ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានកើនដល់ជាង ៩៧៧ លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២៣.៩% ធៀបនឹងឆ្នាំ២០២១។.
ក្នុងនោះទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅចក្រភពអង់គ្លេស គឺសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប រីឯទំនិញដែលចក្រភពអង់គ្លេសនាំចូលមកកម្ពុជា គឺ រថយន្ត និងកាកសំណល់ឧស្សាហកម្មសម្រាប់ផលិតចំណី សត្វ។
ភាគីកម្ពុជា និងភាគីចក្រភពអង់គ្លេសបានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិលើវិស័យការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែរីកចម្រើនឈានឡើង សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
នេះជាការបញ្ជាក់នៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ជាមួយឯកឧត្តម ដូមីនិក វីល្លៀម ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្តថា គម្រោងរោងចក្រកាន់តែប្រសើរ ILO-BFC មានរយៈពេល២០ឆ្នាំមកហើយ ក្នុងការបន្តអនុស្សរណៈនៃការយោគ យល់គ្នា ដែលមានយន្តការត្រីភាគី ការគោរពលក្ខខណ្ឌការងារក្នុងការបង្ហាញ ពីតម្លាភាពដល់អង្គការអន្តរជាតិនានា។
ចំពោះការបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កម្ពុជាខិតខំបណ្តុះបណ្តាលឲ្យទាន់តម្រូវការ ដោយឥឡូវនេះកម្ពុជាកំពុងខ្វះខាតកម្លាំងពលកម្មជំនាញ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជា មានកម្មវិធីបណ្តុះបណ្តាលពិសេស៤ខែ លើសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ (C1) ដល់យុវជនក្រីក្រចំនួន១.៥លាននាក់ ចាប់អនុវត្តពីឆ្នាំ២០២៣នេះ។
ដូច្នេះការបណ្តុះបណ្តាលនេះ ប្រសិនជាមានការបណ្តុះបណ្តាលភាសាអង់គ្លេសបន្ថែម ក្នុងកម្មវិធីនេះ ចាត់ទុកថាជាការបណ្តុះ បណ្តាលជំនាញទន់។
ទន្ទឹមនឹងនោះ ឯកឧត្តមឯកអគ្គរាជទូត បានឱ្យដឹងថា ចក្រភពអង់គ្លេសនឹងបន្តជំរុញឱ្យមានការបណ្តុះបណ្តាល TVET បន្ថែមទៀតនៅកម្ពុជា និងបានផ្ដល់យោបល់ឱ្យភាគីកម្ពុជាអាចបង្កើតបណ្តាញ TVET ក្នុងឱកាសវេទិកាអប់រំពិភពលោកលើកទី១៩ នឹងប្រព្រឹត្តទៅពីថ្ងៃទី៧-១០ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
ជាមួយនេះ ឯកឧត្តមឯកអគ្គរាជទូត មានបំណងចង់ទាក់ទាញអ្នកជំនាញអង់គ្លេសមកបណ្តុះបណ្តាលនៅកម្ពុជា។.ឯកឧត្តម ដូមីនិក វីល្លៀម បានបញ្ជាក់ថា ចក្រភពអង់គ្លេសគ្រោងនឹងរៀបចំដាក់ចេញនូវប្រព័ន្ធអនុគ្រោះពន្ធថ្មី (Developing Countries Trading Scheme – DCTS) ដែលគ្រោងនឹងអនុវត្តនៅខែមេសា ឆ្នាំ២០២៣។ ភាពខុសគ្នារវាងប្រព័ន្ធ GSP និង DCTS នេះនឹងផ្តោតសំខាន់ទៅលើច្បាប់នៃប្រភពដើម។
ឯកឧត្តមឯកអគ្គរាជទូតបន្តថា ទោះបីស្ថានភាពកម្ពុជាចាកចេញពីប្រទេសក្រីក្រ ក៏ចក្រភពអង់គ្លេសនៅតែផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាដែរ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធថ្មី ( DCTS)។
តាមរយៈការអនុគ្រោះនេះ កម្ពុជាបានទទួលអត្ថប្រយោជន៍ច្រើនក្នុងការនាំចេញទំនិញមួយចំនួនទៅអង់គ្លេស មានដូចជាសម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និងផលិតផលកសិកម្មមួយចំនួន ដោយគ្មានរបាំងពន្ធ ខណៈផលិតផលអង់គ្លេសនាំចូលមកកម្ពុជាមាន រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី គ្រឿងអេឡិចត្រូនិកជាដើម៕
ដោយះ សំអាតនិងពិសិដ្ឋ






