ថ្ងៃ ច័ន្ទ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អនុវត្តសាលដីការរបស់តុលាការកំពូលអ្នកចាញ់ផ្ទុះការតវ៉ា ត្រៀមសំបក់កង់ម៉ូតូនិងសាំងគំរាមដុតស្រែកយុត្តិធម៌ រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ មួយគ្រួសារដោយមានការចូលរួមជាមួយ ពីបងប្អូន អ្នកភូមិ ប្រមាណជាង៣០នាក់ បានផ្ទុះការតវ៉ា និងត្រៀមកង់ម៉ូតូដបសាំង ដុត ប្រឆាំងការអនុវត្តសាលដីការរបស់ តុលាការកំពូល ស្រែកថា អយុត្តិធម៌។
  • បុរសម្នាក់បើកម៉ូតូអត់ពាក់មួកសុវត្ថិភាពត្រូវរថយន្តបុកស្លាប់………….. (ព្រៃវែង) ៖ រថយន្ត១គ្រឿងបានបើកបុកម៉ូតូ១គ្រឿងដែលកំពុងបើកបរស្របទិសគ្នាអត់ពាក់មួកសុវត្ថភាពបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៦ខែឧសភាឆ្នាំ២០១៨0នៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៨៤.៨៥ស្ថិតក្នុងភូមិសង្កែចុង.ឃុំក្រាំងស្វាយ.ស្រុកព្រះស្តេច.ខេត្តព្រៃវែង។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះហេង.ធីភេទប្រុសអាយុ៥០ឆ្នាំមានទីលំនៅភូមិធំ.ឃុំល្វា.ស្រុកព្រះស្តេច.ខេត្តព្រៃវែងជិះម៉ូតូម៉ាកHONDA.C125ពណ៍ខ្មៅពាក់ផ្លាកលេខ”ភ្នំពេញ”1GF.0128។ចំណែករថយន្តម៉ាកTOYOTACAMRYព៏ណខ្មៅពាក់ស្លាកលេខ”កំពង់ចាម”2A.7130អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់។ ប្រភពនិយាយថាមុនពេលកើតហេតុគេឃើញភាគីរថយន្តបើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើត!លុះពេលមកដល់ចំណុចខាងលើក៍បានជ្រុលចង្កូតទៅបុកភាគីម៉ូតូដែលកំពុងបើកបរស្របទិសគ្នាពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់តែម្តង។ ក្រោយទទួលបានព៌តមានកម្លាំងនគរបាលជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ធបាលធ្វើការវាស់វែងប្រមូលយកមធ្យោបាយរថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ធាននគរបាលស្រុកព្រះស្តេចដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី។រីឯសពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុឹម.សាន់
  • ប្រជាពលរដ្ឋពុលទឹក នៅចំណុចនៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី មានមនុស្សស្លាប់ សរុប ចំនួន ១១ នាក់ ប្រជាពលរដ្ឋពុលទឹក នៅចំណុចនៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី មានមនុស្សស្លាប់ សរុប ចំនួន ១១ នាក់

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)