ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ ដល់នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្នុងក្របខណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ចំនួន ៣រូប។
ក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ របស់ព្រះករុណា ព្រះមហាក្សត្រ បានចែងត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ ដល់នាយនគរបាលក្រសួងមហាផ្ទៃ ចំនួន ៣រូប រួមមាន ៖
* ក ៖ ឋានន្ដរស័ក្ដិ ឧត្ដមសេនីយ៍ឯក ៖
១៖ ឧត្ដមសេនីយ៍ទោ អ៊ឹម ប្រណិត អត្ដលេខ ៧៩៣៣៣។
* ខ៖ ឋានន្ដរស័ក្ដិ ឧត្ដមសេនីយ៍ទោ ៖
១៖ ឧត្ដមសេនីយ៍ត្រី ជា ចាន់មុនី អត្ដលេខ០៥៣៥៩។
២៖ ឧត្ដមសេនីយ៍ត្រី សុខ ប្រាំង អត្ដលេខ ៣២១១៨៕






