នៅថ្ងៃចន្ទទី០៤ ខែវិច្ឆិកានេះ ក្រុមហ៊ុន SPH Media បានបញ្ឈប់បុគ្គលិកសរុបចំនួន ៣៤ នាក់នៅក្នុងផ្នែកបច្ចេកវិទ្យា។
ដើម្បីរក្សាការប្រកួតប្រជែង និងនិរន្តរភាពចំពេលមានការផ្លាស់ប្តូរទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយ SPH Media បានរៀបចំរចនាសម្ព័ន្ធក្រុមបច្ចេកវិទ្យារបស់ខ្លួនឡើងវិញ” នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុនបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់ CNA ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា “SPH Media ប្តេជ្ញាគាំទ្រដល់និយោជិតដែលរងផលប៉ះពាល់ និងផ្តល់ឱ្យពួកគេនូវកញ្ចប់ប្រាក់បំណាច់ដ៏ទូលំទូលាយដែលប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំត្រីភាគី ការបង្វឹកអាជីព ជំនួយក្នុងការស្វែងរកការងារ និងការគាំទ្រការប្រឹក្សា ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូររបស់ពួកគេ”។
សូមបញ្ជាក់ថា SPH Media ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ បន្ទាប់ពីអតីតក្រុមហ៊ុន Singapore Press Holdings ត្រូវបានរៀបចំឡើងវិញ និងត្រូវបានដកចេញពីបញ្ជី៕ប្រែសម្រួលដោយ ម៉ុក ម៉ានិច






