ព្រះវិហា ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យិនទៀង បានអញ្ជើញចុះសួរសុខទុក្ខ នឹងសំណេះសំណាល ជាមួយនាយទាហាន នឹងពលទាហាន នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃច័ន្ទទី6ខែមេសា ឆ្នាំ2020
មានប្រសាសន៍ នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានសំដែងការកោតសរសើរដោយស្មោះចំពោះសកម្មភាពដ៏រស់រវើកនិងស្មោះត្រង់រួមចំណែកអភិវឌ្ឍន៍កម្ពុជានាពេលកន្លងមកនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការពារបានយ៉ាងរឹងមាំ បូរណភាពទឹកដី និងចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថេរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជាទីពឹងរបស់ប្រជាជននិងសង្គមជាតិទាំងមូល។
នៅក្នុងពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខដល់នាយទាហាន និងពលទាហាននេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យិនទៀង ក៏បាននាំយកសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួនធំ រួមទាំងថវិកាផងដែរដើម្បីចែកជូនដល់នាយទាហាន និងពលទាហាន ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។





