(ព្រៃវែង) ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈរាយខ្សែភ្លើងចេញពីម៉ាសុីនភ្លើងដើម្បីឈួសឈើនៅផ្ទះរបស់ខ្លួន ភ្លាត់ស្នៀតឆ្លងចរន្តអគ្គីសនីឆក់ខ្លួនឯងស្លាប់កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ អ៊ុន សុភាព ភេទប្រុស អាយុ៣៦ឆ្នាំ ស្ថិតក្នុងភូុមិឫស្សីទទឹង ឃុំព្រះស្ដេច ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្រោយទទួលបានព៌តមាន កម្លាំងនគរបាលជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ធាន និងមានការចូលរួមពីអាជ្ញាធរមូលភូមិ ឃុំ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យរួច បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គីសនីតាមខ្សែភ្លើងម៉ាស៊ីនរបស់ខ្លួនឯងបណ្តាលឲ្យស្លាប់ប្រាកដមែន។
បន្ទាប់ពិនិត្យរួច សមត្ថកិច្ចក៍បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ សុឹម សាន់