ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អភិបាលខេត្តកំពតចុះពិនិត្យមើលប៉ាន់ណូដួលរលំទទឹងកាត់ផ្លូវជាតិ កំពត ៖ ប៉ាន់ណូដ៍ធំមួយមានប្រវែងជិត20ម៉ែត្រ បានដួលរលំកាត់ទទឹងផ្លូវជាតិលេខ-3 ពីក្រុងកំពតទៅត្រពាំងរពៅ ត្រង់ ចំណុចភូមិបឹងទូកឃ៉ំបឺងទូកស្រុកទឹកឈូ៕ ដោយសាតែប៉ាន់ណូដ៍ធំមួយនេះដួលរលំ ខណៈមានភ្លៀងរលឹម និងខ្យល់ ធ្វើអោយស្ទះចរាចរណ៍រយៈពេលជិត3ម៉ោង ទាំងម៉ូតូទាំងរថយន្តមិនអាចធ្វើចរាចរឆ្លងកាត់ទៅមកបាន។
  • ពលរដ្ឋខ្មែរមួយគ្រួសារពុលផ្សិត ប៉ុន្តែត្រូវបានជួយសង្គ្រោះទាន់ពេល ថៃ ៖ មូយគ្រួសារ ក្រោយពីពុលផ្សិត បណ្ដាលឲ្យក្អួតចង្អោនឹងរាក សំណាងល្អក្រុមជួយសង្រ្គោះនាំទៅសង្រ្គោះនៅ មន្ទីរពេទ្យទាន់ពេលទើបរួចជីវិត កាលពីវេលាម៉ោង១០ ថ្ហៃទី១០ខែមិថុនា ២០១៨ ឋិតនៅ ឃុំហួយយ៉ាង ស្រុកគ្លែង ខេត្តរះយ៉ង ប្រទេសថៃ ។
  • គណៈ​សង្ឃនាយក នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​​​​​​​ព្រមាន​ប្រើ​វិធានការ​តាម​ផ្លូវច្បាប់​​​​​​​​​​​​​ ទៅលើ​ម្ចា​​​​​​​​​​​​​​​​​ស់​អា​ខោ​ន​ហ្វេ​សប៊ុក… ភ្នំពេញ ៖ គណៈ​សង្ឃនាយក នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​​​​​​​ព្រមាន​ប្រើ​វិធានការ​តាម​ផ្លូវច្បាប់​​​​​​​​​​​​​ ទៅលើ​ម្ចា​​​​​​​​​​​​​​​​​ស់​អា​ខោ​ន​ហ្វេ​សប៊ុក ឬ​អ្នកប្រើប្រាស់​ប​​​​​​​​​ណ្តាញ​ព័ត៌មាន​​​​​​​​​​​ទំនាក់ទំនង​​​​​​​​​​សង្គម​ទាំងឡា​​​​​​​​​​យ​​​​​​​​​​​ណា ដែល​​​​​​​​​​​យក​រឿងរ៉ាវ​រ​​​​​​​​​​​​​​​​​​​​​​បស់​ព្រះសង្ឃ មក​បង្ហោះ​បែប​អនាធិបតេយ្យ ធ្វើឱ្យប៉ះពាល់​ដល់​​តម្លៃ​នៃ​ព្រះពុ​​​ទ្ធសាសនា​។ ​​​​​​​​​​​​បើតាម​គណៈ​សង្ឃ​​​​​​​​​​នាយក​ក​​​​​​​​​​​​​​​​ម្ពុជា រឿងរ៉ាវ​ទាំងឡាយ​ដែល​សង្ឃ​ធ្វើ​ខុស​វិន័យ ត្រូវបាន​ម​​​​​​​​​​ន្ត្រី​សង្ឃ​ដោះស្រាយ ​​​​​​​​​ចប់សព្វគ្រប់​ហើ​​​​​​​​​​​​យ ដូច្នេះ​មិន​​​​​​​​​​​គួរ​យកម​​​​​​​​​​​​​​​​​​​​​​​​ក​បង្ហោះ​តទៅទៀ​​​​​​​​ត​ទេ​។​
  • ផ្ទុះធុងហ្គាសនៅក្នុងសាលាបច្ចេកទេសដុងបូស្កូបណ្តាលអោយមនុស្សស្លាប់និងរបួសចំនួន៨នាក់ ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចប្រាប់ថា នៅក្នុងសាលាបច្ចេកទេសដុងបូស្កូ​ ក្រុម១៨ភូមិ៥សង្កាត់៤ក្រុងព្រះសីហនុ​ មាន ករណី​ផ្ទុះ​ធុងហ្គាស​នៅរោងជាងក្រឡឹង​មួយកន្លែងក្នុងសាលានេះ បណ្តាលអោយមនុស្សម្នាក់​ស្លាប់បែកសាកសពខ្ទេចខ្ទី និងមនុស្ស៧នាក់ផ្សេងទៀតរងរបួស កាលពីវេលាម៉ោងជិត២រសៀលថ្ងៃ៧មិថុនា២០១៨នេះ។
  • ជិះម៉ូតូពីលេងផ្ទះបងប្អូននៅខេត្តតាកែវមកផ្ទះវិញដល់ពាក់កណ្តាលផ្លូវត្រូវរថយន្តបុកកិនស្លាប់ កំពង់ស្ពឺ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលត្រឡប់មកពីលេងបងប្អូននៅខេត្តតាកែវ រៀបចេញ ទៅធ្វើការងារនៅឯប្រទេសកូរ៉េ ហើយក៏ជិះម៉ូតូម្នាក់ឯងត្រឡប់មកផ្ទះវិញត្រូវបានរថយន្តធុនធំដឹកទំនិញ បើកបុកចំពីមុខ យ៉ាងពេញទំហឹងបណ្តាលអោយយុវជនខាងលើស្លាប់ភ្លាមៗ ហើយអ្នកបើកបររថយន្តបានបន្ថែមល្បឿនបើករថយន្តរត់ទៅ ចតនៅក្នុងផ្លូវលំមួយកន្លែង រួចរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង ០២រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤១ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១ទៅលេខ១២ស្ថិតនៅក្នុងភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
  • រថយន្តសណ្តោងដឹកខ្សាច់បើកលឿនជ្រុលបុករថយន្តដឹកកម្មកររោងចក្ររងរបួសជាង៤៥នាក់ កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានកម្មករកម្មារិនីរោងចក្រជាច្រើននាក់បានរងរបួសធ្ងន់ស្រាល ហើយត្រូវបានរថយន្ត សាមុយ ដឹកយកទៅសង្គ្រោះដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាព ខណៈដែលរថយន្តសណ្តោងធុនធំដឹកខ្សាច់ មួយគ្រឿង បើកលឿនជ្រុលចង្កូតទៅបុករថយន្តទួរីសដឹកក្រុមកម្មកររោងចក្រ បណ្តាលអោយរងរបួសរណូករណែល កាលពីវេលាម៉ោង០៦និង៤០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ០៤ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ៦៦ ទៅលេខ៦៧ក្នុងភូមិត្រពាំងអត់ទឹក ឃុំគិរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
  • ចេញពីធ្វើការកាស៊ីណូត្រូវជនសង្ស័យជិៈម៉ូតូដេញកាប់របួស ប៉ោយប៉ែត ៖ បុរសម្នាក់ទើបចេញពីធ្វើការកាស៊ីណូ ត្រូវជនសង្ស័យ2នាក់ជិៈម៉ូតូពីក្រោយកាប់របួសធ្ងន់ បង្ករការភ្ញាក់ផ្អើល នៅលើផ្លូវជាតិលេខ៥ ក្បែរចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមិនទាន់ដឹងពីមូលហេតុ កាលពីម៉ោងជាង 8យប់ ថ្ងៃទី8 ខែមិថុនា ឆ្នាំ2018។
  • ព័ត៌មានមិនពិតបានធ្វើឱ្យម្ចាស់ផលិតផល AD ឈឺក្បាល នឹងសំណួរមហាជន ព្រះសង្ឃ៩អង្គ យល់ច្រឡំថាពុល AD​ ក្រឡុក ក្រោយមកទើបមន្ត្រីជំនាញបានរកឃើញថា​ជាការពុលចំណីអាហារធម្មតា​។
  • ដោះលែងអន្ទិត ស្រិល វណ្ណា ត្រឡប់ទៅផ្ទះវិញ ខណៈសង្គមហ្វេសប៊ុកបង្កើតពាក្យស្លោកពោតស្ងោរ ប៉ោយប៉ែត ៖ បន្ទាប់ពីព្រះអនុគណក្រុងប៉ោយប៉ែតចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំបាក់លើ ព្រះនាម ស្រិល វណ្ណាហៅ អៀម វណ្ណា នឹងត្រូវបាននាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីការពារសុវត្ថិភាពបានប៉ុន្មានម៉ោងនោះ សមត្ថកិច្ចបាន អនុញ្ញាតឲ្យអន្ទិតរូបនេះបានវិលត្រឡប់ទៅផ្ទះវិញ នាវេលាម៉ោង៣រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ជាថ្ងៃចាប់ផ្សឹក ហើយដែរ។
  • មុននេះបន្តិច មនុស្ស៥នាក់រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នានៅផ្លូវជាតិលេខ៤ ព្រះសីហនុ ៖ មនុស្ស៥នាក់រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកគ្នានៅផ្លូវជាតិលេខ៤ ក្នុងស្រុកពៃនប់ រវាងរថយន្តធំដឹកត្រី ​ ០១គ្រឿង​ម៉ាក​ HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ​កំពត​2A-0786 និងរថយន្តតួរីស ពណ៌​ស្លែ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2L-3189 មានទិសដៅពី​ផ្ទុយ​គ្នា​ នៅផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២០៧-២០៨​ ស្ថិតនៅ​ភូមិ​ស្មាច់ដែង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុវេលាម៉ោងជិត៧ព្រឹកថ្ងៃ៦មិថុនា២០១៨នេះ បណ្តាលអោយមនុស្ស៥នាក់ (ស្រី២នាក់ )ដែលជិះក្នុងរថយន្តតួរីសរងរបួស ក្នុងនោះមាន៤នាក់រងរបួសធ្ងន់ ។
  • ប្រពន្ធទ្រាំរស់នៅមិនបាន​ជាមួយ​ប្ដី​ជាអ្នកប្រើប្រាស់​គ្រឿងញៀន​ ​រត់ទៅប្ដឹងនគរបាលស្រុកភ្នំស្រួច កំពង់ស្ពឺ​ ៖​ បុរសម្នាក់មានប្រពន្ធកូនទៅហើយ នៅតែប្រើប្រាស់គ្រឿងញៀនទៀតធ្វើបាបប្រពន្ធកូន រហូតដល់ប្រពន្ធប្តឹង អោយនគរបាលឃាត់ខ្លួនយកទៅធ្វើការអប់រំម្តងរួចមកហើយមិនរាងចាលទៀត រហូតដល់ប្រពន្ធអោយមករួមរស់ជាមួយ គ្នាវិញ តែមិនព្រមកែចរិកដែលសង្គមស្អប់ខ្ពើមនេះ នៅតែលួចលុយប្រពន្ធទៅទិញគ្រឿងញៀនសេពហើយប្រើហឹង្សារលើ ប្រពន្ធទៀត ប្រពន្ធទ្រាំលែងបានប្តឹងអោយនគរបាលស្រុកភ្នំស្រុកភ្នំស្រួចឃាត់តែម្តងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ២០១៨ នៅក្នុងផ្ទះរបស់ខ្លួនក្នុងភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
  • តុលាការឥណ្ឌា សម្រេចឲ្យអាចារ្យ ហុីនណ្ឌូ ជាប់ពន្ធនាគារមួយជីវិត ករណីរំលោភក្មេងស្រី អាយុ១៦ឆ្នាំ ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ តុលាការឥណ្ឌា បានកាត់ទោសអាចារ្យដែលតាំងខ្លួនជាព្រះ អោយ ជាប់ពន្ធនាគារអស់មួយជីវិត ក្រោយពេលរកឃើញថា អាចារ្យរូបនោះបានរំលោភផ្លូវភេទ ទៅលើក្មេងស្រីដែលជាអ្នកចូល រួមក្នុងពិធីសាសនា។
  • ពលករខ្មែរវាយគ្នានឹងដំបងឈើជ្រុងស្លាប់ម្នាក់នៅនឹងកន្លែង ខេត្តឈុនបុរី ប្រទេសថៃ ៖ ជនរងគ្រោះម្នាក់ដែលជាកម្មករខ្មែរធ្វើការនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ បានស្លាប់ភ្លាមៗ ក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលជនរងគ្រោះរូបនេះកំពុងអង្គុយធ្វើការសុខៗ ស្រាប់តែមានជនជាតិខ្មែរ ដូចគ្នាបានលបវាយនឹងដំបងឈើជ្រុងចំក្បាលពីក្រោយ ព្រមទាំងបានវាយបន្ថែមទើបរត់គេចខ្លួន។
  • ថ្មីទៀតហើយ សកម្មភាពសមត្ថកិច្ចនាំខ្លួនជនសង្ស័យទៅធ្វើតម្រាប់តាមនៃការសម្លាប់ជនរងគ្រោះ តែមុនពេលស្លាប់ពួកគេបាន… (Video Inside) បន្ទាយមានជ័យ ៖ នគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត សហការជាមួយ និងនគរបាលក្រុងសិរីសោភ័ណ បានបំបែកសំណុំរឿងកតរណីឃាតកម្ម ដោយឃាត់ខ្លួនជនសង្ស័យជា ឃាតកចំនួន២នាក់ក្នុងចំណោម បក្ខពួក៤នាក់ ដែលបានវាយសម្លាប់ជនរងគ្រោះជាងកាត់សក់ប្លន់យកម៉ូតូ នៅក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
  • ឃាត់យុវជនឈាមរាវចោទថារថយន្តបើកកៀររើសដុំថ្មគប់បែកកញ្ចក់ត្រូវនគរបាលចាប់វ៉ៃខ្នោះទាំងព្រឹក ភ្នំពេញ៖ យុវជនម្នាក់បានរើសដុំថ្មគប់ទៅទៅលើបុរសម្នាក់ដែលជាអ្នកបើកបររថយន្តដោយចោទថាបើករថយន្តធុនធំ ១គ្រឿង កៀរក្នុងខណៈពេលដែលខ្លួនកំពុងជិះកង់ តែសំណាងល្អមិនត្រូវអ្នកបើកបររូបនោះឡើយ ហើយដុំថ្មបានហោះ ទៅត្រូវកញ្ចក់មុខរថយន្តបណ្ដាលឲ្យបែក ។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)