្តរជាតិរបស់ Vietjet នេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវធ្វើដំណើរក្នុងតំបន់អាស៊ី និងអូស្ត្រាលី ជាមួយនឹងជម្រើសជើងហោះហើរកាន់តែច្រើន និងមានភាពបត់បែននៅពេលធ្វើដំណើពីប្រទេសវៀតណាមទៅកាន់ អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង។ល។
ឥឡូវនេះ ភ្ញៀវធ្វើដំណើរពីប្រទេសកម្ពុជា នឹងអាចទាញយកអត្ថប្រយោជន៍ពីការតភ្ជាប់ថ្មីរវាងទីក្រុងមែលប៊ន និងហាណូយ នៅពេលមកដល់ខេត្តសៀមរាប។ ចាប់ពីថ្ងៃទី ៨ ខែមិថុនា ភ្ញៀវដំណើរពីកម្ពុជាលើផ្លូវសៀមរាប-ហាណូយ ក៏នឹងអាចភ្ជាប់ទៅស៊ីដនីពីហាណូយ នៅពេលផ្លូវនោះបានតភ្ជាប់ផងដែរ។
ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវសៀមរាប-ហាណូយ ទៅក្នុងបណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍កាលពីចុងឆ្នាំមុន។ Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃរវាងទីក្រុងសៀមរាបក្នុងប្រទេ សកម្ពុជា និងរដ្ឋធានីហាណូយរបស់វៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ០១ ម៉ោង និង ៤០ នាទីក្នុងមួយជើង។
អនុប្រធានក្រុមហ៊ុន Vietjet លោក Nguyen Thi Thuy Binh បានមានប្រសាសន៍ថា “ចាប់តាំងពីការហោះហើរលើកដំបូងរបស់ Vietjet ទៅកាន់ប្រទេសអូស្ត្រាលី ក្នុងខែមេសា ឆ្នាំ២០២៣ បានពង្រីកបណ្តាញជាបន្តបន្ទាប់ ដោយភ្ជាប់ទីក្រុងធំៗចំនួនប្រាំក្នុងប្រទេសអូស្ត្រាលី រួមមាន មែលប៊ន, ស៊ីដនី ប្រ៊ីសបេន ភើត និងអាឌែលដេត តាមទីក្រុងហូជីមិញ។
ការដាក់ឱ្យដំណើរការផ្លូវហោះហើរ មែលប៊ន-ហាណូយ ថ្ងៃនេះ និងទីក្រុង ស៊ីដនី។ ប្រធានអាកាសយានដ្ឋាន មែលប៊ន លោក Jim Parashos បានមានប្រសាសន៍ថា “ការបង្កើនសមត្ថភាពដឹកអ្នកដំណើរនៅក្នុងទីផ្សារផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកធ្វើដំណើរតាមរយៈតម្លៃសំបុត្រទាបសមរម្យ ដែលវាកាន់តែធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍មានលទ្ធភាពចាប់យកចំណែកទីផ្សារបានកាន់តែច្រើន។
សេវាកម្មដឹកអ្នកដំណើរពីហាណូយរបស់ Vietjet នឹងបំពេញបន្ថែមសេវាបច្ចុប្បន្នរបស់ខ្លួនចំនួន៥ ដងក្នុងមួយសប្តាហ៍ទៅកាន់ទីក្រុងហូជីមិញ ហើយនឹងផ្តល់ឱ្យអ្នកធ្វើដំណើរពីប្រទេសអូស្រ្តាលី នូវការតភ្ជាប់ថ្មីទៅកាន់គោលដៅអាស៊ីផ្សេងទៀតជាមួយនឹងបណ្តាញហោះហើររបស់ក្រុមហ៊ុនអាកាស ចរណ៍នេះ។
ផ្លូវហោះហើយ ហាណូយ-មែលប៊ន ត្រូវបានគេរំពឹងថា នឹងទាក់ទាញការវិនិយោគ និងជំរុញតម្រូវការទេសចរណ៍ ការសិក្សានៅក្រៅប្រទេស ការធ្វើដំណើរទៅលេងគ្រួសារ និងឱកាសការងារនៅប្រទេសអូស្រ្តាលីកាន់តែច្រើន។ វានឹងរួមចំ ណែកដល់គោលដៅនៃការស្តារវិស័យទេសចរណ៍របស់រដ្ឋ Victoria ក្រោយការរាតត្បាតនៃជំងឺរាតត្បាតនៅឆ្នាំ២០២៥ និងសម្រេចបានប្រាក់ចំណូលពីទេសចរណ៍គោលដៅចំនួន៥៣ ពាន់លានដុល្លារ និងការមកដល់របស់ភ្ញៀវទេសចរចំនួន១១១. ៨ ៨ លាននាក់នៅឆ្នាំ២០២៨។ ក្រុមហ៊ុន Vietjet នឹងដាក់ឱ្យដំណើរការផ្លូវហោះហើរ ហាណូយ-ស៊ីដនី នៅថ្ងៃទី ៨ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីសេវាកម្មដែលទើបនឹងដាក់ឱ្យដំណើរការនៅថ្ងៃនេះ។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរចំនួន៥៨ ក្នុងមួយសប្តាហ៍ ដោយតភ្ជាប់ប្រទេសវៀតណាម និងអូស្ត្រាលី៕






