អាជ្ញាធរអាស៊ែបៃហ្សង់ បានចាប់ខ្លួនអតីតប្រមុខរដ្ឋាភិ បាលផ្តាច់ខ្លួនរបស់តំបន់ ណាហ្កនណូ ការ៉ាបាក់ (Nagorno-Karabakh) ខណៈលោកព្យាយាមភៀស ខ្លួនទៅកាន់ប្រទេសជិតខាងអាមេនី រួមជាមួយនឹងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត ដែលបានភៀសខ្លួនចេញពីតំបន់នេះ បន្ទាប់ពីប្រតិបត្តិការយោធារបស់អាហ្សែបៃហ្សង់កាលពីសប្តាហ៍មុន។
កាលពីថ្ងៃពុធសេវា ការពារព្រំដែនរបស់ប្រទេស អាស៊ែបៃហ្សង់ បានប្រកាសថា បានចាប់ខ្លួនលោក រូបេន ហ្វាដានយ៉ាន (Ruben Vardanyan) ដោយនាំទៅរដ្ឋធានី បាគូ (Baku) និងបានប្រគល់ទៅឱ្យភ្នាក់ងាររដ្ឋផ្សេង ទៀត។សូមជម្រាបថា លោក ហ្វាដានយ៉ាន ជាអ្នកជំនួញមហា សេដ្ឋី ដែលបានបង្កើតទ្រព្យសម្បត្តិរបស់គាត់ នៅក្នុងប្រទេសរុស្ស៊ី ហើយគាត់ជាម្ចាស់ធនាគារវិនិយោគធំមួយ ដោយបានផ្លាស់ទៅ ណាហ្កនណូ ការ៉ាបាក់ ក្នុងឆ្នាំ ២០២២។
លោកបានបម្រើការជាប្រមុខរដ្ឋាភិបាលក្នុងតំបន់នេះ អស់រយៈពេលជាច្រើនខែមុនពេលចុះចេញពីតំណែង កាលពីដើមឆ្នាំនេះ។
ទន្ទឹមនឹងមានការភៀសខ្លួនយ៉ាងច្រើន រដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ បាននិយាយនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកប្តេជ្ញាធានាដល់អ្នកស្រុកណាហ្កនណូ ការ៉ាបាក់ “សិទ្ធិ និងសេរីភាពទាំងអស់” ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស និងកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ រួមទាំងការការពារសម្រាប់ជនជាតិភាគតិចផងដែរ៕
ប្រែសម្រួលដោយ: ជ ង៉ា






