ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋខ្វះខាត១០៥គ្រួសារ ចំនួន២ភូមិគឺ ភូមិប៉ោយប៉ែត និងភូមិអូរជ្រៅ ដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សំរាកពីការងារក្នុងស្ថានភាពរាជរដ្ឋាភិបាលកម្ពុជា-ថៃ កំពុងធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ បានទទួលគ្រឿងឧបភោគ បរិភោគពីសប្បុរសជនតាមរយៈសាលាសង្កាត់ប៉ោយប៉ែតនៅរសៀលថ្ងៃទី៧ខែ មេសា ឆ្នាំ ២០២០នេះ។
នៅក្នុងឱកាសនោះលោកអភិបាលក្រុងប៉ោយប៉ែត គាត ហ៊ុល បានមានប្រសាសន៍ណែនាំពលរដ្ឋឲ្យចេះសំអាតនិងអនាម័យ លែងដៃដោយជែលឬទឹកអាកុលមុនទទួលទានអាហារ ។ ជួយសហការគ្នា ឲ្យនៅដាច់ដោយឡែកចំពោះពលរដ្ឋដែលមានមនុស្សក្នុងគ្រួសាររបស់គាត់វិលធ្វើការពីប្រទេសជិតខាងឲ្យនៅដាច់ដោយឡែកតាមការណែនាំរបស់គ្រូពេទ្យដើម្បីកាត់
បន្ថយការរីករាលជម្ងឺផ្លូវដង្ហើមថ្មី(covid19)។
លោកមានប្រប្រសាសន៍បន្ថែមថារាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែនតែងតែយកចិត្តទុកដាក់គិតគូរចំពោះពលរដ្ឋ ហើយពេលថ្មីនេះបានដាក់វិធានការផ្សេងៗ ដើម្បីការពារបងប្អូនយើងទូទាំងប្រទេសមិនឲ្យឆ្លងជម្ងឺនេះ ។លោកបញ្ជាក់ថាដរាបណានៅតែមានការឆ្លងមេរោគនេះយើងនៅតែប្រុងប្រយត្ន័រហូត។
ដរាបណារាជរដ្ឋាភិបាលប្រកាសថាៈនៅកម្ពុជាគ្មានមេរោគ(covid19)ទេយើងបានបំផ្លាញវាអស់ហើយដែលចេញសេចក្ដីប្រកាសពីរាជរដ្ឋាភិបាលឬក្រសួងសុខាភិបាលទើបបងប្អូនមានសេរីភាពក្នុងការរាក់ទាក់និងស្និទ្ធស្នាលគ្នាបាន។
ពលរដ្ឋ១០៥គ្រួសារនៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃទទួលគ្រឿងឧបភោគ ពីអាជ្ញាធរក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋខ្វះខាត១០៥គ្រួសារ ចំនួន២ភូមិគឺ ភូមិប៉ោយប៉ែត និងភូមិអូរជ្រៅ ដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សំរាកពីការងារក្នុងស្ថានភាពរាជរដ្ឋាភិបាលកម្ពុជា-ថៃ កំពុងធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ បានទទួលគ្រឿងឧបភោគ បរិភោគពីសប្បុរសជនតាមរយៈសាលាសង្កាត់ប៉ោយប៉ែតនៅរសៀលថ្ងៃទី៧ខែ មេសា ឆ្នាំ ២០២០នេះ។នៅក្នុងឱកាសនោះលោកអភិបាលក្រុងប៉ោយប៉ែត គាត ហ៊ុល បានមានប្រសាសន៍ណែនាំពលរដ្ឋឲ្យចេះសំអាតនិងអនាម័យ លែងដៃដោយជែលឬទឹកអាកុលមុនទទួលទានអាហារ ។ ជួយសហការគ្នា ឲ្យនៅដាច់ដោយឡែកចំពោះពលរដ្ឋដែលមានមនុស្សក្នុងគ្រួសាររបស់គាត់វិលធ្វើការពីប្រទេសជិតខាងឲ្យនៅដាច់ដោយឡែកតាមការណែនាំរបស់គ្រូពេទ្យដើម្បីកាត់បន្ថយការរីករាលជម្ងឺផ្លូវដង្ហើមថ្មី(covid19)។លោកមានប្រប្រសាសន៍បន្ថែមថារាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែនតែងតែយកចិត្តទុកដាក់គិតគូរចំពោះពលរដ្ឋ ហើយពេលថ្មីនេះបានដាក់វិធានការផ្សេងៗ ដើម្បីការពារបងប្អូនយើងទូទាំងប្រទេសមិនឲ្យឆ្លងជម្ងឺនេះ ។លោកបញ្ជាក់ថាដរាបណានៅតែមានការឆ្លងមេរោគនេះយើងនៅតែប្រុងប្រយត្ន័រហូត។ដរាបណារាជរដ្ឋាភិបាលប្រកាសថាៈនៅកម្ពុជាគ្មានមេរោគ(covid19)ទេយើងបានបំផ្លាញវាអស់ហើយដែលចេញសេចក្ដីប្រកាសពីរាជរដ្ឋាភិបាលឬក្រសួងសុខាភិបាលទើបបងប្អូនមានសេរីភាពក្នុងការរាក់ទាក់និងស្និទ្ធស្នាលគ្នាបាន។ វណ្ណា
Posted by SEATV News 24 Hours on Tuesday, 7 April 2020





