រដ្ឋសភានឹងត្រូវកោះប្រជុំវិសាមញ្ញនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងបោះឆ្នោតផ្តល់ការ ទុកលើការកែសម្រួលសមាសភាពមួយចំនួនរបស់រាជរដ្ឋាភិបាល តាមការស្នើសុំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដែលការកំណត់ថ្ងៃកោះប្រជុំវិសាមញ្ញរដ្ឋសភានេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកាលពីព្រឹកមិញ នេះ។
ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាមានប្រសាសន៍ឱ្យដឹងថា រាជរដ្ឋាភិបាលបានស្នើ មកកាន់រដ្ឋសភាដើម្បីធ្វើការបោះឆ្នោតតែងតាំង និងកែសម្រួលសមាសភាពមួយចំនួនរបស់រាជរដ្ឋាភិបាល ហើយចំពោះការតែងតាំង និងកែសម្រួលសមាសភាពមួយចំនួនរបស់រាជរដ្ឋាភិបាលនេះសូមរក្សាជាការសម្ងាត់សិនដោយមិនអាចបញ្ចេញជាសាធារណៈនៅមុនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០បានឡើយ ដែលនេះគឺជាការស្នើសុំរបស់រាជរដ្ឋាភិបាលឱ្យទុកជាការសម្ងាត់សិន៕
អគ្គលេខាធិការរដ្ឋសភា៖សមាសភាពរាជរដ្ឋាភិបាលដែលនឹងត្រូវកែសម្រួលសុំរក្សាជាសម្ងាត់រហូតពេលរដ្ឋសភាអនុម័តរួចសិនរដ្ឋសភានឹងត្រូវកោះប្រជុំវិសាមញ្ញនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងបោះឆ្នោតផ្តល់ការ ទុកលើការកែសម្រួលសមាសភាពមួយចំនួនរបស់រាជរដ្ឋាភិបាល តាមការស្នើសុំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដែលការកំណត់ថ្ងៃកោះប្រជុំវិសាមញ្ញរដ្ឋសភានេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកាលពីព្រឹកមិញ នេះ។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាមានប្រសាសន៍ឱ្យដឹងថា រាជរដ្ឋាភិបាលបានស្នើ មកកាន់រដ្ឋសភាដើម្បីធ្វើការបោះឆ្នោតតែងតាំង និងកែសម្រួលសមាសភាពមួយចំនួនរបស់រាជរដ្ឋាភិបាល ហើយចំពោះការតែងតាំង និងកែសម្រួលសមាសភាពមួយចំនួនរបស់រាជរដ្ឋាភិបាលនេះសូមរក្សាជាការសម្ងាត់សិនដោយមិនអាចបញ្ចេញជាសាធារណៈនៅមុនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០បានឡើយ ដែលនេះគឺជាការស្នើសុំរបស់រាជរដ្ឋាភិបាលឱ្យទុកជាការសម្ងាត់សិន៕
Posted by SEATV News 24 Hours on Thursday, 26 March 2020





