ព័ត៌មានថ្មី
- «កូរ៉េខាងត្បូង សរសើរពីគុណភាពផ្លែស្វាយដែលនាំចូលពីកម្ពុជា» ទីភ្នាក់ងារជំរុញជំនួញ និងវិនិយោគទុនកូរ៉េ (Kotra) បានសរសើរផ្លែស្វាយដែលបាននាំចេញពីកម្ពុជាទៅកាន់ទីផ្សារសាធារណរដ្ឋកូរ៉េ ថាមានគុណភាពល្អ និងទទួលបានការគាំទ្រច្រើនពីប្រជាជនកូរ៉េយ៉ាងខ្លាំង ខណៈក្រុមហ៊ុនក្នុងស្រុកគ្រោងពង្រីកការនាំចេញដំណាប់ស្វាយ ទៅកាន់ទីផ្សារកូរ៉េ នាពេលខាងមុខ។ របាយការណ៍របស់ក្រសួងកសិកម្ម បង្ហាញថា កាលពីខែមករា និងកុម្ភៈកម្ពុជា បាននាំចេញស្វាយស្រស់ចំនួន ១៦ ៨៦៨តោន ទៅកាន់ទីផ្សារអន្តរជាតិ រួមមានប្រទេសថៃ វៀតណាម បារាំង រុស្ស៊ី កូរ៉េខាងត្បូង និងហុងកុង។ ផ្ទៃដីដាំដុះស្វាយនៅកម្ពុជាមានចំនួនជាង ១០ ម៉ឺនហិកតា ហើយខេត្តដែលដាំស្វាយច្រើន និងមានគុណភាពឱជារសឆ្ងាញ់ជាងគេគឺ កំពង់ស្ពឺ បន្ទាប់មកខេត្តបាត់ដំបង កំពត និងខេត្តបន្ទាយមានជ័យ ដែលភាគច្រើនដាំស្វាយកែវរមៀត៕
- «សមយុទ្ធនាកមាសកម្ពុជា-ចិន ឆ្នាំនេះ នឹងមានកងទ័ពចូលរួមជាង ៣ពាន់នាក់» «សមយុទ្ធនាគមាសឆ្នាំ២០២០» ដែលនឹងធ្វើលំហាត់រួមគ្នារវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើឡើងតាមការគ្រោងទុក ចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី នៃកងពលតូចលេខ៧០ ក្នុងស្រុកជុំគិរី ខេត្តកំពត។ សមយុទ្ធនាគមាស លើកទី៤ នេះ នឹងមានកម្លាំងចូលរួមជាង ៣ពាន់នាក់ ដែលក្នុងនោះភាគីចិន មានកងទ័ពចូលរួមសរុប ២៦៥នាក់ ចំណែកភាគីកម្ពុជា មានកម្លាំងចូលរួម ២ ៨៧១នាក់។ គ្រឿងយុទ្ធភណ្ឌសម្រាប់បំពាក់ឱ្យសមយុទ្ធនេះ មានឧទ្ធម្ភាចក្រ កាំភ្លើងធំ រថក្រោះ រថពាសដែក កាំភ្លើងត្បាល អាវុធធុនស្រាល និងបរិក្ខាយោធាមួយចំនួនទៀតជាដើម៕
- បាត់ដំបង៖(មានវីដេអូ) ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្តបាត់ដំបងនៅថ្ងៃទី១នៃពិធីបុណ្យទន្លេលើកទី៦ បានរួមគ្នាដាំកូនឈើ រួមទាំងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋឲ្យចូលរួមថែររក្សាអនាម័យបរិស្ថានឲ្យមានសោភ័ណភាពស្អាតនិងទាក់ទាញភ្ញៀវទេសចរណ៍ បាត់ដំបង៖ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្តបាត់ដំបងនៅថ្ងៃទី១នៃពិធីបុណ្យទន្លេលើកទី៦ បានរួមគ្នាដាំកូនឈើ រួមទាំងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋឲ្យចូលរួមថែររក្សាអនាម័យបរិស្ថានឲ្យមានសោភ័ណភាពស្អាតនិងទាក់ទាញភ្ញៀវទេសចរណ៍។ ពិធីដាំកូនឈើ ប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី១២ខែមីនាឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម តុប សុភក្រ្ត អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងប្រតិភូអមដំណើរនិងមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើននាក់ចូលរួមផងដែរ។ ដោយៈអ៊ុងសារុំ
- (ពោធិ៍សាត់)៖ (មានវីដេអូ)ផ្ទះប្រជាពលរដ្ឋសង់បណ្តែតនៅលើទឹក ត្រូវបានអគ្គីភ័យលេបត្របាក់ ស្ទើរទាំងស្រុង តែមិនបណ្តាលឱ្យរងរបួសដល់អាយុជីវិតមនុស្សឡើយ (ពោធិ៍សាត់)៖ ផ្ទះប្រជាពលរដ្ឋសង់បណ្តែតនៅលើទឹក ត្រូវបានអគ្គីភ័យលេបត្របាក់ ស្ទើរទាំងស្រុង តែមិនបណ្តាលឱ្យរងរបួសដល់អាយុជីវិតមនុស្សឡើយ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់តាមការសន្និដ្ឋានថាគឺបណ្ដាល មកពីផ្ទុះកំប៉ុងហ្គាស។
- រដ្ឋមន្ត្រីនៃអាកាសចរណ៍ស៊ីវិលកម្ពុជា ស្នើសុំចិនផ្តល់បទពិសោធន៍លើការទប់ស្កាត់ វីរូស កូវីដ ១៩» រដ្ឋមន្ត្រីនៃអាកាសចរណ៍ស៊ីវិលកម្ពុជា ស្នើសុំចិនផ្តល់បទពិសោធន៍លើការទប់ស្កាត់ វីរូស កូវីដ ១៩» រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ម៉ៅ ហាវណ្ណាល់ បានស្នើសុំចិន ឲ្យចែករំលែកបទពិសោធដល់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងវីរុសកូវីដ ១៩ ខណៈមន្ត្រីចិន លើកឡើងពីភាពជោគជ័យលើបញ្ហានេះ ស្របពេលដែលក្រសួងសុខាភិបាល បានយកសំណាកអ្នកដំណើរ និងបុគ្គលិកកប៉ាល់ទេសចរណ៍ Viking Cruise Journey ដែលចូលចតនៅខេត្តកំពង់ចាម ចំនួន ៥៩ នាក់ទៅធ្វើតេស្តពីម្សិលមិញ។ លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងកាលពីម្សិលមិញថា ប្រទេសចិននឹងចែករំលែកបទពិសោធល្អៗក្នុងការបង្ការ និងត្រួតពិនិត្យរកមេរោគកូវីដ ១៩ នៅតាមអាកាសយានដ្ឋាន និងក្នុងយន្តហោះ៕
- ក្រសួងព័ត៌មាន បង្កើតគណៈកម្មការ តាមដានការផ្សាយព័ត៌មានក្លែងក្លាយ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ. ខៀវ កាញារីទ្ធ បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការមួយដើម្បីតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ តាមសេចក្តីសម្រេចចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា គណៈកម្មការនេះ ត្រូវបានបង្កើតឡើង មានប្រធាន អនុប្រធាន និងសមាជិកចំនួន ២៣រូប ដើម្បីតាមដានការផ្សាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម នៅកម្ពុជា៕
- មានវីដេអូរ៖ ប្រទេសអូស្រ្តាលី បង្ហាញកញ្ចប់ថវិការចំនួន ១.៦ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូរ៉ូណា។
- មានវីដេអូរ៖ ក្រុមហ៊ុនអចលនទ្រព្យធំពីរសហការ អភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ។
- មានវីដេអូរ៖ កិច្ចប្រជុំ RCEP នៅតែដំណើរការទោះបីជំងឺកូវីដ១៩កំពុងរាដាល។
- មនោសញ្ចេតនាក្បត់_គូម៉ា បទចាស់ស្តាប់នៅតែពិរោះ!
- ក្រសួងសុខាភិបាលរកឃើញវិជ្ជមាននៃវីរុសកូវីដ-១៩ លើមនុស្សចំនួនពីរនាក់ប្តីប្រពន្ធជនជាតិអង់គ្លេស ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មានជាបន្ទាន់ថា ក្រុមគ្រូពេទ្យបានរកឃើញអ្នកដំណើរលើនាវា Viking Cruise Journey នៅខេត្តកំពង់ចាម មានផ្ទុកជំងឺ Covid-19 ចំនួន២នាក់ទៀត ជាបុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ និងស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀត វ័យ៦៩ឆ្នាំ ដែលធ្វើឲ្យអ្នកផ្ទុកជំងឺ Covid-19 នៅកម្ពុជាកើនឡើងដល់៣នាក់។ អ្នកដំណើរជាជនជាតិអង់គ្លេស វិជ្ជមានវិរុសកូវីដ១៩ គឺមានចំនួន៣នាក់ ក្នុងចំណោមអ្នកដំណើរ និងអ្នកបម្រើការនៅលើនាវាទាំងអស់សរុបចំនួន៦៤នាក់។
- មានវីដេអូរ៖ លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាងបាន ដឹកនាំ ការិយាល័យជំនាញជុំវិញស្រុក ចុះពិនិត្យ ការរៀបចំត្រៀម ការការពារ ក្នុងករណីមានអ្នកឆ្លងជំងឺ covid-19 នៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ខេត្តកណ្តាល នារសៀលថ្ងៃទី ១១ ខែ មិនា ឆ្នាំ ២០២០។ លោកអភិបាលស្រុក បានស្នើដល់ក្រុមការងារពាក់ព័ន្ធ ទាំងអស់ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ នូវព័ត៌មានដែល កំពុង មាន ជាក់ស្ដែង និងត្រូវ នាំ គ្នា យកចិត្តទុកដាក់ ទប់ស្កាត់ នូវ រាល់ ព័ត៌មាន ក្លែងក្លាយ ដែល ទទួល បាន ពី ប្រភព មិន ច្បាស់លាស់ ដែល ការ ផ្សាយ នោះ ធ្វើ ឱ្យ សាធារណជន មានការយល់ ច្រឡំ មានការ ភ័យ ខ្លាច នៅ ក្នុង ស្រុកក៏ ដូច ជា នៅ […]
- ប្រភពសារព័ត៌មាន BBC បានឲ្យដឹងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសផ្អាករាល់ជើងហោះហើរទៅកាន់សហរដ្ឋអាមេរិក ពីបណ្តាប្រទេសអ៊ឺរ៉ុប លើកលែងតែចក្រភពអង់គ្លេសក្នុងរយៈពេល ៣០ ថ្ងៃ ដោយសារតែការរីកសាយភាយនៃវីរុសកូរ៉ូណា លោក ដូណាល់ ត្រាំ បានថ្លែងដូចនេះនាព្រឹកថ្ងៃព្រហស្បតិ៍ ក្នុងឱកាសដែលលោកធ្វើសេចក្ដីថ្លែងការណ៍ពីជំងឺរលាកផ្លូវដង្ហើម COVID-19 ពីសេតវិមាន។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ មេរោគកូរ៉ូណាបានចម្លងមនុស្សលើសពី ១១៥,០០០ នាក់ និងបានផ្ដាច់ជីវិតមនុស្សអស់ ៤,២០០ នាក់ នៅទូទាំងពិភពលោក ។ក្នុងនោះចិនដីគោក និងប្រទេសអ៊ីតាលី មានតួលេខអ្នកឆ្លងនិងស្លាប់ច្រើនបំផុត៕
- «កម្ពុជាគ្រោងស្នើដាក់តំបន់ធម្មជាតិចំនួន៥ បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោក» កម្ពុជា គ្រោងស្នើដាក់បញ្ចូលតំបន់ធម្មជាតិចំនួន ៥ ទៅក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការ យូណេស្កូ ដើម្បីរួមគ្នាអភិរក្សតំបន់ទាំងនេះឱ្យគង់វង្ស។ តំបន់ការពារធម្មជាតិចំនួន ៥ នោះ រួមមាន តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែង តំបន់គ្រប់គ្រងនិងការពារជម្រកសត្វផ្សោតមេគង្គ ព្រែកកាំពី ថ្មភ្នំណាមលៀរ ក្នុងដែនជម្រកសត្វព្រៃ ភ្នំណាមលៀរ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងឧទ្យានជាតិក្រវាញខាងត្បូង។ អង្គការយូណេស្កូ បានចូលរួមផ្តល់យោបល់ឱ្យកម្ពុជារៀបចំឯកសារលម្អិត និងដោយសម្រិតសម្រាំងបន្ថែមទៀត ដើម្បីឱ្យមានភាពរឹងមាំ និងពេញលេញសម្រាប់ការដាក់ស្នើសុំនេះ៕
- ថ្ងៃ១៥ ខែមីនា ផ្លូវមួយចំនួនត្រូវបិទចរាចរណ៍ដើម្បីហែរអដិ្ឋធាតុសម្តេច សុខ អាន ទៅកម្កល់នៅវត្តសារាវ័នតេជោ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ នឹងរៀបចំក្បួនហែអដិ្ឋធាតុសម្តេចសុខ អាន ដោយថ្មើរជើងចេញពីភូមិគ្រឹះឆ្ពោះទៅកម្កល់នៅវត្តសារាវ័នតេជោ ដែលប្រារព្ធធ្វើនៅថ្ងៃ១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៦ព្រឹករហូតដល់បញ្ចប់កម្មវិធី។ ក្នុងពេលក្បួនហែអដ្ឋិធាតុ នឹងត្រូវរៀបចំបិទផ្លូវជាបណ្តោះអាសន្នចាប់ពីភូមិគ្រឹះសម្តេច សុខ អាន តាមរុក្ខវិថីសម្តេចប៉ាន ឆ្ពោះទៅមហាវិថីព្រះនរោត្តម ដល់មហាវិថីព្រះនរោត្តមបត់ឆ្វេងតាមវិថីលីយ៉តឡាយ(ផ្លូវ ១៧២)បត់ស្តាំស្របខាងជើងរបងវត្តសារវ័នតេជោ ដល់វិថីព្រះអង្គយុគន្ធរ(ផ្លូវ១៩)បត់ស្តាំដល់ខ្លោងទ្វារវត្តសាវ័នតេជោតាមកម្មវិធីគ្រោងទុក៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


