ខេត្តព្រះវិហារ៖ គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បានធ្វើឲ្យអនុវិទ្យាល័យភ្នំឆ័ត្រសែនជ័យមួយខ្នងទំហំ 8×24ម៉ែត្រ សាងសង់អំពីឈើប្រក់ស័ង្គសី ដួលរលំដល់ដីខូចខាតខ្ទេចខ្ទីអស់ទាំងស្រុង តែសំណាងល្អមិនមានមនុស្សណាម្នាក់រងរបួស ដោយសារខ្យល់កន្ត្រាក់នេះឡើយ។ ហេតុការនេះបានកើតឡើងនៅភូមិសែនជ័យ ឃុំស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ វេលាម៉ោង4.00នាទីល្ងាច ។
ប្រជាពលរដ្ឋម្នាក់ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មានយើង ឲ្យដឹងនៅល្ងាចនេះថា៖មុនពេលកើតហេតុផ្ទៃមេឃមានសភាពអួរអព្ទ័រកភ្លៀង លាយឡំនិងខ្យល់កន្ត្រាក់ បោកបក់ទៅចំអនុវិទ្យាល័យភ្នំឆត្រ័សែនជយ័ មួយខ្នងមាន៣បន្ទប់ រលំរាបដល់ដី។
លោកបញ្ជាក់ថាករណីនេះមិន
បណ្តាលអោយសិស្សណាម្នាក់រងរបួសនោះទេ ដោយមុនពេលហេតុការណ៍កើតឡើងលោកគ្រូអ្នកគ្រូបានអោយសិស្សចេញក្រៅនិងទៅផ្ទះរៀងៗខ្លួន៕
អនុវិទ្យាល័យភ្នំឆ័ត្រ សែនជ័យ ត្រូវបានខ្យល់កន្រ្តាក់បោកបក់បាក់ខូចខាតទាំងស្រុងខេត្តព្រះវិហារ៖ គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បានធ្វើឲ្យអនុវិទ្យាល័យភ្នំឆ័ត្រសែនជ័យមួយខ្នងទំហំ 8×24ម៉ែត្រ សាងសង់អំពីឈើប្រក់ស័ង្គសី ដួលរលំដល់ដីខូចខាតខ្ទេចខ្ទីអស់ទាំងស្រុង តែសំណាងល្អមិនមានមនុស្សណាម្នាក់រងរបួស ដោយសារខ្យល់កន្ត្រាក់នេះឡើយ។ ហេតុការនេះបានកើតឡើងនៅភូមិសែនជ័យ ឃុំស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ វេលាម៉ោង4.00នាទីល្ងាច ។ប្រជាពលរដ្ឋម្នាក់ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មានយើង ឲ្យដឹងនៅល្ងាចនេះថា៖មុនពេលកើតហេតុផ្ទៃមេឃមានសភាពអួរអព្ទ័រកភ្លៀង លាយឡំនិងខ្យល់កន្ត្រាក់ បោកបក់ទៅចំអនុវិទ្យាលយ័ភ្នំឆត្រ័សែនជយ័ មួយខ្នងមាន៣បន្ទប់ រលំរាបដល់ដី។ លោកបញ្ជាក់ថាករណីនេះមិនបណ្តាលអោយសិស្សណាម្នាក់រងរបួសនោះទេ ដោយមុនពេលហេតុការណ៍កើតឡើងលោកគ្រូអ្នកគ្រូបានអោយសិស្សចេញក្រៅនិងទៅផ្ទះរៀងៗខ្លួន៕
Posted by SEATV News 24 Hours on Saturday, 14 March 2020





