ភ្នំពញ ៖ បុរសម្នាក់បើករថយន្តលឿនពេកបណ្តាលឲ្យទៅបុកបង្កាន់ដៃស្ពានអាកាស៧មករាដាច់កង់ម្ខាងម្ចាស់រងរបួស។
ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈាមចូលថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៨ស្ថិតនៅចំណុចលើស្ពានអាកាស៧មករា តាមណ្តោយផ្លូវសហពន្ធ័រុស្សី កែងនិងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកមួយគ្រឿងម៉ាកលុចសុីស CT200h ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-6787 បើកបរក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ទិសដៅពីលិចទៅកើត លុះមកចំណុចកើតហេតុបានបត់ស្តាំមកផ្លូវកម្ពុជាក្រោម បានរេចង្កូតបុកបង្កាន់ស្ពានពេញទំហឹង បណ្តាលឲ្យរថយន្តរេចង្កូតមកបុកបង្កាន់ដៃស្ពានម្ខាងទៀតបណ្តាលឲ្យដាច់កង់ម្ខាងខាងឆ្វេងទៅមុខចេញមកក្រៅទៅលេងរួច។
ចំណែករថយន្តខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង រីឯម្ចាស់រថយន្តរងរបួសតិចតួចហើយត្រូវបានមិត្តភក្តិមកយកទៅបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ សុខ ស៊ីថា









