ខេត្តតាកែវៈ ក្រុមកាងាររបស់ក្រុមហ៊ុន NK របស់តារាកំប្លែងអ្នកនាង ខ្ញុង នៅព្រឹកកាលពីព្រឹកថ្ងៃទី៧ ខែមេសា បានចុះធ្វើសកម្មភាពសុប្បុរសធម៌ ចែកជេលលាងដៃ និងស្ព្រៃបាញ់សម្លាប់មេរោគ ដល់ប៉ុស្តិ៍រដ្ឋបាល សាលារៀន មណ្ឌលសុខភាព នៅក្នុង ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ។
ជេលលាងដៃ ១៩៥០ដប ស្ព្រៃបាញ់សំលាប់មេរោគ ១៦៧០ដប នឹងថវិការក្រុមហ៊ុនមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់ចំនួន ១០០០០ដុល្លារអាមេរិក ត្រូវបានយកទៅចែកជូនដោយផ្ទាល់ដៃ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។
ក្រុមការងារ ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ទាំងអស់ត្រូវប្រុងប្រយ័ត្ននឹងថែរក្សាសុខភាពឲ្យបានល្អ ដោយពាក់ម៉ាស់លាងដៃជាប្រចាំ ជាមួយអាកុល ឬទឹកសំលាប់មេរោគ តាមការណែនាំរបស់ក្រសួង សុខាភិបាល គឺដើម្បីខ្លួនអ្នក គ្រួសារអ្នក នឹងប្រទេសជាតិ។
គួរជម្រាបដែរថា មកដល់ពេលនេះ កម្ពុជាមានឆ្លងវិរុសសរុបចំនួន១១៥នាក់ នឹងព្យាបាលជាសះស្បើយ៥៨នាក់៕