ខេត្តកំពង់ចាម៖ បុគ្គលិកបម្រើការងារលើនាវាទេសចរណ៍ប្រុសស្រីចំនួន២៤នាក់ក្នុងនោះមានភូមាម្នាក់ក្រោយពីធ្វើតេស្តមិនមានសញ្ញាវិជ្ជមាននាព្រឹកថ្ងៃទី៧មេសា២០២០ត្រូវបានអាជ្ញាធរខេត្តអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ។
គួរបញ្ជាក់ថា បន្ទាប់ពីក្រុមអ្នកទេសចរណ៍បានជាសះស្បើយ និងខ្លះទៀតមិនមានឆ្លងវីរុសកូវីដ១៩ ហើយបានវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេអស់ទៅ។
ឯអ្នកដែលនៅសេសសល់ក៏មានសុខភាពល្អកំពុងត្រៀមចេញពីទីតាំងបង្ខាំងទុកដែរ។
ចំណែកបុគ្គលិកបំរើការងារលើនាវាទាំង២៤នាក់ក៏ត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅសណ្ឋាគារនេះចំនួន១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាព។ រហូតមកដល់ពេល នេះមានរយៈពេល២៨ ថ្ងៃក្រោយពីការធ្វើតេស្តមិនឃើញមានសញ្ញាវិជ្ជមាននៅព្រឹកថ្ងៃទី៧មេសានេះ ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ រួមជាមួយនឹងស្ថាប័នជំនាញ បានអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ ដោយជិះរថយន្តក្រុងចេញពីក្រុងកំពង់ចាមឆ្ពោះទៅកាន់រាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិតយិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម មានប្រសាសន៍ឲ្យដឹងថា ភ្ញៀវបរទេសនៅលើនាវាទេសចរណ៍រួមនឹងជនជាតិម៉ាឡេស៊ី ព្រមទាំងខ្មែរសរុបចំនួន១៦នាក់ ដែលបានមកសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្ត។ដោយនៅថ្ងៃទី៦ មេសា ៤នាក់បានជាសះស្បើយបានចេញពីមន្ទីរពេទ្យ។
ក្នុងនោះនៅសល់តែចំនួន៥នាក់អ្នកគឺមានខ្មែរម្នាក់និងម៉ាឡេ៤នាក់កំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩ ដោយពួកគាត់មានសុខភាពល្អ ហើយក៏នឹងត្រៀមចេញក្នុងពេលឆាប់ៗនេះផងដែរ៕





