សម្តេចតេជោ បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃនេះ ទោះបីក្នុងស្ថានភាពបែបណាក៏ដោយក៏កម្ពុជាត្រូវតែរឹងមាំជានិច្ច ហើយយើងទាំងអស់គ្នាត្រូវតែចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លង កូវីដ-១៩ នៅទូទាំងប្រទេស។
សម្តេចតេជជោ អំពាវនាវឲ្យពលរដ្ឋ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយនឹងសាប៊ូ ទឹកអាល់កុល និងជឹលសម្លាប់រោគ និងបាក់តេរីផ្សេងៗ ហើយត្រូវពាក់ម៉ាសនៅគ្រប់ទីកន្លែង ដើម្បីទប់ស្កាត់ការចម្លងរោគ Covid-19 ពីយើងទៅគេ នឹង ពីគេមកយើង។
គិតត្រឹមថ្ងៃទី២០ មេសានេះ កម្ពុជា បានព្យាបាល អ្នកជំងឺកូវីដ១៩ បានជាសះស្បើយចំនួន១០៧នាក់ និងនៅសល់១៥នាក់ទៀត កំពុងយកចិត្តទុកដាក់ព្យាបាល។
កម្ពុជា ពុំមានអ្នកស្លាប់ដោយសារកូវីដ១៩នោះទេ៕





