កំពត ៖ ដើមឈើដ៍ធំមួយ ដែលបានដុះនៅក្នុងប្រសាទតូចមួយធ្វើអំពីថ្មបាយក្រៀម នៅក្នុងបរេវនវត្តប្រសាទ ភូមិប្រាល ឃុំតានី ស្រុកអង្គរជ៍យ ខេត្តកំពត។
គេបានដឹងថា ដើមឈើដ៍កម្រដុះក្នុងប្រសាទ មានអាយុកាលរាប់រយឆ្នាំនោះ មន្ត្រីមកពីមន្ទីរវប្បធម៌ មានគម្រោងអារ តែត្រូវបានប្រជាពលរដ្ឋបានមកចោមរោម ហើយថែមទាំងរារាំងពួកគាត់មិនអោយអារ ក្រោយមកមន្ត្រីទាំងនោះ បានចាកចេញពីវត្តដោយសារ តែពលរដ្ឋប្រុងផ្ទុះអំពើហឹង្សា។
លោកតា ទេស សំបូរ អាយុ៧៨ឆ្នាំ នៅភូមិប្រាល ឃុំតានី បាននិយាយប្រាប់ថា ប្រជាពលរដ្ឋមកជួបជំុគ្នាច្រើនណាស់ បន្ទាប់ពីទទួលបានបានដំណឹងថា មានមន្ត្រីមកមន្ទីរវប្បធម៌ ប្រុងនឹងអារដើមឈើដែលដុះក្នុងប្រាសាទ៕
លោកតា ទេស សំបូរ បាននិយាយថា ដើមឈើនេះគាត់កើតមកឃើញដើមឈើដុះក្នុងស្រាប់ហើយ បើតាមគិតមានអាយុកាលរាប់រយឆ្នាំទៅហើយ។
លោកតា បានបន្តរទៀតថា បើដើមឈើនោះដួលអោយវាដួលទៅ ព្រោះដើមឈើនេះអ្នកស្រុកបានគោរពណាស់ ហាក់ដូចជាមានបារមីមួយដែរ។ (ស្ដាប់បទសម្ភាសន៍ពលរដ្ឋ នៅវីដេអូខាងក្រោម) ។
ព្រះតេជ្ជគុណ ស្រី សុវណ្ណ អនុគុណស្រុកអង្គរជ័យ បានមានថេរដិកាថា ខាងមន្ទីរវប្បធរនិងវិចិត្រសិល្យៈខេត្ត ប្រុងនឹងអារដើមឈើដុះក្នុងប្រសាទ ប៉ុន្តែតែពលរដ្ឋបានរារំាង។
លោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៌ខេត្ត បាននិយាយប្រាប់អោយដឹងថា ខាងក្រសួងបានសិក្សារួចហើយថា នឹងយកដើមឈើ ដែលគេស្គាល់ថាដើមអាចដែកនោះចេញពីក្នុងប្រសាទ ដែលកសាងឡើងក្នុងសត្តវត្យទី១០ ព្រោះដើមឈើនោះវាអាចរលំនៅពេលខាងមុខ និងធ្វើអោយខូចដល់ប្រាសាទទៀតផង។
លោក រួមទាំងមន្ត្រីមកពីមន្ទីរផ្សេងៗ បានពន្យលពលរដ្ឋយ៉ាងណាក៍ដោយក៍ពួកគាត់មិនស្ដាប់ដែរ ផ្ទុយទៅវិញ ប្រជាពលរដ្ឋទាំងនោះ ចង់ប្រើហឹង្សាដោយចេតនាមកលើមន្ត្រី ដែលចុះទៅធ្វើការនៅទីនោះទៀតផង ទើបមន្ត្រីពាក់ពន្ធ័បានដកថយសិន។ រូបថតដើមឈើដែលមន្ត្រីគ្រោងនិងអារតែមិនបានសម្រេច។ កែវ ឆាត