
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ មួយគ្រួសារដោយមានការចូលរួមជាមួយ ពីបងប្អូន អ្នកភូមិ ប្រមាណជាង៣០នាក់ បានផ្ទុះការតវ៉ា និងត្រៀមកង់ម៉ូតូដបសាំង ដុត ប្រឆាំងការអនុវត្តសាលដីការរបស់ តុលាការកំពូល ស្រែកថា អយុត្តិធម៌។
ការតវ៉ាបានផ្ទុះឡើងនិងបង្កអោយមានការភ្ញាក់ផ្អើលកាលពវេលាម៉ោងប្រមាណ៨និង៣០នាទី ព្រឹកថ្ងៃទី០៤ឧសភា ឆ្នាំ២០១៨លើផ្លូវ១៩៦២ក្នុង ភូមិ គោកឃ្លាំង សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ ខណះពេលដែលកម្លាំងចម្រុះចុះមក អនុវត្តសាលដីការកំពូល។
កម្លាំងចម្រុះដឹកនាំ ដោយលោក ម៉ោង សុភាព ,លោក ខាំ សុមករា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញនិងលោក ហ៊ឹង ប៊ុន ថន ព្រះរាជអាជ្ញាធរ អមសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តសាលដិការរដ្ឋប្បវេណីលេខ ៣១៧«ញ»ចុះថ្ងៃទី២០ខែតុលាឆ្នាំ២០១៧របស់តុលាកាកំពូល រុះលើសំណង់ លើដី រឹបអូសយកដីទំហំ៥ម៉ែត្រគុណ១៨ម៉ែត្រ ទៅអោយដើមចម្លើយ ដែលជាអ្នកឈ្នះក្តី។
តាម ព័ត៌មានអោយដឹងថាដីទំនាស់នោះមានទំហុំ០៥ ម៉ែត្រគុណ១៨ម៉ែត្រ ដែលបានប្តឹងផ្តល់គ្នាជិត៦ឆ្នាំមកហើយរវាង ដើមចោទឈ្មោះស៊ុយ លាង ភេទស្រីអាយុ៦៣ឆ្នាំបច្ចុប្បន្នស្នាក់នៅផ្ទះលេខ២៩E1Z ផ្លូវ១៧៨ ក្រុម៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញនិងចុងចម្លើយឈ្មោះ បាន សារុំ ភេទស្រីអាយុ៥០ឆ្នាំបច្ចុប្បន្នស្នាក់នៅភូមិកើតហេតុខាងលើ។
តាមព័ត៌មានអោយដឹងថា នៅព្រឹក អ្នកចាញ់ក្តី ដោយមានការចូលរួមពីបងប្អូន និងអ្នកភូមិ ប្រមាណ ប្រមាណ៣០នាក់ បានធ្វើការតវ៉ា ស្រែកថា អយុត្តិធម៌ និងបានត្រៀមដប់សាំង កង់និងពោះវៀតកង់ម៉ូតូប្រុសដុត ដើម្បីរារ៉ាំងការអុវត្តន៍ សាលដីការ ។
តាមលោកស្រី បាន សារុំ អ្នកចាញ់ក្តីបានអោយដឹងថាដីទំនាស់នេះគាត់បានទិញពីប្អូនស្រីឈ្មោះ បាន សុផាន់ ដោយមិន ទាន់មានប្លង់រឹងឡើយ។លុះក្រោយមកឈ្មោះស៊ុយ លាង បានទិញដីពីប្អូនគាត់មួយឡូដែល ដោយនៅជាប់ខាងលិចដី គាត់។ នៅពេលដែលគាត់បានធ្វើផ្ទះលើដីគាត់ហើយស្រាប់តែឈ្មោះស៊ុយ លាង បានចោទគាត់ថាធ្វើផ្ទះរំលោភយកដី របស់គាត់ ហើយ ប្តឹងផ្តល់ទៅតុលាការតាំងពីសាលាដំបូងរាជធានីភ្នំពេញរហូត ទៅដល់តុលាការកំពូលអោយ គាត់ចាញ់រហូត។






