ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ នៅព្រឹក ថ្ងៃទី៣០ ខែមេសា បានដឹកនាំមន្ត្រីពាក់ព័ន្ធពិនិត្យ មើលការរៀបចំកែលម្អមន្ទីរពេទ្យមេគង្គ សម្រាប់ពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្រោយពីបានរកឃេីញអ្នកជំងឺ
កូវីដ-១៩ជាបន្តបន្ទាប់។
សូមជម្រាបថា តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន អាជ្ញាធរខេត្តកំពង់ចាម បាន រៀបចំប្រែក្លាយសណ្ឋាគារមេគង្គ ទៅជាមន្ទីរពេទ្យសម្រាប់ ព្យាបាលជំងឺកូវីដ-១៩។






