យ៉ាងនេះក្ដី សម្ដេចថា នេះគ្រាន់តែជាគិតរបស់ជីតាតែមិនដឹងថាចៅៗនឹងធ្វើតាមយើងឬអត់?
ខាងក្រោមនេះគឺជាសំណេរដើមរបស់សម្ដេចតេជោ៖
ទើបបានជួបនិងបីចៅស្រីទី២១មុននេះបន្តិច។ឪពុកម្តាយគេបានដាក់ថាម៉ាលីយ៉ា(Malya) ឆ្លាតគ្រាន់បើ ម្តាយឈ្មោះម៉ាលីឯកូនឈ្មោះម៉ាលីយ៉ាមិនពិបាកសសេរ។
ក្នុងចំណោមចៅ២១នាក់មានប្រុសចំនួន១២នាក់និងស្រី៩នាក់គ្រប់គ្រាន់ដើម្បីបង្កើតក្រុម បាល់ទាត់បុរសមួយក្រុមបាល់ទះបុរសមួយក្រុម បាល់បោះបុរសមួយក្រុមនិង បង្កើតក្រុមបាល់ទះនារីមួយក្រុម។
ចង់បានដូចនេះចៅប្រុសទាំងអស់ត្រូវចេះលេង៣ប្រភេទកីឡាគឺបាល់ ទាត់ បាល់ទះ និងបាល់បោះ។
នេះគ្រាន់តែជាគិតរបស់ជីតាតែមិនដឹងថាចៅៗនឹងធ្វើតាមយើងឬអត់?៕






