នៅរសៀលថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងដាវ៉ូក្លូសស្ទរ ប្រទេសស្វីស ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន CGTN ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈអំពីវិធីសាស្ត្របើកទូលាយ និងប្រកបដោយបរិយាប័្ននរបស់អាស៊ាន ចំពោះពាណិជ្ជកម្ម ដោយផ្តោតលើគំនិតផ្តួចផ្តើមនានា ដូចជា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ជាដើម។
ឯកឧត្តម ក៏បានគូសបញ្ជាក់ពីភាពជាដៃគូប្រកបដោយតុល្យភាពរបស់អាស៊ានជាមួយសេដ្ឋកិច្ចសកលធំៗ និងបានសង្កត់ធ្ងន់ពីពិពិធកម្ម សម្រាប់ស្ថិរភាពរយៈពេលវែង។ ឯកឧត្តម ក៏បានជូនពរដល់ប្រជាជនអាស៊ាន និងចិន នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខផងដែរ។






