ខេត្តស្វាយរៀង ៖ រយះពេលតែមួយថ្ងៃតែប៉ុណ្ណោះ ជនសង្ស័យជាជនចិនបានធ្វើសកម្មភាពជិះម៉ូតូ មានគ្នា2នាក់ ធ្វើសកម្មភាពចូលបន្លំលួចលុយ និងដាក់ថ្នាំសន្ដំ យកលុយពីប្រជាពលរដ្ឋលក់សាំង និងលក់អីវ៉ាន់ចាប់ហួយ អស់ប្រមាណ1លានរៀល និង300ដុល្លាអាមេរិច ក្នុងស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ពាក់ពន្ធករណីដែលបងប្អូនថា មានករណីជនសង្ស័យជាជនជាតិ បានចូលបន្លំលួចលុយក្នុងស្រុកចន្ទ្រា បើតាមស្រីម្ចាស់ការ៉ាស់សាំង ឈ្មោះអ្នកស្រី អង សុផា អាយុ៣៨ រស់នៅនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានអោយដឹងថា នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៨នេះ មានជនជាតិចិនពីរនាក់ ជិះម៉ូតូមកចាក់សាំងអស់១ដុល្លារ ហើយបានហុចលុយក្រដាស់៥០ដុល្លារ រួចពេលរូបគាត់ដកយកកាបូបអាប់លុយ ៤៩ដុល្លារ ឲ្យវិញវាគ្រវីក្បាល ថាយកលុយរៀលៗ ដល់ពេលគាត់បើកកាបូប ដកយកលុយរៀល ស្រាប់តែជនជាតិនោះ ដណ្តើមយកលុយ រួចជិះម៉ូតូគេចខ្លួនបាតលតែម្តងទៅ។ អ្នកស្រី អង សុផា ជាម្ចាស់ ការ៉ាស់សាំង ដេប៉ូសាំងតេលា អង សុផាភូមិពោធិ៍ បន្តថា ក្រុមចោរជាជនជាតិចិនដណ្តើមយកលុយពីគាត់ ដោយសារពេលកើតហេតុស្ងាត់មានតែគាត់ម្នាក់ឯង ឪពុក និងប្ដីមិននៅ ហើយឆ្ងាយពីផ្ទះអ្នកស្រុក ឃើញឱកាសល្អស្ងាត់បែបនេះ ទើបជនជាតិចិនទាំងពីរនាក់ដណ្តើមយកលុយ រួចបើកម៉ូតូគេចខ្លួន យកលុយអស់ ១លាន ១សែន២មុឺនរៀល។
ចំណែកប្អូនស្រីឈ្មោះ ខ្មី ភេទស្រី អាយុ25ឆ្នាំ រស់នៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ បានអោយដឹងថា ព្រឹកឡើងនាងបានមកលក់ដូរអោយម្តាយជារៀងរាល់ថ្ងៃ ដោយម្តាយជាប់ទៅទិញអីវាន់នៅផ្សារប្រសូត លុះម៉ោងប្រហែលជា9ព្រឹក ក៍មានមនុស្សប្រុសពីរនាក់សរៗ ជិះម៉ូតូមកឈប់ រួចចូលមកទិញបារីមួយកញ្ចប់ ដោយជនសង្ស័យបានអោយលុយក្រដាស$20 ពេលនោះប្អូនបានអាប់លុយខ្មែរ តែជនសង្ស័យនិយាយភាសារចិន ដោយកាយវិការមិនយកលុយខ្មែរ។ ប្អូនស្រីបន្តថា ពេលដែលកាន់លុយ$20 ហើយស្រាប់គាត់ហាក់មិនដឹងអ្វីទាំងអស់ ក៏ចូលបន្ទាប់យកលុយសន្សំទុកសំរាប់សម្រាលកូន ចំនួន300$ សុទ្ធតែក្រដាស100$ ព្រមទាំង 20$ ដែលជនសង្ស័យឲ្យ យកទៅអោយជនសង្ស័យទាំងអស់។ ពេលអោយលុយគេហើយ ហាក់ជាមិនដឹងខ្លួនឈរស្រឡាំងកាំង លុះដល់ម្តាយមកពីផ្សារស្រែហៅឲ្យជួយយកអីវ៉ាន់ ទើបបានដឹងខ្លួនថាមានគេដាក់ថ្នាំ យកលុយអស់ហើយ។ បើតាមអ្នកស្រី យង់ រចនា ភេទស្រី អាយុ48ឆ្នាំ ត្រូវម្តាយបានអោយដឹងថា អ្នកស្រីអាណិតកូនណាស់ ប្តីធ្វើការរោងចក្រ ប្រពន្ធខំសន្សំលុយសំរាប់សម្រាលកូន ពេលនេះត្រូវគេដាក់ថ្នាំយកអស់តែម្តង។ លោកស្រីបន្តថា នៅពេលដែលគាត់មកពីផ្សារវិញ ពេលឈប់ម៉ូតូមុខតូបលក់ដូរ ហេតុអីបានជាកូនស្រីមិនស្តី គាត់ឃើញបែបនេះក៏ស្រែកហៅកូន ទើបកូនភ្ញាក់ដឹងខ្លួន ស្រែកថាចោរចូលយកលុយអស់ហើយ។
ដូចនេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំនៅម្នាក់ឯងពេលលក់ដូរ ជាពិសេសពេលឃើញជនសង្ស័យ ប្រើរូបភាពជាអ្នកទិញមិនស្រួល ត្រូវប្រុងប្រយ័ត្ន ហៅបងប្អូនជាពុំទាន់ ព្រោះជនសង្ស័យរកឱកាសនៅម្នាក់ឯង ទើបចូលធ្វើសកម្មភាព៕ ព្រហ្ម សាវ៉េត






