អគ្គលេខាធិការអង្គការណាតូលោក យេនស៍ ស្តូលធឹនប៊ើក (Jens Stoltenberg)រដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូបានជួបប្រជុំគ្នានៅថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិភាក្សាពីមធ្យោបាយដាក់ការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែ នសម្រាប់រយៈពេលវែង រួមទាំងសំណើសុំសម្រាប់មូលនិធិ ១០០ពាន់លានអឺរ៉ូ រយៈពេល៥ឆ្នាំ។ បើតាមអ្នកការទូតបាននិយាយថា សំណើរបស់អគ្គលេខាធិការអង្គការណាតូលោក យេនស៍ ស្តូលធឹនប៊ើក (Jens Stoltenberg) នឹងផ្តល់ឱ្យសម្ព័ន្ធ ភាពលោកខាងលិចនូវតួនាទីផ្ទាល់បន្ថែមទៀត ក្នុងការសម្របសម្រួលការផ្គត់ផ្គង់អាវុធ គ្រាប់រំសេវ និងគ្រឿងបរិក្ខារផ្សេងៗដល់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លាន ពានរបស់រុស្ស៊ី។
ទាក់ទងទៅនឹងផែនការនេះ នឹងត្រូវបានពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងព្រុចសែល ក្នុងការប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិកភាគខាងជើងហៅកាត់ថា ណាតូ និងរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៃមេដឹកនាំសម្ព័ន្ធភាពនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែកក្កដានេះ។ ម្យ៉ាងវិញទៀត កិច្ចប្រជុំនេះនឹងផ្តល់ការយល់ដឹងអំពីរបៀបដែលសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែនមានឆន្ទៈនៅក្នុងការទៅគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុង គៀវ (Kyiv) ខណៈដែលកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែនដែលមានតម្លៃប្រហែល ៦០ពាន់លានដុល្លារនៅតែជាប់គាំងនៅក្នុងសភាសហរដ្ឋអាមេរិកនៅឡើយ៕