ឯ.ឧ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងយកជំនួយរបស់ មូលិធិជេក ម៉ា និង
មូលនិធិ Alibaba ដែលមានឧបករណ៍ធ្វើតេស្តរក COVID-19ចំនួន២ម៉ឺន និងសំភារៈផ្សេងទៀត ប្រគល់ជូនឯកឧត្តមសាស្ត្រាចារ្រ ម៉ម ប៊ុនហេង នៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃស្អែក(២៨ មីនា)។
តាមរយៈការបង្ហោះ សារនៅលើបណ្តាញទ្វីធើកាលពីថ្ងៃទី២១ មីនា ថា អាលីបាបាគ្រុប នឹងបរិច្ចាគសំភារៈបន្ទាន់ ដែលមានម៉ាសចំនួន១លាន៨សែន ឧបករណ៍ធ្វើតេស្ត ចំនួន២១ម៉ឺន ឈុតការពារចំនួន ៣ម៉ឺន៦ពាន់ រួមជាមួយនឹងម៉ាស៊ីនខ្យល់ និងទែម៉ូម៉ែត្រសម្រាប់វាស់កម្ដៅមកកាន់តំបន់អាស៊ី ក្នុងនោះមាន អាហ្គានីស្ថាន បង់ក្លាដែស កម្ពុជា ឡាវ
ម៉ាល់ឌីវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ ប៉ាគីស្ថាន និង ស្រីលង្កា។






