ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Veena Reddy ប្រធានទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ការអភិវឌ្ឍន៏ (USAID) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងបន្ថែមហិរញ្ញប្បទាន ចំនួន ៦,២៥ លានដុល្លារអាមេរិក លើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើ ពន្ធ២០១៩ ។
ហិរញ្ញប្បទានថ្មីនេះ គឺបន្ថែមទៅលើហិរញ្ញប្បទានប្រមាណជា ៥៦ លានដុល្លារអាមេរិកដែលរដ្ឋាភិ បាលសហរដ្ឋ អាមេរិ កបានផ្តល់តាមរយៈ USAID ដើម្បីអនុវត្តកម្មវិធីនានា ក្នុងវិស័យសុខភាព អប់រំ បរិស្ថាន និងកសិកម្ម។
ក្នុងនោះ រួម មាន ទឹកប្រាក់ចំនួន១ លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខាភិបាល និងអប់រំ និង ចំនួន ៥,២៥ លានដុល្លារអាមេរិក សម្រាប់កម្មវិធីកសិកម្ម និងបរិស្ថាន៕






