ក្រុងប៉ោយប៉េត ៖ ស្រ្តីម្នាក់បានស្លាប់ ក្រាយដែលឈរចាំប្តីបត់ជើងតូច នៅចិញ្ចើមផ្លូវជាតិលេខ៥ ត្រូវម៉ូតូមិនស្គាល់ម៉ាក បុកកាលវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅខាងកើតខ្លោងទ្វារវត្តស្ទឹងបត់ ប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តាន់ វិច្ចិការ អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។
សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ ស្រី្ដរងគ្រោះខាងលើ បានឈរចាំប្តីបាត់ជើងតូច នៅចិញ្ចើមផ្លូវជាតិខាងជើង ស្រាប់តែមានម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាក បើកបរពីទិសខាងកើត ទៅទិសខាងលិច ជិះមកបុកជនរងគ្រោះកំពុងឈរងចាំប្ដីទាំងកំរោល បណ្តាលអោយដួលបោកក្បាលទៅនឹងផ្លូវជាតិលេខ៥ គ្រោះថ្នាក់បែកក្បាលស្លាប់តែម្តង។
ក្រោយពេលកើតហេតុ ម៉ូតូបង្កមិនចាំអត្តសញ្ញាណ បើករត់គេចបាត់ស្រមោលតែម្តង ចំណែកសពត្រូវបានបងប្អូន ដឹកយកទៅធ្វើបុណ្យតាមប្រណៃណី៕ វណ្ណា