ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម បានជូនដំណឹងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២ឲ២០ នេះថា សិស្ស និស្សិត និងសិក្ខាកាមកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅប្រទេសវៀតណាម ឲ្យត្រៀមខ្លួនដើម្បីទៅបន្តការសិក្សានៅទីនោះជាប្រក្រតីឡើងវិញ។
ការប្រកាសជូនដំណឹងនេះ នៅបន្ទាប់ពីរដ្ឋាភិបាលវៀតណាម បានសម្រេចបញ្ចប់វិធាននៃការ”គម្លាតសង្គម”កាលពីថ្ងៃទី២២ ខែមេសា ដោយអះអាងថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាម បានចាប់ផ្ដើមដំណើរការឡើងវិញជាបណ្ដើរៗ ជាមួយគ្នានេះសាលាគ្រប់កម្រិតសិក្សារួមទាំងសកលវិទ្យាល័យនានា នឹងអាចចាប់ដំណើរការឡើងវិញនាពេលឆាប់ៗនេះ។
សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម ដូចខាងក្រោម ៖






