នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤
នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណ រដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Liu Zhenmin ប្រេសិតពិសេសទទួលបន្ទុកការបម្រែបម្រួលអាកាសធាតុរបស់ប្រទេសចិន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់នៃការបម្រែបម្រួលអាកាសធាតុ ក៏ដូចជា សមិទ្ធផល និងអាទិភាពសំខាន់ៗ ដើម្បីពង្រឹងការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការ និងផែនការសកម្មភាពបរិស្ថានអាស៊ាន-ចិន ឆ្នាំ២០២១ ដល់ ២០២៥។
ភាគីទាំងពីរក៏បានរិះរកកិច្ចសហការដែលអាចធ្វើទៅបានរវាងអាស៊ាន និងចិន នៅក្នុងការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញវត្ថុអាកាសធាតុ សំដៅជំរុញសកម្មភាពអាកាសធាតុនៅក្នុងតំបន់ទៅដល់កម្រិតថ្មី។






