ព័ត៌មានថ្មី
- មកពីភ្នំពេញដេកផ្ទះសំណាក់អោយលុយដុល្លាក្លែងក្លាយ ម្ចាស់ផ្ទះឃាត់ខ្លួនអោយនគរបាល កំពង់ស្ពឺ ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំសំបូរ ធ្វើការឃាត់ខ្លួន ខណៈដែលបុរសជាជនសង្ស័យខាងលើ បានមកដេកក្នុងផ្ទះសំណាក់យីហោ ធីធី កុម្ភៈ ហើយបានអោយលុយដុល្លាអាមេរិកក្លែងក្លាយដល់ម្ចាស់ផ្ទះសំណាក់ ក៏មានការសង្ស័យ ឃាត់ប្រគល់អោយនគរបាល កាលពីវេលាម៉ោង០៧និង៣៥នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងផ្ទះសំណាក់ខាងលើ ក្នុងភូមិឡធ្យូង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
- ចាប់ខ្លួនចាងហ្វាងកាសែតទំនើងម្នាក់ ករណីដកកាំភ្លើងភ្ជង់ និងបាញ់គំរាមនៅស្រុកស្វាយលើ សៀមរាប ៖ ចាងហ្វាងកាសែតទំនើងម្នាក់ ត្រូវបាននគរបាលស្រុកស្វាយលើ ចាប់ខ្លួនក្នុងករណីដកកាំភ្លើងភ្ជង់ និងបាញ់គំរាមជនរងគ្រោះម្នាក់ជាអ្នកបើកបររថយន្តដឹកទំនិញ។
- បង្គោលភ្លើង EDC សសៃដែកប៉ុនធូបបានបាក់ទាំងជំហរសង្កត់រថយន្តដឹកសម្ភារៈក្មេងលេងសំណាងល្អមិនមាន… រាជធានីភ្នំពេញ ៖ បង្គោលភ្លើង EDC មួយដើម ដែលគេអះអាងថា ផលិតឡើងដោយគ្មានគុណភាពមានសសៃដែកប៉ុនធូប បានបាក់ដាច់ ត្រឹមគល់ដួលរលំទាំងជំហរ សង្កត់ទៅលើថយន្តដឹកសម្ភារៈក្មេងលេងមួយគ្រឿង តែសំណាងពុំបណ្តាល អោយអ្នករងរបួស។
- អគ្គីភ័យឆាបឆេះលំនៅឋានអស់៦៤ខ្នងនៅឬស្សីកែវ រាជធានីភ្នំពេញ ៖ លំនៅឋានដែលសង់នៅជាប់ៗគ្នា ប្រមាណជាង៦០ខ្នង ដែលស្ថិតនៅខាងជើងស្ពានបាឡេ ត្រូវបាន អគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលការឆាបឆេះនេះអស់រយះពេល ប្រមាណជាង២ម៉ោង ដោយសមត្ថកិច្ចមានការ លំបាកក្នុងចូលទៅជួយអន្តរាគមន៍ ។
- ខឹងប្រពន្ធជេរប្រចោររឿងយកត្រីឲ្យបងប្អូនទាញញញួវាយក្បាលប្រពន្ធបណ្តាលឲ្យរងរបួសសមត្ថកិច្ចឃាត់ខ្លួន ព្រៃវែង ៖ បុរសម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលឃុំឫស្សីស្រុក ធ្វើការឃាត់ខ្លួនពាក់ពន្ធ័ទៅនឹងករណីហឹង្សា យកញញួ វាយក្បាលប្រពន្ធ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិឥដ្ឋ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។
- នគរបាលឆ្មក់បង្ក្រាបទីតាំងភ្នាល់លុយជល់មាន់តាមទូរទស្សន៍ឃាត់មនុស្ស១៩នាក់ កំពង់ស្ពឺ ៖ ម្ចាស់ផ្ទះម្នាក់ រួមជាមួយអ្នកញៀនល្បែងជល់មាន់ភ្នាល់លុយតាមទូរទស្សន៍ ចំនួន១៩នាក់ ត្រូវបានកម្លាំង នគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការឆ្មក់បង្ក្រាបទីតាំងខាងលើ កាលពីវេលាម៉ោង០៣និង៤០នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
- ម៉ូតូបើកលឿនពេកជ្រុលបុករ៉ឺម៉កបើកបញ្ច្រាសទិសគ្នារងរបួសធ្ងន់ធ្ងរ៣នាក់ កំពង់ស្ពឺ ៖ មនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះព្យាបាលនៅ គ្លីនិក ឯកជនមួយកន្លែងក្នុងខេត្តកំពង់ស្ពឺភ្លាមៗ ខណៈដែលម៉ូតូស្គុបពីជិះគ្នា២នាក់ បើកលឿនបុកម៉ូតូសណ្តោងរ៉ឺម៉កបើក បញ្ច្រាសទិសពេញទំហឹង កាលពីវេលាម៉ោង០៥និង៥៥នាទីល្ងាច ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវក្រាលកៅស៊ូ ខាងកើតផ្សារកំពង់ស្ពឺស្ថិតនៅក្នុង ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
- អគ្គីភ័យ ឆាបឆេះរោងចក្រ ផលិតម្ជុលគ្រប់ប្រភេទនៅក្នុងបំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (មានវីដេអូ) រាជធានីភ្នំពេញ ៖ រោងចក្រផលិតម្ជុលគ្រប់ប្រភេទ យីហោមិកូដុ (ខេមបូឌា) ខអិលធីឌី ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយរងការខចខាតធ្ងន់ធ្ងរ ។
- ជនបរទេសនៅតែបន្តចូលកំសានក្នុងរូងភ្នំវែងជាងគេបំផុតក្នុងចំណោមរូងភ្នំទាំង១៥ នៅខេត្តកំពត កំពត ៖ ជនបទេសជាច្រើននាក់ នៅតែបន្តចូលទៅកំសាន្តលេងក្នុងរូងភ្នំក្បាលរមាស ឫភ្នំសេដាអោន ទោះបីមានមនុស្ស ជាប់គាំងនៅក្នុងរូងភ្នំប្រទេសថៃក៍ដោយ។
- ក្រុមអនាធិបតេយ្យ ចំនួន០៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណី កេណ្ឌគ្នាមកចាប់ដីជាប់ផ្លូវរថភ្លើងចែកគ្នាជាបន្តបន្ទាប់ ក្រុមអនាធិបតេយ្យ ចំនួន០៣នាក់ ត្រូវបាននគរបាលក្រុងព្រះសីហនុ សម្រេចកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្ត ខណៈពីរនាក់ផ្សេងទៀត អោយទៅសំរាកនៅមន្ទីរពេទ្យបង្អែកសិន និងម្នាក់ទៀតលួចរត់គេច ខ្លួនពេលបញ្ជូនដល់ពេទ្យដោយបន្លំធ្វើឈឺ។
- ប្រជាពលរដ្ឋដែលប្រសូត្របានកូនភ្លោះ៣នាក់ នៅខេត្តព្រះវិហារបានទទួលអំណោយដ៍ថ្លៃថ្លាសម្តេចតេជោ ហ៊ុនសែន ព្រះវិហារ ៖ អំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានលោក សេង ទៀង តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ នាំយកអំណោយទៅប្រគល់ជូនដល់គ្រួសារប្រពលរដ្ឋ ដែលប្រសូត្របានកូនភ្លោះ៣នៅខេត្តព្រះវិហារ។
- ជក់បារីកំពុងបញ្ចូលហ្គាស បណ្តាលអោយឆេះរថយន្តហាយឡែនឌ័រអស់០១គ្រឿង កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្សរងរបួសចំនួន០២នាក់ និងរថយន្តហាយឡែនឌ័របានរងការឆេះអស់គ្មានសល់ ដោយសារតែអ្នកបើកបររថយន្តបានចូលទៅចាក់ហ្គាសរថយន្តក្នុងស្ថានីយ៍តេលាមួយកន្លែង ហើយពេលនោះ ម្ចាស់រថយន្ត បានជក់បារីបណ្តាលអោយឆេះរាលដាលដល់រថយន្តហ្មត់ កាលពីវេលាម៉ោង០៨និង១០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅមុខស្ថានីប្រេងតេលា តាមបណ្តោយផ្លូវជាតិលេខ៤១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៧ ទៅ លេខ១៨ ស្ថិតនៅក្នុងភូមិចំបក់ក្អែរ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
- ខឹងឱពុកមាទះមួយដៃ ទាញកាំបិតដេញកាប់ តែកាប់មិនបាន យកភ្លើងដុតផ្ទះម្តាយឆេះម៉ត់ ខេត្តកណ្តាល ៖ យុវជនចិត្តខ្លាំងម្នាក់ត្រូវបានកម្លាំងនគរបាល ស្រុកស្អាងធ្វើការឃាត់ខ្លួន ក្រោយពីយុវជនរូបនោះផឹកស្រវឹងទាស់ពាក្យសម្តីជាមួយជីដូន និងបានយកដុំដីគប់លើជីដូន ឃើញដូចនោះឪពុកមាទៅឃាត់ហើយទះជនសង្ស័យមួយដៃ ចំភ្នែក ធ្វើឲ្យជននោះខឹង ស្ទុះទៅយកកាំបិតប៉័ងតោ ដេញកាប់បុរសជាឪពុកមាតែកាប់មិនបាន យុវជនរូបនោះក៏យកភ្លើង ដុតផ្ទះម្តាយចោល បណ្តាញឱ្យឆេះម៉ត់តែម្ដង។
- តូចចិត្ត ប្រពន្ធរត់ចោលបុរសចិត្តខ្លាំងចាក់សាំងដុតសម្លាប់ខ្លួន ភ្នំពេញ ៖ បុរសចិត្តខ្លាំងម្នាក់បាន ចាក់សាំងដុតសម្លាប់ខ្លួនឯងដោយសារតែតូចចិត្តប្រពន្ធរត់ចោល។ ទោះជាងណាការ ប៉ុនប៉ងធ្វើអត្តឃាត មិនបានស្លាប់ដូចបំណងឡើយ ដោយប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ទាន់ តែខ្លួនត្រូវភ្លើងឆេះពេញដង ខ្លួន។
- ជិះម៉ូតូចេញពីរាំលេងនៅក្លឹប ទៅបុកជាមួយរថយន្តដឹកអំបិល បណ្ដាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់ ភ្នំពេញ ៖ យុវជន៣នាក់ ម្នាក់របួសធ្ងន់ ពីរនាក់ទៀតស្លាប់ទន្ទឹមគ្នានៅនឹងកន្លែងយ៉ាងអាណោចអធម៌ បន្ទាប់ពីពួកគាត់ជិះ ម៉ូតូមួយគ្រឿង ឌុបគ្នាចេញពីរាំលេងក្លឹប ទៅបុកជាមួយរថយន្តកូរ៉េ២តោនកន្លះក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខ សួនឧទ្យានវត្ឍនៈ២ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


