ក្នុងគោលបំណងពង្រីកទីផ្សារអង្កររបស់កម្ពុជាទៅកាន់ទីផ្សា រពិភពលោក ក្រៅពីអង្ករក្រអូបរបស់កម្ពុជា លោកសាស្ត្រាចារ្យ HUANG MING AN បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំចូលប្រភេទពូជនស្រូវ Japonica ចំនួន១០ពូជ មកសាកល្បងដាំដុះក្នុងលក្ខខណ្ឌប្រទេសកម្ពុជា។
ក្រោយពីបានធ្វើការដាំដុះសាក ល្បងអស់រយៈពេល៦ឆ្នាំកន្លងមក ក្រុមហ៊ុនហ៊ុន CAMBODIAN HUANG MING AN VISION AGRICULTURAL TECHNOLOGY CO., LTD ស្ថិតនៅភូមិរស្មីសាមគ្គី ឃុំជុំកែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរកឃើញពូជស្រូវចំនួនពីរដែលមានលក្ខណៈសមស្រប ហើយក្រុមហ៊ុនគ្រោងស្នើសុំចុះបញ្ជីពូជស្រូវទាំងពីរប្រភេទនេះក្នុងប្រទេសកម្ពុជា។ ចំពោះមុខនេះ ក្រុមហ៊ុនកំពុងបន្តសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការវាយតម្លៃសម្តែងកម្មនៃពូជទាំងពីរនេះ ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានបំណង៖
(១) ពង្រីកការដាំដុះបន្ថែមទៀត នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង
(២)បង្កើតរោងចក្រផលិតជី និងថ្នាំការពារដំណាំនៅកម្ពុជា
(៣) បាននិងកំពុងពិនិត្យ និងរៀបចំគម្រោ ងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំកសិកម្មនៅកម្ពុជា (វិទ្យា ស្ថានដំណាំកសិកម្ម តេជោ ឡុងអាន) និង
(៤) ក្រោយ ពេលចុះបញ្ជីរួច ក្រុមហ៊ុននិងសហការជាមួយសហគមន៍កសិកម្ម តាមរយៈការធ្វើកិច្ចសន្យាដាំដុះពូជស្រូវ Japonica ។






