ភ្នំពេញ ៖ នៅវេលាម៉ោង ០៣ ៖ ០០ នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូលស្តីពី«តើអ្វីជាសារប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មាសេរីកម្ពុជា-ចិន» នៅសាលមរតកសិល្បៈខ្មែរ ជាន់ទី៤ នៃអគារឥន្ទ្រទេវី របស់រាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងសេចក្ដីជូនដំណឹងរបស់រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា វេទិកាពិភាក្សានេះ មានអញ្ជើញចូលរួមពីសំណាក់ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន រាជបណ្ឌិត្យសភាកម្ពុជា និងមានការសម្របសម្រួលដោយលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា៕
សំអាង





