ខេត្តកំពង់ឆ្នាំង,ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ៖ មន្ត្រីរដ្ឋបាលព្រៃឈើក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះ បានដឹកនាំក្រុមសមត្ថកិច្ចចម្រុះ មានខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំងមន្ត្រីកងរាជអាវុធហត្ថ មន្ទ្រីនគរបាល មន្ត្រីបរិស្ថាន មន្ត្រីសុរិយោដី និង អាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ លើផ្ទៃដីរបស់ក្រុមហ៊ុនមួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស បន្ទាប់ពីលេចឮថាក្រុមហ៊ុនមួយនេះបានឈូសឆាយរំលោភដីព្រៃរបស់រដ្ឋ លើសពីទំហំប័ណ្ណកម្មសិទ្ធិរបស់ខ្លួន ។
លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា៖ កន្លងមកមានលេចឮថាក្រុមហ៊ុន “ក្រេនហ្វាម” បានឈូសឆាយរំលោភដីព្រៃរបស់រដ្ឋ លើសពីទំហំក្នុងប័ណ្ណកម្មសិទ្ធិរបស់ខ្លួន ថ្ងៃនេះសមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈ របស់ក្រសួងកសិកម្ម បានចុះមកពិនិត្យលើ
ប្លង់កម្មសិទ្ធិ ក៏ដូចជាចុះពិនិត្យលើទីតាំងរបស់ក្រុមហ៊ុនថា៖តើត្រឹមត្រូវតាមច្បាប់ដែរឬទេ ឬមួយក្រុមហ៊ុនពិតជាបានបំពានលើដីរបស់រដ្ឋពិតមែន ។
លោក ព្រុំ ហួយ ដែលជាម្ចាស់ក្រុមហ៊ុន Green Farm បានឲ្យដឹងថា៖ ដីរបស់ក្រុមហ៊ុន លោកកាលទិញពីក្រុមហ៊ុនចិន មានចំនួន១.១៦៨ ហិកតា ក្នុងនោះដីមួយចំនួនធំ គឺបានឈូសឆាយរួចជាស្រេច ដោយក្រុមហ៊ុនចិន បានធ្វើការដាំដំឡូង នៅឆ្នាំ ២០១៣ ។
ក្រោយមក ក្រុមហ៊ុនរបស់ លោកបានលក់ដីមួយចំនួនទៅឲ្យមនុស្សផ្សេងទៀត អស់ជាង៥០០ហិកតា បច្ចុប្បន្នដីដែលនៅសល់មានចំនួន៨៥០ហិកតា ។
ចំពោះការលើកឡើងថាៈ ក្រុមហ៊ុនបានឈូសឆាយដីព្រៃរបស់រដ្ឋ ហួសទំហំដីរបស់ក្រុមហ៊ុន គឺមិនពិតទេ។ ក្រុមហ៊ុនលោក ពិតជាបាន ឈូសឆាយដីថ្មីបន្ថែមមែន តែជាដីក្នុងប័ណ្ណកម្មសិទ្ធិដែលវាស់វែងដោយក្រុមនិសិ្សត ហើយជាដីដែលមិនទាន់បានធ្វើការឈូសឆាយនៅឡើយ គឺមានទំហំប្រមាណ៣០ហិកតា។
ក្រោយពីក្រុមសមត្ថកិច្ចចម្រុះ ចេញទៅវាស់វែង នៅតាមព្រំដីរបស់ក្រុមហ៊ុននេះ តាមប្រព័ន្ឋ ជីភីអេស រួចមក លោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា៖ ចំណុចទី១ គឺយើងប្រមូល យកទិន្នន័យដែលបានធ្វើការវាស់វែង នៅថ្ងៃនេះរួចហើយ យើងយក ទៅធ្វើការផ្ទៀងផ្ទាត់ នៅក្រសួងសិន ថាតើត្រឹមត្រូវដែរឬទេ ។
ចំណុចទី២ យើងក៏សិក្សាលើប័ណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលបានលក់ទៅឲ្យក្រុមហ៊ុនដែរ និងចំណុចទី៣ ប្រសិនឃើញថា ដីដែលបានឈូសឆាយ លើសពីទំហំប្លង់របស់ក្រុមហ៊ុន យើងនិងធ្វើការដកដីនោះទុកជាសម្បត្តិរដ្ឋវិញ ។
ប៉ុន្តែបើត្រឹមត្រូវហើយយើងប្រគល់ឲ្យក្រុមហ៊ុនបន្តធ្វើការការងាររបស់ខ្លួនចុះ។
សូមបញ្ជាក់ថាក្រុមហ៊ុន Green Farm គឺជាក្រុមហ៊ុនដែលបណ្ដុះ និងដាំកូនឈើច្រើនប្រភេទសម្រាប់ធ្វើការដាំដុះបំរើឱយវិស័យឧស្សាហកម្មនិងកសិកម្ម ៕
ល្បីក្រុមហ៊ុនក្រេនហ្វាមនៅឃុំក្រាំងស្គារស្រុកទឹកផុស ឈូសឆាយរំលោភយកដីព្រៃរបស់រដ្ឋលើសក្នុងប័ណ្ណកម្មសិទ្ធិ មន្រី្តរដ្ឋបាលព្រៃឈើក្រសួងកសិកម្ម ដឹកនៃសមត្ថកិច្ចចម្រុះចុះធ្វើការត្រួតពិនិត្យរកការពិត ខេត្តកំពង់ឆ្នាំង,ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ៖ មន្ត្រីរដ្ឋបាលព្រៃឈើក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះ បានដឹកនាំក្រុមសមត្ថកិច្ចចម្រុះ មានខណ្ឌ័រដ្ឋបាលព្រៃឈើកំពង់ឆ្នាំងមន្ត្រីកងរាជអាវុធហត្ថ មន្ទ្រីនគរបាល មន្ត្រីបរិស្ថាន មន្ត្រីសុរិយោដី និង អាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ លើផ្ទៃដីរបស់ក្រុមហ៊ុនមួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស បន្ទាប់ពីលេចឮថាក្រុមហ៊ុនមួយនេះបានឈូសឆាយរំលោភដីព្រៃរបស់រដ្ឋ លើសពីទំហំប័ណ្ណកម្មសិទ្ធិរបស់ខ្លួន ។លោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា៖ កន្លងមកមានលេចឮថាក្រុមហ៊ុន “ក្រេនហ្វាម” បានឈូសឆាយរំលោភដីព្រៃរបស់រដ្ឋ លើសពីទំហំក្នុងប័ណ្ណកម្មសិទ្ធិរបស់ខ្លួន ថ្ងៃនេះសមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈ របស់ក្រសួងកសិកម្ម បានចុះមកពិនិត្យលើប្លង់កម្មសិទ្ធិ ក៏ដូចជាចុះពិនិត្យលើទីតាំងរបស់ក្រុមហ៊ុនថា៖តើត្រឹមត្រូវតាមច្បាប់ដែរឬទេ ឬមួយក្រុមហ៊ុនពិតជាបានបំពានលើដីរបស់រដ្ឋពិតមែន ។ លោក ព្រុំ ហួយ ដែលជាម្ចាស់ក្រុមហ៊ុន Green Farm បានឲ្យដឹងថា៖ ដីរបស់ក្រុមហ៊ុន លោកកាលទិញពីក្រុមហ៊ុនចិន មានចំនួន១.១៦៨ ហិកតា ក្នុងនោះដីមួយចំនួនធំ គឺបានឈូសឆាយរួចជាស្រេច ដោយក្រុមហ៊ុនចិន បានធ្វើការដាំដំឡូង នៅឆ្នាំ ២០១៣ ។ក្រោយមក ក្រុមហ៊ុនរបស់ លោកបានលក់ដីមួយចំនួនទៅឲ្យមនុស្សផ្សេងទៀត អស់ជាង៥០០ហិកតា បច្ចុប្បន្នដីដែលនៅសល់មានចំនួន៨៥០ហិកតា ។ ចំពោះការលើកឡើងថាៈ ក្រុមហ៊ុនបានឈូសឆាយដីព្រៃរបស់រដ្ឋ ហួសទំហំដីរបស់ក្រុមហ៊ុន គឺមិនពិតទេ។ ក្រុមហ៊ុនលោក ពិតជាបាន ឈូសឆាយដីថ្មីបន្ថែមមែន តែជាដីក្នុងប័ណ្ណកម្មសិទ្ធិដែលវាស់វែងដោយក្រុមនិសិ្សត ហើយជាដីដែលមិនទាន់បានធ្វើការឈូសឆាយនៅឡើយ គឺមានទំហំប្រមាណ៣០ហិកតា។ ក្រោយពីក្រុមសមត្ថកិច្ចចម្រុះ ចេញទៅវាស់វែង នៅតាមព្រំដីរបស់ក្រុមហ៊ុននេះ តាមប្រព័ន្ឋ ជីភីអេស រួចមក លោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា៖ ចំណុចទី១ គឺយើងប្រមូល យកទិន្នន័យដែលបានធ្វើការវាស់វែង នៅថ្ងៃនេះរួចហើយ យើងយក ទៅធ្វើការផ្ទៀងផ្ទាត់ នៅក្រសួងសិន ថាតើត្រឹមត្រូវដែរឬទេ ។ចំណុចទី២ យើងក៏សិក្សាលើប័ណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលបានលក់ទៅឲ្យក្រុមហ៊ុនដែរ និងចំណុចទី៣ ប្រសិនឃើញថា ដីដែលបានឈូសឆាយ លើសពីទំហំប្លង់របស់ក្រុមហ៊ុន យើងនិងធ្វើការដកដីនោះទុកជាសម្បត្តិរដ្ឋវិញ ។ ប៉ុន្តែបើត្រឹមត្រូវហើយយើងប្រគល់ឲ្យក្រុមហ៊ុនបន្តធ្វើការការងាររបស់ខ្លួនចុះ។សូមបញ្ជាក់ថាក្រុមហ៊ុន Green Farm គឺជាក្រុមហ៊ុនដែលបណ្ដុះ និងដាំកូនឈើច្រើនប្រភេទសម្រាប់ធ្វើការដាំដុះបំរើឱយវិស័យឧស្សាហកម្មនិងកសិកម្ម ៕ ពៅ សុខហ៊ាន
Posted by SEATV News 24 Hours on Thursday, 23 April 2020





