ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមកដល់ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ដើម្បីពិភាក្សាជាមួយមេដឹកនាំប្រទេស វៀតណាម បន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀងការពារជាតិជាមួយកូរ៉េខាងជើង សម្រាប់ការឈប់សម្រាកចុងក្រោយរបស់គាត់ ក្នុងដំណើរទស្សនៈកិច្ចប្រទេសពីរនៅតំបន់អាស៊ី។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានត្រៀមលក្ខណៈសម្រាប់ការស្វាគមន៍យ៉ាងពេញទំហឹងចំពោះលោក ពូទីន ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងអាណត្តិទី៥ របស់ពូទីន។
លោក ពូទីន រំពឹងជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ថាមពល ពាណិជ្ជកម្ម និងប្រតិបត្តិការរូបិយ ប័ណ្ណ កសាងទំនាក់ទំនងទ្វេភាគីយូរអង្វែង។ វៀតណាម បានបន្តទំនាក់ទំនងយ៉ាងស៊ីជម្រៅជាប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយអតីតសហភាព សូវៀត ទោះបីជាប្រទេសនេះចងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ក្នុងការប្រឆាំងនឹងចិន ក៏ដោយ។
ជំនួយពីរុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រសង្រ្គាម និងការកសាងប្រទេសរបស់វៀតណាម នៅពេលសន្តិភាពបានចាប់ផ្ដើមឡើងវិញ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃរបស់លោក នឹងបង្ហាញការយកចិត្តទុកដាក់លើឥទ្ធិពលរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទីក្រុងហាណូយ នៅតែជាមិត្តមួយក្នុងចំណោមមិត្តមួយចំនួនរបស់ទីក្រុងមូស្គូ។
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






