តាមការគ្រោងទុក សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើសន្និសីទកាសែត នៅវេលាម៉ោង ៨:៣០ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព នារាជធានីភ្នំពេញ ដើម្បីលើកឡើងជុំវិញស្ថានភាពនៃជំងឺ កូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា។
រដ្ឋបាលទីស្តីការគណៈរដ្ឋមន្ត្រី បានប្រកាសជូនដំណឹងឲ្យស្ថានីយទូរទស្សន៍ វិទ្យុ និងគេហទំព័រសារព័ត៌មានទាំងអស់ ត្រៀមរៀបចំផ្សាយផ្ទាល់ និងបន្តផ្ទាល់ពីសន្និសីទកាសែតរបស់សម្តេចតេជោ ប្រយោជន៍ដើម្បីផ្តល់ព័ត៌មាននេះឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕





