ថ្ងៃ អាទិត្យ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អាជ្ញាធរជាតិអប្សរាបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥.នៃប្រាសាទភ្នំបាខែង ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង ជាស្ថាពរហើយ បន្ទាប់ ពីជួសជុលរយៈពេល៦ខែមក។ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោកស្រី ឈុន រតនា បានឱ្យដឹងថា ប្រាសាទឥដ្ឋទី១៥ នៃក្រុមប្រាសាទភ្នំ បាខែងបានបញ្ចប់ការងារជួសជុលនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីចាប់ផ្តើមជួសជុលនៅថ្ងៃទី២៩ ខែឧសភាកន្លងមក។ បច្ចុប្បន្នក្រុមការងារកំពុងរៀបចំសម្អាត រើគ្រឿងជួសជុលចេញ និងរៀបចំបើកការទស្សនាប្រាសាទនេះឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារក៏កំពុងរៀបចំសិក្សាគម្រោងថ្មីដើម្បីបន្តជួសជុលប្រាសាទឥដ្ឋទី១៤ ដែលស្ថិតនៅជាប់នោះបន្តទៀតផងដែរ។ មុនការជួសជុល ប្រាសាទឥដ្ឋទី១៥ រងការខូចខាតខ្លាំងដោយក្នុងនោះផ្នែកខឿន ជញ្ជាំង និងដំបូល រលុះស្ទើរទាំងស្រុង ដោយសារកត្តាធម្មជាតិ និងអាយុកាលនៃសំណង់ជាដើម។ លោកស្រី ឈុន រតនា ពន្យល់ថា ក្រុមការងាររបស់លោកស្រី បានជួសជុលពង្រឹងផ្នែកជញ្ជាំង ដំបូល កម្រាល ចំណែកខឿនក៏បានរៀបចំឡើងវិញ និងដោយបច្ចេកទេសត្រឹមត្រូវ និងធានាថា ក្រោយជួសជុលប្រាសាទនេះនឹងឈររឹងមាំរាប់រយឆ្នាំទៅមុខទៀត។ សូមបញ្ជាក់ថា ប្រាសាទឥដ្ឋនៅជុំវិញប្រាសាទភ្នំបាខែង មានចំនួន៤៤។ បច្ចុប្បន្ន ប្រាសាទមួយផ្នែកតូចត្រូវបានជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ តាមរយៈក្រុមការងារអាជ្ញាធរជាតិអប្សរា និងមូលនិធិអភិរក្សប្រាសាទពិភពលោក (World Monuments Fund=WMF)។ […]
  • ក្រុមហ៊ុនចិន កំពុងវិនិយោគនៅវៀតណាមមានបំណងវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីនៅកម្ពុជា ឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ដើម្បីបំពញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្ដម សាបូ អូហ្សាណូ បានទទួលជួបពិភាក្សាការងារជាមួយ លោក Pan Yaoda អគ្គនាយក ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំមួយ កំពុងដំណើរការរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅប្រទេសវៀតណាម។ ក្នុងឱកាសនោះ លោកអគ្គនាយក បានលើកឡើងពីគោលបំណងចង់មកធ្វើការវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី និងវិនិយោគនៅលើផ្នែកផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ លោកអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនមានជំនាញ និងបច្ចេកវិទ្យាថ្មី ក្នុងការកែច្នៃសំរាម ដើម្បីធ្វើជាថាមពលអគ្គិសនីនៅប្រទេសចិន និងវៀតណាម។ ក្នុងឱកាសនោះ ឯកឧត្ដម សាបូ អូហ្សាណូ បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគកែច្នៃសំរាម បង្កើតជាថាមពលអគ្គិសនី របស់ក្រុមហ៊ុន នៅក្នុងប្រទេសវៀតណាម។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ ស្វាគមន៍ចំពោះបណ្តាក្រុមហ៊ុននានា ដែលមានបំណងធ្វើការវិនិយោគនៅកម្ពុជា […]
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីនាំយកថវិកា១៥លានរៀល សម្រាប់ចូលបុណ្យសព និងថវិកា ១០លានរៀលទៀត សម្រាប់ភរិយាដែលកំពុងសង្គ្រោះបន្ទាន់ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវ ៦០ម៉ែត កាលពីថ្ងៃទី១០កន្លងទៅ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀម ក្រំបំផុតជាមួយក្រុមគ្រួសារសព ឪពុក និងកូនតូច ២នាក់ ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលភរិយាទទួលរងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត ជំនួយការអគ្គលេខា ធិការដ្ឋានកាកបាទក្រហមកម្ពុជា បាននាំមកនូវប្រ សាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលបានទទួលរងគ្រោះថ្នាក់គួរឱ្យសោកសង្រេងជាទីបំផុត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពទាំង៣រូប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ចំណែកឯ ភរិយាដែលកំពុងសង្គ្រោះបន្ទាន់នោះ សូមឱ្យបានឆ្លងផុតពីគ្រោះកាចចង្រៃនេះ និងសូមជូនពរឆាប់ជាសះស្បើយឡើងវិញ។ ជាមួយនឹងការរំលែកទុក្ខនេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមចូលរួមបុណ្យសពនូវថវិកាចំនួន ១៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងឧបត្ថម្ភថវិកាចំនួន […]
  • សួនតេជោសន្តិភាព ត្រូវបានសាងសង់នៅខេត្តសៀមរាប ដេីម្បីរំលឹកការដឹងគុណនូវគោលនយោបាយឈ្នះឈ្នះ សួនតេជោសន្តិភាព ត្រូវបានរៀបចំក្រុងពលីបើកការសាងសង់ នៅទីតាំងសួនច្បារមហាសណ្ឋាគារអង្គរ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយអមដំណេីរពីឯឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ ឯកឧត្តម ប្រាក់ សោភ័ណ ការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ សួនតេជោសន្ដិភាព នៅខេត្តសៀមរាប ពិតជាមាន ខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅអំពីគុណតម្លៃ នៃនយោបា យឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាម ស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយបាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការឯកភាពជាតិពេញលេញដែលនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។ សួនតេជោសន្ដិភាព នឹងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទេសចរណ៍កម្សាន្ត […]
  • រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណៈការ សម្រេចបង្កើនកម្លាំងប៉ូលីសរឹតបណ្តឹងការផាកពិន័យ.អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ភ្នំពេញ៖ នាសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្ដមប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងឯកឧត្ដមឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យនិងសិក្សាពីស្ថានភាពផ្លូវ ៦០ម៉ែដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឱ្យផ្លូវនេះកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍។ ក្រោយត្រួតពិនិត្យក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញបានឯកភាពគ្នាមួយ ដោយបានសម្រេចបង្កើនកម្លាំងប៉ូលីសជាមួយនឹងការរឹតបណ្តឹងការផាកពិន័យចំពោះ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យនិងខណ្ឌដង្កោ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជ ធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី១២ ខែមករាឆ្នាំ២០២៥នេះថា៖ ក្នុងឱកាសនៃការចុះត្រួតពិនិត្យនៅលើដងផ្លូវ៦០ម៉ែត្រហៅផ្លូវសម្ដេចតេជោហ៊ុន សែនខាងលើនេះ ឯកឧត្ដមប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងឯកឧត្ដនឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានឯកភាពគ្នាលើចំណុចមួយចំនួន ក្នុងនោះរួមមាន៖ នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ត្រូវបង្កើនកម្លាំងប៉ូលីសដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងការផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ ពោលគឺកម្លាំងត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវនិងតឹងរឹងជាងមុន។ ត្រូវគូសគំនូសសញ្ញាចរាចរណ៍ជាថ្មីនិងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងថ្ងៃ។ លោកប្រធានមន្ទីរបន្តថា ដាក់កាមេរ៉ាសុវត្ថិភាព ដាក់ផ្លាកសញ្ញាកំណត់ល្បឿន ដោយចាប់ពីភ្លើងស្តុបមែកសឺដែសដល់ស្ពានអាកាស «មរតកតេជោ»អាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺដែស កំណត់ល្បឿន៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ឯកឧត្ដមរដ្ឋមន្ត្រីនិងឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានចែកមួកសុវត្ថិភាព […]
  • គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផលបាន៧៩,២២ ភាគរយហើយ គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផលបាន៧៩,២២ ភាគរយហើយ។ ពោលនៅសល់តែប្រមាណ៩ខែទៀតតែ ប៉ុណ្ណោះ ស្ពាននេះនឹងរួចរាល់អាចដាក់ដំណើរការបានឱ្យប្រជាពលរដ្ឋធ្វើដំណើរ។ នេះបើតាមការឱ្យដឹងរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ននៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ នេះ។ គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសានមកកាន់ទីប្រជុំជន។ គម្រោងទាំងមូលរួមមាន គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១,៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង៧,៦៨គ.ម និងត្រើយខាងលិចប្រវែង៧,៨០គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០គ.ម សម្រេចលទ្ធផល៥៥,២៧ភាគរយ។ គម្រោងនេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្ត ក្រចេះទៅខេត្តកំពង់ធំដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម។ ចំណែកឯត្រើយខាងកើតវិញនោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៧ឆ្ពោះទៅកាន់ខេត្តកំពង់ចាម […]
  • តៃវ៉ាន់ ធើ្វសមយុទ្ធជើងទឹកប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងការការពារខ្លួន ពីការវាយប្រហារពីសំណាកចិនដីគោក តៃវ៉ាន់៖ កងទ័ពជើងទឹករបស់កោះតៃវ៉ាន់ បានធើ្វលំហាត់សឹកសាកល្បងពីសមត្ថភាពស្វ័យការពាររបស់ខ្លួន នៅតំបន់ច្រក សមុទ្រតៃវ៉ាន់ រយៈពេល ៣ថ្ងៃ ដោយមានការដាក់ពង្រាយនាវាចម្បាំងជំនាន់ថ្មីសម្រាប់ដឹកនាំបេសកកម្មហ្វឹកហ្វឺននៅមុនការចូលមកដល់នូវឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណី។ សមយុទ្ធនេះបានធើ្វឡើងនៅឯមូលដ្ឋានទ័ពជើងទឹកនៅក្នុងទីក្រុង កៅសុង ភាគខាងត្បូងកោះតៃវ៉ាន់ ស្ថិតនៅលើឆ្នេរក្បែរច្រកសមុទ្រតៃវ៉ាន់ ដោយមានការចូលរួមពីកប៉ាល់វាយប្រហារគ្រាប់មីស៊ីលខ្នាតតូចជាច្រើនគ្រឿង ដែលនាំមុខដោយនាវា ចម្បាំងល្បឿនលឿនជំនាន់ថ្មីប្រភេទ ធួ ឈៀង មានប្រវែងជាង ៦៥ម៉ែត្រ ក្នុងគោលបំណងសាកល្បងឈុតឆាកប្រយុទ្ធស្វ័យ ការពារប្រឆាំងនឹងការឈ្លានពានរបស់នាវាសត្រូវ។ នៅរយៈពេលចុងក្រោយនេះ ប្រទេសចិន នៅតែបន្តបញ្ជូននាវាចម្បាំងនិងយន្តហោះចម្បាំងចូលមកក្បែរដែនអាកាសរបស់កោះតៃវ៉ាន់ជាប្រចាំ ដោយក្រុងតៃប៉ិចាត់ទុកថាជាយុទ្ធសាស្រ្តបង្កើនការដាក់សម្ពាធរបស់ចិនមកលើកោះតៃវ៉ាន់៕
  • ការវាយប្រហារទៅលើទីក្រុង Zaporizhzhia សម្លាប់ជន ស៊ីវិល១៣នាក់ និងរបួសជាង៣០នាក់ កងកម្លាំងរបស់រុស្ស៊ី បានបន្តបើកការវាយប្រហារទៅលើទីក្រុង Zaporizhzhia ស្ថិតនៅភាគខាងត្បូងអ៊ុយក្រែន ដោយសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់១៣នាក់ និងប្រហែល៣០នាក់ផ្សេងទៀតរងរបួស។ ការិយាល័យអគ្គរដ្ឋអាជ្ញារបស់ប្រទេសអ៊ុយក្រែនបានឲ្យដឹងថា អគារលំនៅឋានខ្ពស់ៗ រោងចក្រឧស្សា ហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានខូចខាតនៅក្នុងការវាយ ប្រហារនេះ និងបានធ្វើឲ្យកំទេចកំទីបានខ្ទាតប៉ះរថភ្លើង និងឡានក្រុងដែលមានអ្នកដំណើរនៅខាងក្នុងថែមទៀត។ លោក Ivan Fedorov អភិបាលតំបន់ Zaporizhzhia បាននិយាយថា កងកម្លាំងរុស្ស៊ី បានបាញ់ទម្លាក់គ្រាប់បែកនៅតំបន់លំនៅឋាន ក្នុងទីក្រុងនៅពាក់ពេលរសៀល ដោយបណ្តាលឲ្យអគារលំនៅឋាន២កន្លែង ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនេះ។ ក្នុងអំឡុងពេលសង្គ្រាម ជិត៣ឆ្នាំមកនេះ ទីក្រុងមូស្គូបានបើកការវាយប្រហារតាមផ្លូវអាកាសជាញឹកញាប់លើហេដ្ឋារចនា សម្ព័ន្ធស៊ីវិលនៅប្រទេសអ៊ុយក្រែន ប៉ុន្តែភាគីរុស្ស៊ីក៏តែងបានបដិសេធជាបន្តបន្ទាប់ចំពោះការកំណត់គោលដៅលើជនស៊ីវិល។ ជាការឆ្លើយតប យោធាអ៊ុយក្រែនបានវាយប្រហារឃ្លាំងផ្ទុកឥន្ធនៈមួយ នៅឯកន្លែងផ្គត់ផ្គង់មីស៊ីលទៅកាន់មូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅក្នុងប្រទេសរុស្ស៊ី ដែលបណ្តាលឱ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅផងដែរ៕
  • អគ្គីភ័យដ៏ធំរដ្ឋកាលីហ្វ័រញ៉ា ឆក់យកអាយុជីវិតមនុស្សយ៉ាងតិច ១០នាក់ខណៈប្រជាពលរដ្ឋជាង១៨ម៉ឺននាក់ ត្រូវបង្ខំជម្លៀសចេញ អាមេរិក៖ អាជ្ញាធរនៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិចសហរដ្ឋ អាមេរិក បាននិយាយថា មនុស្សយ៉ាងតិច១០នាក់ បានស្លាប់នៅក្នុងភ្លើងឆេះព្រៃនៅទីក្រុង Los Angeles ខណៈក្រុមប្រតិបត្តិការពន្លត់អគ្គិភ័យ បានបន្តរហូតដល់ពេលយប់ ដោយឧទ្ធម្ភាគចក្របានទម្លាក់ទឹក ដោយបានទាញយកប្រយោជន៍ពីខ្យល់បោកបក់។ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក Joe Biden បានប្រាប់សេតវិមាន នៅរសៀលថ្ងៃព្រហស្បតិ៍ថា ធនធានសហព័ន្ធ និងថវិកាបន្ថែមត្រូវបានផ្តល់ ជូនដល់រដ្ឋកាលីហ្វ័រញ៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ។ ថវិកានេះនឹងត្រូវប្រើប្រាស់ ដើម្បីរ៉ាប់រងការចំណាយទាំងអស់សម្រាប់រយៈពេល ១៨០ ថ្ងៃសម្រាប់កន្លែងស្នាក់នៅបណ្តោះអាសន្ន។ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានជំរុញអភិបាលរដ្ឋ California លោក Gavin Newsom ឱ្យលាលែងពីតំណែង ដោយសារភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅរបស់រដ្ឋនេះ។ ភ្លើងឆេះព្រៃ បានចាប់ផ្តើមនៅដើមសប្តាហ៍នេះ បានបង្កការបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់៥នាក់ និងបង្ខំឱ្យមនុស្សជិត ១៨០.០០០នាក់ ត្រូវជម្លៀសចេញ។ សូមជំរាបថា យោងតាមមន្ត្រីបានឱ្យដឹងថា ភ្លើងបានលេបត្របាក់ផ្ទៃដីជាង ២០.០០០ ហិចតា រួមទាំងផ្នែកខ្លះ នៃតំបន់សម្បូរសប្បាយនៅ Los Angeles […]
  • កម្មវិធីស្រូវមិត្តក្រៀល ជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ កម្មវិធីស្រូវមិត្តក្រៀលបានបង្កើតឡើង ក្នុងឆ្នាំ២០១៩ ដោយដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានដែលមានដីស្រែនៅជុំវិញ និងជាប់តំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងកិច្ចការងារអភិរក្សសត្វក្រៀល ក៏ដូចជារួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន។ កម្មវិធីនេះបានជំរុញទៅលើការដាំដុះពូជស្រូវប្រចំាតំបន់ និងប្រភេទស្រូវដែលក្រៀលចូលចិត្តស៊ីដោយមិនប្រើប្រាស់ថ្នាំនិងជីគីមីកសិកម្មឡើយ។ កសិករកម្មវិធីស្រូវមិត្តក្រៀលយល់ព្រមក្នុងការរក្សាទុកស្រូវពី៥% ទៅ៥០% ក្នុងស្រែរបស់ពួកគាត់ សម្រាប់ជាចំណីបន្ថែមដល់សត្វក្រៀលនារដូវ ដែលវាមករកចំណីនៅតំបន់នេះ។ កសិករផលិតស្រូវមិត្តក្រៀលបានជាមធ្យមប្រមាណ ៣០០តោន ជារៀងរាល់ឆ្នាំ ព្រមទាំងធ្វើឱ្យមានតុល្យភាពនៃការអភិរក្សអេកូឡូស៊ីជាមួយនឹងកសិកម្មប្រកបដោយនិរន្តរភាព។ សូមបញ្ជាក់ថា សត្វក្រៀល (Antigone antigone sharpii) ត្រូវបានចាត់ថ្នាក់ចូលជាប្រភេទកំពុងទទួលរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមអង្គការ IUCN។ យោងតាមលទ្ធផលជំរឿនសត្វក្រៀលក្នុងឆ្នាំ២០២៣ សត្វក្រៀលមានចំនួន១៨០ក្បាល ត្រូវបានកត់ត្រា។ ក្នុងកំឡុងពេល១០ឆ្នាំចុងក្រោយនេះ ចំនួនរបស់សត្វក្រៀលត្រូវបានថយចុះក្នុងកម្រិតមួយដ៏គួរឳ្យព្រួយបារម្ភ ដោយសារតែការកើនឡើងនៃអត្រាការស្លាប់ និងការពងកូនមានកម្រិតបរាជ័យខ្ពស់។ កត្តាគំរាមកំហែងផ្សេងៗទៀតចំពោះសត្វក្រៀលមានដូចជា ការបាត់បង់ទីជម្រក ការរំខានដល់ការពងកូន ការបំពុលដែលបណ្តាលមកពីការប្រើថ្នាំគីមីកសិកម្មលើសកម្រិត កង្វះចំណី ការបរបាញ់ ការប្រែប្រួលវដ្ដទឹក និងកត្តាបម្រែបម្រួលអាកាសធាតុជាដើម។ តំបន់ការពារទេសភាពអន្លង់ព្រីងមានទីតាំងស្ថិត ខេត្តកំពត ជាតំបន់ដីសើមដ៏មានសក្តានុពលមួយ ជួយទ្រទ្រង់ ទៅដល់ការរស់ នៅរបស់សត្វក្រៀលយ៉ាងតិច ៣៥% នៃចំនួនក្រៀលដែលមានទាំងអស់ នារដូវមិនបន្តពូជ។ ទោះយ៉ាងណាក៏ដោយ សត្វក្រៀលដែលមករកចំណីនៅក្នុងនិងជុំវិញតំបន់ខាងលើនេះ នៅតែបន្តរងការគំរាមកំហែងពីសកម្មភាពមួយចំនួនដូចជា ការបម្លែងទីជម្រក កង្វះចំណី និងការបំពុលបណ្តាលមកពី […]
  • អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងថា គុណភាពខ្យល់នៅកម្ពុជាបន្តភាពល្អប្រសើរ ខណៈនៅប្រទេសជិតខាងកំពុងរងការបំពុល ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា គុណភាពខ្យល់នៅកម្ពុជាបន្តភាពល្អប្រសើរ ដោយមកទល់ពេលនេះមិនទាន់រកឃើញកំហាប់ភាគល្អិតនិចល PM2.5 កើនឡើងដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភដូចប្រទេសជិតខាងនោះទេ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ថា គុណភាពខ្យល់នៅកម្ពុជាស្ថិតនៅក្រោមបន្ទាត់ក្រហមនៅឡើយ ដោយពុំមានអ្វីដែលជាការព្រួយបារម្ភនោះទេ។ ដោយគិតត្រឹមថ្ងៃទី៩ ខែមករានេះ ការត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេសកម្ពុជា គឺមាន២៥,៤៩មីក្រូក្រាម ក្នុង១ម៉ែត្រគូប(µg/m3) ដែលតួលេខនេះស្ថិតនៅក្រោមស្តង់ដារជាតិដែលកំណត់យក៥០មីក្រូក្រាម ក្នុង១ម៉ែត្រគូប(µg/m3)។ ឯកឧត្តម សង្កត់ធ្ងន់ថា កម្ពុជាមិនមែនជាប្រភពបំពុលខ្យល់ដល់ប្រទេសជិតខាងដូចការចោទ ប្រកាន់នោះទេ។ បើតាមប្រសាសន៍របស់ឯកឧត្តម ខ្វៃ អាទិត្យា គឺនាពេលបច្ចុប្បន្ន ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់បញ្ហាបំពុលខ្យល់ តាមរយៈបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតជញ្រ្ជាំង កុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម សំរាមសំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ ដែលជាហេតុបង្កឱ្យមានការកើនឡើងការបំពុលបរិយាកាស។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានបំពាក់ឧបករណ៍ត្រួតពិនិត្យតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំនៅតាមរាជធានី -ខេត្ត ចំនួន៦០ទីតាំង បន្ថែមលើការបញ្ជូនរថយន្តត្រួតពិនិត្យគុណភាពខ្យល់ «វិស្ណុ» ចល័តចំនួន៣គ្រឿង ដើម្បីតាមដានគុណភាពខ្យល់ទូទាំងប្រទេស។ តាមការបញ្ជាក់របស់ឯកឧត្តម ខ្វៃ […]
  • ក្រុមហ៊ុន Vietjet បញ្ចប់ការពង្រីកកងនាវាអាកាសចរឆ្នាំ ២០២៤ ជាមួយនឹងយន្តហោះថ្មីចំនួន ១០ គ្រឿង ដើម្បីត្រៀមដឹកអ្នកដំណើរដែលនឹងមានការកើនឡើងនៅឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ A321neo ACF (Airbus Cabin Flex) ចំនួនពីរគ្រឿងបន្ថែមទៀតពីក្រុមហ៊ុន Airbus មុនបិទបញ្ចប់ឆ្នាំ ២០២៤ កន្លងទៅ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានជួលយន្តហោះបន្ថែមចំនួន ៤ គ្រឿង ដាក់ទៅក្នុងកងនាវាអាកាសចររបស់ខ្លួននៅថ្ងៃទី ៨ ខែមករា ដើម្បីបំពេញតម្រូវការធ្វើដំណើរខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសវៀតណាម។ ព្រឹត្ដិ ការណ៍ដ៏សំខាន់នេះ បង្ហាញពីឆ្នាំដ៏អស្ចារ្យនៃកំណើនអ្នកធ្វើដំណើរជាបន្តបន្ទាប់ និងការពង្រីកបណ្តាញហោះហើរ ដែលជាកក្តាកំណត់ជំហ៊ានថ្មីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ឆ្នាំ ២០២៥។កាលពីឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានបន្ថែមយន្តហោះថ្មីចំនួន ១០គ្រឿង ទៅក្នុងកងនាវាអាកាសចររបស់ខ្លួន ដែលនាំឱ្យយន្តហោះ Airbus សរុបមានចំនួន ១១៥ គ្រឿង។ ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍នេះ ប្រតិបត្តិការលើផ្លូវហោះហើរជាង ១៧០ ដោយតភ្ជាប់គោលដៅរស់រវើកនៅក្នុងប្រទេសវៀតណាម និងទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និងលើសពីនេះ។ ការពង្រីកបណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet បំពេញតម្រូវការការធ្វើដំណើរដែលកំពុងកើនឡើងទាំងអ្នកដំណើរក្នុងស្រុក និងភ្ញៀវទេសចរ។   […]
  • រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ប្ដេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លា ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានបញ្ជាក់នូវការ ប្តេជ្ញា ក្នុងការបន្តលើកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជា ឲ្យកាន់តែខ្លាំងក្លាថែមទៀត។ ការបញ្ជាក់របស់របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ធ្វើឡើងនៅក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យរូបលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុននិងកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏សំខាន់មួយរបស់ជប៉ុន។ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមក៏បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីដើមឆ្នាំ២០២៣។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ចំពោះការរួមចំណែក និងជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសុខសន្ដិភាព, ការស្ដារប្រទេសឡើងវិញ និងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ សម្ដេចបវរធិបតីបានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ នឹងកាន់តែចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, សុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ, ឌីជីថល, សហគ្រាសធុនតូច […]
  • ឯកឧត្តមក្រសួងសុខាភិបាល ប៉ុស្តិ៍សុខភាពក្នុងពន្ធនាគារ យក ចិត្តទុកដាក់ ផ្តល់សេវាសុខភាពជូនអ្នកឃុំតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ឲ្យបានល្អ និងទាន់ពេលវេលា ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមជាមួយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពសិទ្ធិមនុស្សក្នុងមណ្ឌលអប់រំកែប្រែទី២ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិមនុស្សក្នុងមណ្ឌលអប់រំកែប្រែ បង្កើនកិច្ចសហប្រតិបត្តិការរវាងអន្តរស្ថាប័ន ដើម្បីរួមគ្នាក្នុងការពង្រឹង និងលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព និងអនាម័យ ដល់ជនជាប់ឃុំតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខភាពប្រជាជនទូទាំងប្រទេស នៅគ្រប់ទីកន្លែង រួមទាំងជនជាប់ឃុំក្នុងពន្ធនាគារ ពោលគឺលោកមានសិទ្ធទទួលបានសេវាសុខភិបាល ដូចប្រជា ជនទូទៅប្រកបដោយគុណភាពតាមតម្រូវការ ទាំងសេវាសង្រ្គោះបន្ទាន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយឥតរើសអើង។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ក្មួយៗ ប្អូនៗត្រូវយកអារម្មណ៍ផ្លូវចិត្តឱ្យបានល្អ កែប្រែ ផ្លាស់ប្តូរជាវិជ្ជមាន និងកំណត់គោលដៅរបស់ខ្លួនឱ្យបានច្បាស់លាស់ ដោយត្រូវកាត់ផ្តាច់ពីរឿងចាស់។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា សុខភាពផ្លូវចិត្ត អារម្មណ៍ គឺជារឿងសំខាន់ទី១ ដែលត្រូវយកចិត្តទុកដាក់ ដូច្នេះ ឯកឧត្តមបានផ្ញាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ សូមឱ្យមានចិត្តគំនិតថ្មី បោះជំហានទៅរកការកែលម្អឱ្យបានប្រសើរឡើង ដើម្បីកសាងខ្លួន គ្រួសារ និងសង្គមជាតិឱ្យកាន់តែមានការរីកចម្រើន។ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍ ណែនាំឲ្យថ្នាក់ដឹកនាំ […]
  • ក្រុមហ៊ុន Vietjet បញ្ចប់ការពង្រីកកងនាវាអាកាសចរឆ្នាំ ២០២៤ ជាមួយនឹងយន្តហោះថ្មីចំនួន ១០ គ្រឿង ដើម្បីត្រៀមដឹកអ្នកដំណើរដែលនឹងមានការកើនឡើងនៅឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានស្វាគមន៍យន្តហោះ A321neo ACF (Airbus Cabin Flex) ចំនួនពីរគ្រឿងបន្ថែមទៀតពីក្រុមហ៊ុន Airbus មុនបិទបញ្ចប់ឆ្នាំ ២០២៤ កន្លងទៅ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានជួលយន្តហោះបន្ថែមចំនួន ៤ គ្រឿង ដាក់ទៅក្នុងកងនាវាអាកាសចររបស់ខ្លួននៅថ្ងៃទី ៨ ខែមករា ដើម្បីបំពេញតម្រូវការធ្វើដំណើរខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលជាថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសវៀតណាម។ ព្រឹត្ដិ ការណ៍ដ៏សំខាន់នេះ បង្ហាញពីឆ្នាំដ៏អស្ចារ្យនៃកំណើនអ្នកធ្វើដំណើរជាបន្តបន្ទាប់ និងការពង្រីកបណ្តាញហោះហើរ ដែលជាកក្តាកំណត់ជំហ៊ានថ្មីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ឆ្នាំ ២០២៥។កាលពីឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បានបន្ថែមយន្តហោះថ្មីចំនួន ១០គ្រឿង ទៅក្នុងកងនាវាអាកាសចររបស់ខ្លួន ដែលនាំឱ្យយន្តហោះ Airbus សរុបមានចំនួន ១១៥ គ្រឿង។ ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍នេះ ប្រតិបត្តិការលើផ្លូវហោះហើរជាង ១៧០ ដោយតភ្ជាប់គោលដៅរស់រវើកនៅក្នុងប្រទេសវៀតណាម និងទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង និងលើសពីនេះ។ ការពង្រីកបណ្តាញជើងហោះហើររបស់ក្រុមហ៊ុន Vietjet បំពេញតម្រូវការការធ្វើដំណើរដែលកំពុងកើនឡើងទាំងអ្នកដំណើរក្នុងស្រុក និងភ្ញៀវទេសចរ។ យន្តហោះដ៏ទំនើប […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)