ថ្ងៃ អង្គារ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ​​ផ្ទះមួយខ្នង ឈើលើ ថ្មក្រោម ត្រូវបានអគ្គីភ័យឆេះអស់ទាំងស្រុង ខេត្ដបន្ទាយមានជ័យ ៖ ផ្ទះមួយខ្នងដែលមានទំហំ ៨ម×១៤ម កំពស់៨ម ប្រក់សង្ហ័សីខាងលើ ឈើខាងក្រោម រៀបអិដ្ឋ ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ហេតុការណ៍នៃអគ្គីភ័យនេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សុខ សុផល ជាប្ដី អាយុ៦៤ឆ្នាំ ប្រពន្ធឈ្មោះ ដាត់ រៀម អាយុ៥៩ឆ្នាំ បន្ទុកគ្រួសារចំនួន០៦នាក់ ស្រី​០៣នាក់ រស់នៅភូមិពន្នៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ថា តាមការរៀបរាប់បំភ្លឺពីម្ចាស់ផ្ទះបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ​ គាត់នៅផ្ទះម្នាក់ឯង កូនៗចំនួន៤នាក់ទៅធ្វើការនៅប្រទេសថៃអស់ ចំណែកប្តីរបស់គាត់ទៅព្យា​បាលជម្ងឺពោះវៀនដុះខ្នែងនៅឯភ្នំពេញ។ ហើយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នេះ គ្រូពេទ្យនឹងត្រូវធ្វើការវះកាត់ ហើយប្តីគាត់បានឡើងទៅលើផ្ទះអុជធូបនៅលើហឹងបន់ស្រន់ជីដូនជីតា ឲ្យជួយពេលវះកាត់កុំឲ្យមានគ្រោះថ្នាក់អ្វី។ ក្រោយពីអុជរួច បានចុះមកដេកនៅក្រោមផ្ទះ។ កំពុងតែដេកលង់លក់មួយភ្លេត ក៏ស្រាប់តែលឺអ្នកជិតខាងស្រែកប្រាប់ថា […]
  • កម្មករកម្មារិនីរោងចក្រយីហោ VENTURA ជិត៤០នាក់ដួលសន្លប់ជាបន្តបន្ទាប់ រកមូលហេតុមិនឃើញ ខេត្តកំពង់ស្ពឺ ៖ កម្មករកម្មារិនីរោងចក្រផលិតកាបូប យីហោ VENTURA បានដួលសន្លប់ជាបន្តបន្ទាប់ មិនទាន់ដឹងមូលហេតុនៅឡើយទេ ដែលនេះជាលើកទី០២ហើយ ដែលក្រុមក្រុមកម្មករកម្មារិនីរោងចក្រខាងលើ ដួលសន្លប់នោះ ហើយឥឡូវក្រុមកម្មករទាំងអស់នោះត្រូវបានខាងក្រុមហ៊ុន ដឹកតាមរថយន្តយកទៅអោយក្រុមគ្រូពេទ្យ កំពុងធ្វើសង្គ្រោះបន្ទាន់ ដោយអ្នកខ្លះមានអាការៈថប់ដង្ហើមខ្លាំង ដែលហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង១០នាទី ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងរោងចក្រផលិតកាបូប យីហោ VENTURA នៅក្នុងភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកសំរោងទង បានស្រង់សម្តីក្រុមកម្មករ-កម្មារិនី ទៅធ្វើការងារក្នុងរោងចក្រខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមកម្មករទាំងអស់កំពុងតែបំពេញការងារ ស្រាប់តែមានអាការៈទន់ដៃ ទន់ជើង និងធុំក្លិនអ្វីម្យ៉ាងដូចថ្នាំ បន្ទាប់មកក៏ដួលសន្លប់ជាបន្តបន្ទាប់តែម្តងទៅ។ ក្រោយមកក៏មានការភ្ញាក់ផ្អើល ត្រូវបានខាងក្រុមហ៊ុនដឹកបញ្ជូនទៅសង្ក្រោះបន្ទាន់ នៅមន្ទីរសំរាកព្យាបាលមួយកន្លែង នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល រហូតមកដល់រសៀលនេះ អ្នកខ្លះបានធូរស្បើយខ្លះហើយ ត្រឡប់ទៅផ្ទះវិញ។ គួររំលឹកផងដែរថា ការដួលសន្លប់របស់ក្រុមកម្មករកម្មារិនីរោងចក្រខាងលើនេះ ជាលើកទី០២ហើយ ដែលលើកទី០១នោះ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ មានករណីកម្មករក្នុងរោងចក្រខាងលើជាង១០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ […]
  • ស្រវឹងស្រាជោគជាំ បើកម៉ូតូខ្លួនឯងដួលអូសជាច្រើនម៉ែត្ររយះមុខមាត់ រងរបួសធ្ងន់ ខេត្ដព្រៃវែង ៖ បុរសម្នាក់បានបើកបរម៉ូតូដោយស្ថានភាពស្រវឹងស្រាជោគជាំ រ៉េចង្កូតជ្រុលធ្លាក់ទៅចិញ្ចើមថ្នល់ខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង6 និង10នាទី ថ្ងៃទី23 ខែធ្នូ ឆ្នាំ2018 នៅតាមបណ្តោយផ្លូវកៅស៊ូស្ថិត ក្នុងភូមិពោធិរោង, ឃុំជីផុច, ស្រុកមេសាង, ខេត្តព្រៃវែង។ របាយការណ៍សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ពោន វណ្ណា ភេទប្រុស អាយុ37ឆ្នាំ មានទីលំនៅភូមិជីផុច, ឃុំជីផុច, ស្រុកមេសាង បើកបរម៉ូតូម៉ាកហុងដាC125 សេរី2014 ពាក់ស្លាកលេខ “កំពង់ចាម”1A-8569 បានរងរបួសធ្ងន់ត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ របាយការណ៍បញ្ជាក់បន្ថែមថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកបរម៉ូតូម្នាក់ឯង ក្នុងទិសដៅពីជើង ទៅត្បូង ក្នុងស្ថានភាពស្រវឹង។ លុះមកដល់ចំណុចខាងលើ ក៏បានរ៉េចង្កូតជ្រុលធ្លាក់ចូលទៅចិញ្ចើមថ្នល់ដោយខ្លួនឯង បណ្តាលឲ្យរងរបួសមុខធ្ងន់តែម្តង។ ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ ចុះធ្វើការពនិត្យរួចបញ្ជាក់ថា មូលហេតុបណ្តាលមកពីជនរងគ្រោះស្រវឹងស្រាជោគជាំ បាត់បង់ម្ចាស់ការ។ បច្ចុប្បន្នម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តិ៍ជីផុច ដើម្បីរង់ចាំបងប្អូនមកទទួលយក៕ សុឹម សាន់
  • ឈាមស្រែស្បែកហៅ! ខឹងជនរងគ្រោះធ្លាប់ជេរដៀលខ្លួន យកកាំបិតអាកសម្លាប់យ៉ាងសាហាវព្រៃផ្សៃ ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តស្វាយរៀង ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៤​ និង​៣០​នាទី​ ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៨​។​ ​ឧត្តមសេនីយ៍ត្រី​ កុយ​ សុភាព​ ស្នងការ​រង​ខេត្តស្វាយរៀង​ បាន​ឲ្យ​ដឹង​ថា​កាលពី​វេលា​ម៉ោង​១០ ​និង​២០​នាទី​ ក្នុង​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៨ ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំ​យ៉ោ​ង​ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ នៅ​ភូមិ​ឫស្សី​លៀប​ ឃុំ​សំ​យ៉ោ​ង​ ស្រុក​កំពង់​រោ​ទិ៍​ មាន​មនុស្ស​ស្លាប់​ម្នាក់ ​ឈ្មោះ​ ចាប​ ប៉ាក​ ស្រី​ អាយុ​៦៣​ឆ្នាំ​ មុខរបរ​នៅផ្ទះ​។​ លោកស្នងការ​រង​បន្ត​ថា​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ ត​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​ និង​លោកគ្រូ​ពេទ្យ​ បាន​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព​ ឃើញ​ថា​មាន​ស្លាកស្នាម​អាក​នឹង​កាំបិត​ ព្រមទាំង​រក​ឃើញ​សម្ភារៈ​របស់​ជន​រង​គ្រោះ​មួយ​ចំនួន​ គឺ​លុយ​ចំនួន​២៣៤,០០០​រៀល​,​ លុយ​ដុល្លារ​$៦៥,​ លុយ​ដុ​ង​១​លាន​៤​សែន​ដុ​ង​ និង​ទូរស័ព្ទ​០១​គ្រឿង​។​​ ​ក្រោយ​ពី​ការ​ពិនិត្យ​ សមត្ថកិច្ច​ជំនាញ​ និង​គ្រូពេទ្យ​សន្និដ្ឋាន​ថា​ សាកសព​នេះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម។​ ​ឧត្តមសេនីយ៍ត្រី​ កុយ​ សុភាព​ ស្នងការ​រង​ខេត្តស្វាយរៀង​ បន្ថែមថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​រហូត​មក​ដល់​ម៉ោង​១៦​ និង​៣០​នាទី ​ក្នុង​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​នាំ​ខ្លួន​ឈ្មោះ​ […]
  • នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបទីតាំងផលិតប្រេងខ្មៅគ្មានច្បាប់ ម្ចាស់រត់គេចខ្លួនបាត់ស្រមោល ខេត្តកំពង់ស្ពឺ ៖ ទីតាំងផលិតប្រេងខ្មៅមួយកន្លែង ដែលគ្មានច្បាប់ទម្លាប់លួចលាក់ផលិតជាយូរ ខែ ឆ្នាំណាស់មកហើយនោះ ពេលនេះត្រូវបានកម្លាំងនគរបាលនាយដ្ឋានប្រឆាំងបទល្មើស សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែល ប៉ុន្តែម្ចាស់ទីតាំងហាក់បីដូចជាដឹងខ្លួនមុន រត់គេចខ្លួនបាត់ស្រមោល ធ្វើឡើងកាលពីវេលាម៉ោង០១ និង៣០នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមមន្ត្រីនគរបាលស្រុកភ្នំស្រួច បាននិយាយអោយដឹងថា នៅមុនពេលចុះបង្ក្រាប ទីតាំងផលិតចម្រាញ់ប្រេងខ្មៅគ្មានច្បាប់ទម្លាប់ខាងលើនេះ ដោយមានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ទើបកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អាជ្ញាធរ មន្ទីរសិប្បកម្មឧស្សាហ៍កម្មខេត្តកំពង់ស្ពឺ ដែល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាស រ៉ាវុធ អនុប្រធាន នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក ពីង ពៅ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលដោយលោក អ៊ូ ផាត ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តកំពង់ស្ពឺ តាមដីកាអនុញ្ញាតអោយឆែកឆេរ លេខ១២៣៣៩/១៨ ជ.ប្រធានសាលាដំបូង លោក ថៃ គឹមមុនី ចុះថ្ងៃទី២០ […]
  • គួរឲ្យអាណិត!!! ជិតចូលរោងការ មកពីចែកធៀបឲ្យគេ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលគូរដណ្ដឹង រាជធានីភ្នំពេញ ៖ នារីម្នាក់មកយំសោកស្ដាយគូរដណ្ដឹងរបស់ខ្លួន គួរឲ្យសង្វេកខ្លាំងណាស់ ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវបណ្ដាលឲ្យស្លាប់បាត់បងជីវិតភ្លាមៗ នៅតាមបណ្ដោយផ្លូវ២១៧ ជិតស្ពានដែកចំការដូង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ។ តាមប្រភពឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ និល សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាគ្រូបុក្តាតោ បច្ចុប្បន្នស្នាក់នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និងមានគូរដណ្ដឹង ឈ្មោះ ពៅ ពិសិដ្ឋ អាយុ២២ឆ្នាំ ស្នាក់នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា ពេលកើតហេតុ ជនរងគ្រោះ (ស្លាប់) បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពីពណ៌ស ពាក់ស្លាកលេខ «ភ្នំពេញ 1GN-7388» ព្រមទាំងដឹកមិត្តភ័ក្ដម្នាក់ទៀតនៅពីក្រោយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូតជាមួយរុឺម៉ក បណ្ដាលឲ្យដួលម៉ូតូ ស្របពេលដែលមានរថយន្តមួយគ្រឿងផ្សេងជិះមកពីក្រោយ បានកិនចំក្បាលជនរងគ្រោះ បណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកមិត្តភ័ក្ដរួមដំណើរដែលអង្គុយពីក្រោយ […]
  • លទ្ធផលបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំ នៅស្រុកចំនួន៣ នៃខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៖ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកបែងចែកជាបីមុខព្រួញ ចុះសហការជាមួយកម្លាំងចំរុះបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅលើផ្ទៃទឹកបឹងទន្លេសាបជាទ្រង់ទ្រាយធំ។ លោក វរសេនីយ៍ឯក ឡាយ វិទូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានឲ្យដឹងថាលោកបានចុះសហការទិសដៅក្នុងភូមិសាស្រ្តស្រុកក្រគរ។នៅថ្ងៃទី១៨ និង១៩ ខែធ្នូ ឆ្នាំ២០១៨ ការចុះបង្ក្រាបបទល្មើសនេសាទ ជាលទ្ធផលកម្លាំងបានធ្វើការបង្រ្កាបដោយបំផ្លាញវត្ថុតាង រួមមានរបាំងសាច់អ៊ួនចំនួន៧ខ្សែ មានប្រវែង១.៨០០ម៉ែត្រ, ក្បាលបរចំនួន៧គ្រឿង, បង្គោលចំរឹងចំនួន៣៥០ដើម, បង្គោលឈ្នក់ចំនួន ៦១០ដើម, ស្មើនឹង៤២កន្លែង, ចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបប្រមាណ១១៥គីឡូក្រាម, ឯម្ចាស់ដែលជាអ្នកប្រព្រឹត្តបានគេចខ្លួន។ ចំណែករបាយការណ៍កងរាជអាវុធហត្ថ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ុន សាត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះសហការទិសដៅ ក្នុងភូមិសាស្រ្តស្រុកកណ្ដៀងឯណេះវិញ បានឲ្យដឹងថា នៅថ្ងៃដដែលនេះ ជាលទ្ធផល កម្លាំងធ្វើបង្រ្កាបដោយបំផ្លាញនូវវត្ថុតាង រួមមានក្បាលអុយចំនួន ៦គ្រឿង, សាច់អ៊ួនក្រឡាញឹកប្រវែងចំនួន ១៧០ម៉ែត្រ, បង្គោលចំរឹងចំនួន ៧១៥ដើម, ម្ចាស់គេចខ្លួនបាត់ដូចគ្នា។ និងនៅឯស្រុកបាកានវិញ របាយការណ៍កងរាជអាវុធហត្ថ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ពុទ្ធ លី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះសហការទិសដៅក្នុងភូមិសាស្រ្តស្រុកបាកាន ក៏បានឲ្យដឹងថាជាលទ្ធផល នៅថ្ងៃ១៨ ធ្នូ […]
  • ក្នុងថ្ងៃតែមួយ ប្រទះឃើញសពបុរស២នាក់លង់ទឹកស្លាប់ ម្នាក់នៅព្រះនេត្រព្រះ និងម្នាក់ទៀតនៅមង្គលបូរី ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់២នាក់ក្នុងថ្ងៃតែមួយ ដោយសារលង់ទឹកម្នាក់នៅស្រុកព្រះនេត្រព្រះ និងម្នាក់ទៀតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្នុងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា នៅចន្លោះម៉ោង២ទាបភ្លឺ ទៅម៉ោង២រសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ មានឈ្មោះ ចេង ប្រុស ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានក្រោកទៅមើលមោងដាក់ត្រីនៅចំនុចអូតាជ្រាំ ខាងត្បូងភ្នំកូនដំរី ចំងាយ៨៥០ម៉ែត្រ ដែលមានជំរៅទឹកប្រមាណ២,២០ម៉ែត្រ ស្ថិតក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។ ដោយបាត់យូរពេកប្រពន្ធបានទៅតាមរកនៅកន្លែងដាក់មោង តែរកមិនឃើញ ក៏ត្រឡប់មកផ្ទះវិញ និងបានរកបងប្អូនក្នុងភូមិ ចំនួនពី៧-៨នាក់អោយទៅជួយតាមរកនៅកន្លែងដាក់មោងម្ដងទៀត លុះដល់វេលាម៉ោង២រសៀល ថ្ងៃខែឆ្នាំដដែល ពេលចុះទៅរកឃើញតែមោងក៏ទាញសាច់មោងមក ស្រាប់តែឃើញសាកសពរុំព័ទ្ធដោយសាច់មោងជាប់ បណ្ដាលអោយស្លាប់តែមិនដឹងតាំងពីរពេលណានោះឡើយ រួចក៏នាំគ្នាស្រង់យកមកដាក់លើគោក ដាក់ក្នុងអង្រឹងសែងយកមកផ្ទះ។ លោកអធិការបានបន្តថា បើឆ្លងតាមការរៀបរាប់បំភ្លឺ ពីឈ្មោះ ជិន ម៉ៅ ដែលត្រូវជាប្រពន្ធ (សាកសព) អាយុ៤៤ឆ្នាំ បានបញ្ជាក់សមត្ថកិច្ចថា […]
  • អភិបាលខេត្តព្រះសីហនុអះអាងថា ទឹកស្អុយហូរចូលសមុទ្រនឹងលែងជាបញ្ហាទៀតហើយ ព្រោះរដ្ឋបាលខេត្ដ… ខេត្តព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ទឹកកខ្វក់ ឬទឹកស្អុយ ដែលកន្លងមកបានហូរចូលសមុទ្រ ដោយមិនឆ្លងកាត់អាចម្រោះទឹកស្អាតជាមុន ទំនងជាលែងមានបញ្ហាចោទទៀតហើយ ព្រោះថាពេលនេះ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ បានសាងសង់ស្ថានីយ៍បូមទឹកស្អុយបណ្ដាក់ ចំនួន៥កន្លែងផ្សេងៗគ្នា នាទីប្រជុំជនក្រុងព្រះសីហនុ ដើម្បីបំលែង ឬចម្រោះទឹកស្អុយជាមុន មុននឹងឱ្យហូរចូលទៅក្នុងសមុទ្រ។ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឆ្លៀតយកពេលវេលាកណ្តាលថ្ងៃត្រង់ កាលពីថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ ចុះទៅពិនិត្យមើល សកម្មភាព នៃការសាងសង់ស្ថានីយ៍បូមទឹកស្អុយបណ្ដាក់១កន្លែង ក្នុងចំណោម៥កន្លែង មានទីតាំងនៅខាងក្រោយសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្តល់សម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ឯកឧត្តម យន្ត មីន បានឱ្យដឹងថា ការបង្កើតឱ្យមានស្ថានីយ៍បូមទឹកកខ្វក់ ឬទឹកស្អុយបណ្ដាក់ខាងលើនេះ ប្រយោជន៍ដើម្បីបញ្ជៀសការហូរទឹកស្អុយដោយត្រង់ ចូលទៅក្នុងសមុទ្រទាំងស្រុង ដោយមិនបានឆ្លងកាត់អាងចម្រោះទឹកស្អាតជាមុននោះ។ ឯកឧត្តម យន្ត មីន ឱ្យដឹងដូច្នេះ រួចបញ្ជាក់ថា ស្ថានីយ៍បូមទឹកសំអុយបណ្ដាក់ទាំងនេះ គឺនឹងបូមទឹកស្អុយបន្តគ្នា នាំទៅអាងប្រព្រឹត្តិកម្ម ចម្រោះ នៅចុងឆ្នេរអូរឈើទាល ខាងក្រោយទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ […]
  • ប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាព ខណៈប្រទះឃើញសត្វខ្លាធំចេញពីព្រៃ មកខាំគោអ្នកស្រុក ខេត្ដបាត់ដំបង ៖ ​បន្ទាប់ពីគេប្រទះឃើញសត្វគោមួយក្បាល បានស្លាប់ដោយសត្វខ្លាសាហាវខាំនៅក្នុងឃុំ កំពង់ល្ពៅ ​ស្រុក សំឡូត ខេត្ត បាត់ដំបងរួចមក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ធ្វើអោយប្រជាពលរដ្ឋរស់នៅតំបន់នោះ ​កំពុង​បារម្ភខ្លាំងពីសុវត្ថិភាព។ តាមសំដីម្ចាស់គោឈ្មោះ ស៊ុន ភាព ភេទប្រុស អាយុ៣២ឆ្នាំ និងប្រជាពលរដ្ឋរស់នៅតំបន់នោះបានឲ្យដឹងថា ​នៅយប់ម៉ោង២ ទាបភ្លឺ ថ្ងៃកើតហេតុខាងលើ ​មានសត្វខ្លាធំមួយក្បាល គេបានប្រទះឃើញចេញពីក្នុងព្រៃរត់ ចូលមកក្នុងភូមិ ​ហើយធ្វើសកម្មភាពខាំកាច់ករសម្លាប់សត្វគោ១ក្បាល ស្លាប់ភ្លាមៗតែម្ដង។ ដោយហេតុខាងលើនេះហើយ ធ្វើអោយប្រជាពលរដ្ឋនៅតំបន់នោះ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ពួកគាត់ ​ជាពិសេសពួកក្មេងៗ ព្រោះពេលនេះពួកគាត់យល់ថា វាកើតរឿងហេតុចំលើសត្វ តែបើថ្ងៃក្រោយនឹងអាចកើតលើមនុស្សក៏ថាបាន។ ដូចនេះយើងត្រូវចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះអីហេតុការណ៍នេះ តែងកើតឡើងជាច្រើនដងរួចមកហើយដែរ៕
  • ត្រឹមតែមួយថ្ងៃ ជនជាតិចិនធ្វើសកម្មភាពដាក់ថ្នាំយកលុយអាជីករចាបហួយ សរុបទឹកប្រាក់1លានរៀល និង300$ ខេត្តស្វាយរៀង ៖ រយះពេលតែមួយថ្ងៃតែប៉ុណ្ណោះ ជនសង្ស័យជាជនចិនបានធ្វើសកម្មភាពជិះម៉ូតូ មានគ្នា2នាក់ ធ្វើសកម្មភាពចូលបន្លំលួចលុយ និងដាក់ថ្នាំសន្ដំ យកលុយពីប្រជាពលរដ្ឋលក់សាំង និងលក់អីវ៉ាន់ចាប់ហួយ អស់ប្រមាណ1លានរៀល និង300ដុល្លាអាមេរិច ក្នុងស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ពាក់ពន្ធករណីដែលបងប្អូនថា មានករណីជនសង្ស័យជាជនជាតិ បានចូលបន្លំលួចលុយក្នុងស្រុកចន្ទ្រា បើតាមស្រីម្ចាស់ការ៉ាស់សាំង ឈ្មោះអ្នកស្រី អង សុផា អាយុ៣៨ រស់នៅនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានអោយដឹងថា នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៨នេះ មានជនជាតិចិនពីរនាក់ ជិះម៉ូតូមកចាក់សាំងអស់១ដុល្លារ ហើយបានហុចលុយក្រដាស់៥០ដុល្លារ រួចពេលរូបគាត់ដកយកកាបូបអាប់លុយ ៤៩ដុល្លារ ឲ្យវិញវាគ្រវីក្បាល ថាយកលុយរៀលៗ ដល់ពេលគាត់បើកកាបូប ដកយកលុយរៀល ស្រាប់តែជនជាតិនោះ ដណ្តើមយកលុយ រួចជិះម៉ូតូគេចខ្លួនបាតលតែម្តងទៅ។ អ្នកស្រី អង សុផា ជាម្ចាស់ ការ៉ាស់សាំង ដេប៉ូសាំងតេលា អង សុផាភូមិពោធិ៍ បន្តថា ក្រុមចោរជាជនជាតិចិនដណ្តើមយកលុយពីគាត់ ដោយសារពេលកើតហេតុស្ងាត់មានតែគាត់ម្នាក់ឯង ឪពុក […]
  • កម្លាំងចំរុះខេត្តពោធិ៍សាត់ ចុះបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំ ខេត្តពោធិ៍សាត់ ៖ កម្លាំងចំរុះខេត្តពោធិ៍សាត់ ចែកចេញជា៣គោលដៅ ចុះបង្រ្កាបព្រមគ្នា នូវបទល្មើសនេសាទទ្រង់ទ្រាយធំ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅតំបន់នានាលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងស្រុកចំនួន៣ គឺស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយសម្រេចឲ្យជនប្រព្រឹត្តរុះរើដោយខ្លួនឯង។ ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការ បានបង្ហើបឲ្យដឹងថា កិច្ចប្រត្តិបត្តិការខាងលើនៅស្រុកក្រគរ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ ចំណែកនៅស្រុកកណ្ដៀងឯនេះវិញ ដឹកនាំដោយលោក ឆាយ មន នាយរងខណ្ឌរដ្ខបាលជលផល និងនៅស្រុកបាកាន ដឹកនាំដោយលោក ថៃ សីលាលីតា នាយរងខណ្ឌរដ្ខបាលជលផល ក្រោមការបញ្ជាផ្ទាល់ និងដឹកនាំរួមពីលោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់។ ប្រត្តិបត្តិការខាងលើនេះ នឹងដំណើរការពេញមួយសប្ដាហ៍។ ខណៈសមត្ថកិច្ចជូនដំណឹងឲ្យជនប្រព្រឹត្តបទល្មើសនេសាទ ដែលប្រើប្រាស់ឧបករណ៍រួមផ្សំដូចជា ដាយ លប ។ល។ ឲ្យរុះរើដោយខ្លួនឯងនោះ គេសង្កេតឃើញជនប្រព្រឹត្តបទល្មើសខ្លះ បានមូរសាច់អ៊ួន បង្កប់ទៅបាតដីដែលមានទឹកជ្រៅ ដូច្នេះមានផលលំបាកក្នុងការបង្រ្កាប លើកលែងតែមន្រ្តីជំនាញរដ្ឋបាលជលផល ឬនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប៉ុណ្ណោះ ដែលពួកគាត់ស្គាល់ទីតាំងបទល្មើសទាំងនេះច្បាស់ […]
  • ជញ្ជីងយុត្តិធម៌២ បានយកទៅដាក់នៅផ្សារក្រុងសិរីសោភ័ណ ជៀសវាងអ្នកលក់ខិលខូចបន្លំភ្នែកជញ្ជីង ខេត្ដបន្ទាយមានជ័យ ៖ ជញ្ជីងយុត្តិធម៌ចំនួន២ ត្រូវបានដាក់នៅផ្សារចំនួន២​ ក្នុងក្រុងសិរីសោភ័ណ រួមមាន ផ្សារចំការគរ (ផ្សារថ្មី) និងផ្សារសិរីសោភ័ណ ដើម្បីជួយរកយុត្តិធម៌ចំពោះបងប្អូន ដែលមានការសង្ស័យថារបស់របរ​ដែលបានទិញពីផ្សារមិនគ្រប់ចំនួនគីឡូ គឺបងប្អូនអាចយកទៅថ្លឹងជញ្ជីងយុត្តិធម៌បាន ដើម្បីបង្ហាញឲ្យកាន់តែច្បាស់ថា តើគ្រប់គីឡូហើយឬនៅដើម្បីធ្វើការតវ៉ា ដែលទាំងអស់នេះ​ គឺជាអ្វីដែលបងប្អូនប្រជាពលរដ្ឋ ចង់បាននូវភាពយុត្តិធម៌រវាងអ្នកលក់ និងអ្នកទិញ ក៏ដូចជាបង្ហាញពីភាពស្មោះត្រង់ ចំពោះគ្នាទៅវិញទៅមក។ តាមការបញ្ជាក់ឲ្យដឹង​ពីលោក​ នាង​ ហាវ​ អភិបាលរងក្រុងសិរីសោភ័ណ​ បានប្រាប់ឲ្យដឹងថា​​ ដើម្បីភាពស្មោះត្រង់ចំពោះអ្នកលក់​ និងអ្នកទិញ ប្រកបដោយភាពសុក្រិត​ និងយុត្តិធម៌ ក្រសួងឧស្សាហកម្ម​ និងសិប្បកម្ម​ តាមរយៈ​មន្ទីរ​ឧស្សាហកម្ម​ និងសិប្បកម្មខេត្តបន្ទាយមានជ័យ​ ដោយមានការចូលរួមពីរដ្ឋបាលក្រុង​ បានយកជញ្ជីងទាំង២​ខាងលើ ទៅដាក់នៅផ្សារគោលដៅចំនួន២​ មានផ្សារចំការគ​រ និងផ្សារសិរីសោភ័ណ​ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ​ ដែលបានទិញបន្លែ​ ត្រី​ សាច់​ បើមានការសង្ស័យ​ថា​មិនគ្រប់គីឡូ​ គឺបងប្អូនអាចយកទៅថ្លឹងនៅជញ្ជីងយុត្តិធម៌ ដើម្បីរកភាពមិនប្រក្រតី​ បើសិនឃើញថាមិនគ្រប់ចំនួនគីឡូ​ បងប្អូនអាចទៅធ្វើការតវ៉ាជាមួយនឹងអ្នកលក់វិញ។ លោកអភិបាលរងក្រុង​ បានបញ្ជាក់ថា​ ការថ្លឹងនៅជញ្ជីងយុត្តិ​ធម៌ គឺមិនមានការគិតថវិកានោះទេ​ ហើយក៏មានកងកម្លាំងនគរបាល​ ក៏ដូចជាប្រជាការពារនៅទីនោះ ដើម្បីពិនិត្យជាប្រចាំ​ផងដែរ។ ទន្ទឹមជាមួយគ្នានោះដែរ […]
  • ឆ្នាំ២០២០ កម្ពុជានឹងទទួលភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ៧លាននាក់ និងឡើងដល់១លាន២សែននាក់ នៅឆ្នាំ២០៣០ ខេត្ដបាត់ដំបង ៖ ក្រសួងទេសចរណ៍ បានកំពុងរៀបចំធ្វើការស្រាវជ្រាវបន្ថែម លើគោលនយោបាយដែលមានស្រាប់ ក្នុងការពង្រឹងគោលដៅទេសចរណ៍នានា នៅទូទាំងប្រទេសឲ្យកាន់តែល្អប្រសើរ ដើម្បីឲ្យភ្ញៀវទេសចរណ៍ ពិសេសទេសចរណ៍បរទេស មកលេងកម្សាន្តកាន់តែច្រើន។ ការលើកឡើងនេះ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តបាត់ដំបង ក្នុងសិក្ខាសាលាស្ដីពីយុទ្ធសាស្ត្រសិក្សាស្រាវជ្រាវ ឆ្លើយតបនឹងការអភិវឌ្ឍន៍គោលនយោបាយទេសចរណ៍ និងសមត្ថភាពសិក្សាស្រាវជ្រាវលើវិស័យទេសចរណ៍កម្ពុជា។ ឯកឧត្តម កើត ពុទ្ធវរី នាយកវិទ្យាស្ថានជាតិទេសចរណ៍ បានមានប្រសាសន៍ថា ដើម្បីឈានដល់ការរៀបចំបន្ថែមលើគោលនយោបាយទេសចរណ៍ដែលមានស្រាប់ ក្រសួងបានប្រជុំអ្នកពាក់ព័ន្ធវិស័យទេសចរណ៍ទូទាំងប្រទេស ប្រមាណជាង២០០នាក់ ស្ដាប់បទបង្ហាញរបស់វាគ្មិនមកពីបរទេស និងក្នុងប្រទេស ដែលមានជំនាញផ្នែកទេសចរណ៍ ដើម្បីជាគោលដៅឲ្យពួកគាត់យកទៅស្រាវជ្រាវបន្ត ក្នុងការប្រមូលចំណុចល្អៗមកអនុវត្តន៍ ក្នុងគោលនយោបាយដែលនឹងត្រូវដាក់បញ្ចូលថ្មី។ នេះគឺជាផែនការគោលដៅបន្តរបស់កម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ឲ្យមានការរីកចម្រើន មានប្រសិទ្ធភាព ដែលធានាបាននូវការអភិវឌ្ឍន៍និរន្តរភាព ពី១០ ទៅ២០ឆ្នាំខាងមុខ។ លោកសាស្ត្រាចារ្យ Bill Carter អ្នកជំនាញស្រាវជ្រាវផ្នែកទេសចរណ៍ មកពីប្រទេសអូស្ត្រាលីបានលើកឡើងថា ការស្រាវជ្រាវចំណុចល្អៗ យកមកអនុវត្តន៍ លើការពង្រឹងវិស័យទេសចរណ៍ សូមកុំខ្វល់ពីការលំបាក ត្រូវកំណត់គោលដៅឲ្យច្បាស់លាស់ ដើម្បីយកគំនិត និងបទពិសោធន៍នានា មកអនុវត្តន៍នៅកម្ពុជា។ ក្រោយបញ្ចប់សិក្ខាសាលារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ និង១៨ […]
  • ឆ្មក់បង្ក្រាបសង្វៀនប្រជល់មាន់ លួចលេងអត់ច្បាប់ដ៏ធំមួយកន្លែង នៅស្រុកកំចាយមារ ខេត្ដព្រៃវែង ៖ សង្វៀនប្រជល់មាន់ដ៍ធំមួយកន្លែង ដែលលួចបើកលេងអត់ច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ឆ្មក់បង្ក្រាបកាលពីវេលាម៉ោង1 និង30នាទីរសៀល ថ្ងៃទី16 ខែធ្នូ ឆ្នាំ2018 នៅចំណុចដីឡូត៍មិនស្គាល់ម្ចាស់ ស្ថិតក្នុងភូមិគោកព្រាល, ឃុំស្មោងជើង, ស្រុកកំចាយមារ, ខេត្តព្រៃវែង ធ្វើឲ្យក្រុមអ្នកញៀនល្បែងជល់មាន់ជាច្រើន ភ័យស្លន់ស្លោរប្រើក្បាច់ម៉ែចែកឲ្យ ដោះស្បែកជើងរត់បះសក់ច្រូង ចូលព្រៃគេចខ្លួនបាត់អស់ ដោយបន្សល់ទុកតែវត្ថុតាង រួមានម៉ូតូចាស់ថ្មីសឹងគ្រប់ម៉ាក ចំនួន39គ្រឿង, តង់សម្រាប់ព័ទ្ធធ្វើសង្វៀន1ខ្សែរ, មេអាបោង3, ចាន1, ផ្តិលគ្រប1, ហាន់តោ1, ជញ្ជីងថ្លឹងមាន់1, ទ្រុងដែកក្រុងមាន់5, កន្ទ្រកដាក់មាន់7, និងមាន់ជល់ចំនួន4ក្បាល ត្រូវបានកម្លាំងប្រមូលយកមករក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ បើតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី ផាត សុជោត ប្រធានមន្ទីរយុត្តិធម៌ នៃងរាជអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា ដេីម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាព ដោយមានការសហការពីពលរដ្ឋល្អ បានរាយការណ៏ជូនដល់អាវុធហត្ថខេត្តព្រៃវែង។ ភ្លាមនោះក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៏ត្រី ឈួន គឹមសាន្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ព្រៃវែង ទើបលោកវរសេនីយ៍ឯក ញ៉ែម វីរៈ ជួបមេបញ្ជាការរងអាវុធហត្ថខេត្ត និងលោកវរៈសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត បានដឹកនាំកម្លាំងសហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំចាយមារ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)