ថ្ងៃ អាទិត្យ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • លោកស្រីអតីតអភិបាលរាជធានី លោក កែប ជុតិមា ត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ លោកស្រីតិមា វិច្ឆិកាល នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលជាកូនឯកឧត្តមកែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ ជំនួសលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញដែលត្រូវដល់ អាណត្តិនិងត្រូវផ្ទេរទៅកាន់អង្គភាពដើមវិញ។ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍លើកឡើងថា៖ គណៈអភិបាលរាជធានីភ្នំពេញ មានអភិបាលមួយរូបនិងអភិបាលរងចំនួន១០រូបជាជំនួយការ។ ក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មានគណនយ្យភាពទ្វេទិស ក្នុងកិច្ចការបំរើអោយផលប្រយោជន៍ប្រជាពលរដ្ឋ។ ឯកឧត្តម បន្តថា៖ នៅរាជធានីភ្នំពេញយើងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ជាមួយនិងការបង្ក្រាប់បទល្មើសបានទាន់ពេលវេលា។ ជាក់ស្តែងនាព្រះរាជពិធីបុណ្យអុំទូកកន្លងមកថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញបានចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អ បង្កសប្បាយភាពដល់ភ្ញៀវជាតិ អន្តរជាតិ ដោយក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីនេះ មានភ្ញៀវជាតិ អន្តរជាតិចូលរួមរហូតដល់ជាង៦លាន៣សែននាក់ កើនឡើងជាងឆ្នាំមុន។ ឯកឧត្តម បន្តទៀតថា៖ […]
  • ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើសុំឱ្យបន្តកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវពិភពលោកមួយដែលគ្មានមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានទទួលជំនួបទ្វេភាគីជាមួយ ឯកឧត្តម Martin Chungong អគ្គលេខាធិការនៃសហភាពអន្តរសភា (Inter-Parliamentary Union_IPU) ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ដើម្បីពង្រឹងភាពជាដៃគូសម្រេចបាននូវគោលដៅនៃអនុសញ្ញាអូតាវ៉ា។ ឯកឧត្តម Martin Chungong បានកោតសរសើរចំពោះប្តេជ្ញាចិត្តរបស់រដ្ឋភាគី ដើម្បីសម្រេចបាននូវគោលដៅរបស់អនុសញ្ញា ក៏ដូចជាបានបញ្ជាក់អំពីតម្រូវការចាំបាច់ដើម្បីកាត់បន្ថយជនរងគ្រោះ និងទុក្ខវេទនាបង្កដោយមីនប្រឆាំងមនុស្ស។ ឯកឧត្តម Martin Chungong បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហភាពអន្តរសភា សម្រាប់ការគាំទ្រដល់ការអនុវត្តរបស់អនុសញ្ញា រាប់បញ្ចូលទាំងការធ្វើសកលភាវូបនីយកម្ម និងការជំរុញឱ្យគោរពតាមបទដ្ឋាននៃអនុសញ្ញា។ បន្ថែមលើនេះ ឯកឧត្តម Martin Chungong បានបញ្ជាក់អំពីការយកចិត្តទុកដាក់ក្នុងការដាក់បញ្ចូលសកម្មភាពមីននៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ IPU និងសន្យាបន្តធ្វើការទំនាក់ទំនងជាមួយរដ្ឋមន្រ្តីយុត្តិធម៌នៃប្រទេសតុងហ្កា ពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់ប្រទេសតុងហ្កាចូលរួមជាមួយគ្រួសារនៃអនុសញ្ញា។ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Martin Chungong ដែលបានដឹកនាំគណៈប្រតិភូសហភាពអន្តរសភា ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងបានថ្លែងនូវសេចក្តីថ្លែងការណ៍គាំទ្រដល់សកម្មភាពអនុសញ្ញាក្នុងកិច្ចប្រជុំឧត្តមមន្រ្តីជាន់ខ្ពស់។ ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់សម្រាប់ការគាំទ្ររបស់ IPU និងភាពជាអ្នកដឹកនាំក្នុងការរួមចំណែកសម្រេចបាននូវគោលដៅរបស់អនុសញ្ញា និងបានស្នើសុំឱ្យបន្តកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវពិភព លោកមួយដែលគ្មានមីន។ […]
  • ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលេីហេដ្ឋា រចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា: វិស័យដឹកជញ្ជូន និងឡូជីស្ទីក ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលេីហេដ្ឋា រចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា: វិស័យដឹក ជញ្ជូន និងឡូជីស្ទីក។ នេះជាការបញ្ជាក់របស់ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group ក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព។ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីអាជីវកម្មរបស់ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៦ ហើយក្រុមហ៊ុនមានឧត្តមភាពលើផ្នែកដឹកជញ្ជូន និងឡូជីស្ទីក ដែលបានធ្វើឱ្យក្រុមហ៊ុនប្រែក្លាយជាក្រុមហ៊ុនឈានមុខមួយ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់តំបន់អាស៊ី។ លោកប្រធានក្រុមហ៊ុន ក៏បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋ កិច្ចមួយដ៏ខ្ពស់ប្រកបដោយចីរភាព។ តាមរយៈនេះ ក្រុមហ៊ុនក៏បានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនបានបង្ហាញបំណងវិនិយោគទៅលើហេដ្ឋារចនា សម្ព័ន្ធតភ្ជាប់ ដែលរួមមានវិស័យដឹកជញ្ជូន និងឡូជីស្ទីក ជាដើម។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យនេះ ដែលធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាទាំងនៅក្នុងតំបន់ និងពិភពលោក។ ក្នុងន័យនេះ រាជរដ្ឋាភិបា លកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងប្រព័ន្ធហេដ្ឋារចនា សម័្ពន្ធតភ្ជាប់ ដើម្បីគាំទ្រទៅដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក មានជាអាទិ៍៖ អាកាសយានដ្ឋានអន្តរជាតិ, កំពង់ផែទឹកជ្រៅ, ផ្លូវល្បឿនលឿន, ការលើកកម្ពស់គុណភាពផ្លូវដែក និងហេដ្ឋារចនា […]
  • ក្រុមហ៊ុន Hong Leong Manufacturing Group បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលរបស់កម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន Hong Leong Manufacturing Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានជំនាញខាងវិស័យហិរញ្ញវត្ថុ, អចលនទ្រព្យ, កម្មន្តសាល និងបច្ចេកវិទ្យា។ ក្រុមហ៊ុនក៏មានប្រតិបត្តិការអាជីកម្មនៅតាមបណ្ដាប្រទេសមួយចំនួនផងដែរ រួមមាន៖ ប្រទេសចិន, ទីក្រុងហុងកុង, ចក្រភពអង់គ្លេស, ប្រទេសក្នុងតំបន់អាស៊ាន និងអ៉ឺរ៉ុប។ នៅកម្ពុជា ក្រុមហ៊ុនមានដំណើរការអាជីវកម្មខាងវិស័យធនាគារ។ តាមរយៈបទពិសោធន៍របស់ក្រុមហ៊ុននៅកម្ពុជាក្នុងរយៈពេលប្រមាណជាង១០ឆ្នាំមកនេះ ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលនៃវិនិយោគថ្មីៗជាច្រើនរបស់កម្ពុជា និងមានបំណងចង់ពង្រីកការវិនិយោគបន្ថែមទៀត។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីគោលនយោបាយវិនិយោគរបស់កម្ពុជា ដោយបានសង្កត់ធ្ងន់ថា កម្ពុជាធានាបាននូវបរិយាសវិនិយោគមួយដែលមានស្ថិរភាព, មានភាពប្រកួតប្រជែង និងមានក្របខ័ណ្ឌច្បាប់វិនិយោគមួយប្រកបដោយភាពទាក់ទាញ និងបើកទូលាយសម្រាប់វិនិយោគិន ជាមួយនឹងការផ្ដល់ការលើកទឹកចិត្តជាច្រើនថែមទៀត ដល់វិស័យឯកជន។ សម្ដេចបវរធិបតី បានបន្ថែមទៀតថា ការវិនិយោគនៅកម្ពុជាមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សាតំបន់ និងសកលលោកតាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ […]
  • ឯកឧត្តម ប៉ែន បូណា៖ ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវរៀនឱ្យលើសពីចេះ ស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់គោលដៅបណ្តុះបណ្តាលយុវជនឱ្យក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ មូលធនមនុស្ស គឺជាមនុស្សដែលពោរពេញដោយចំណេះដឹង ចំណេះធ្វើ មានជំនាញច្បាស់លាស់ពិតប្រាកដយ៉ាងតិចមួយប្រចាំជីវិត។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាឱកាសអញ្ជើញធ្វើបាឋកថា ចំពោះមុខនិស្សិតសាកលវិទ្យាល័យកម្ពុជា (UC) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អ៊ី រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យកម្ពុជា ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីសាស្រ្តាចារ្យ សមណនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ប្រមាណជិត ២០០ អង្គ/នាក់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា «ដើម្បីក្លាយខ្លួនជាមូលធនមនុស្សពិតប្រាកដ អ្វីដែលក្មួយៗនិស្សិតត្រូវចងចាំ គឺត្រូវរៀនឱ្យលើសពីចេះ រហូតក្លាយជាអ្នកដែលមានពេទកោសល្យខ្ពស់ ជាមនុស្សពូកែនិងប៉ិនប្រសប់» ដូចសុភាសិតមួយពោលថា «ចេះ១០ មិនស្មើប្រសប់មួយ»។ ឯកឧត្តម ប៉ែន បូណា បន្តថា ដូច្នេះ រៀនគ្រាន់តែចេះមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែយុវជនគ្រប់រូបត្រូវយកចំណេះដឹងរបស់ខ្លួន […]
  • សម្តេចប្រធានរដ្ឋសភា÷ ស្រ្តីដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញការ សន្ទនា ការផ្សះផ្សា និងរក្សាសន្តិភាពយូរអង្វែងនៅក្នុងសហគមន៍ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា ស្រ្តីតែងតែប្រឈមមុខនឹងជម្លោះជាច្រើន ប៉ុន្តែពួកគាត់ក៏ជាអ្នកដែលដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញការ សន្ទនា ការផ្សះផ្សា និងរក្សាសន្តិភាពយូរអង្វែងនៅក្នុងសហគមន៍របស់ខ្លួន។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់តំណាងរាស្រ្តជាស្ត្រី៖ បច្ចេកទេស និងវិធីសាស្រ្តក្នុងការសម្រុះសម្រួល និងការចរចារបស់សភា ដែលរៀបចំធ្វើ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី បានប្រសាសន៍ថា ការចូលរួមចំណែករបស់ស្រ្តី ក្នុងដំណើរ ការនៃការផ្សះផ្សាជម្លោះ គឺអាចជំរុញការចូលរួមរបស់សហគមន៍ ក្នុងការដោះស្រាយជម្លោះ និងការស្វែងរកសន្តិភាព។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា នៅពេលសកលលោកកំពុងប្រឈមបញ្ហាកាន់តែមានភាពសាំញាំ និងស្មុគស្មាញឡើង ការចូលរួមរបស់ស្ត្រីក្នុងដំណើរកសាងសន្តិភាពជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ សម្តេចបានគូសបញ្ជាក់ថា ជារឿយៗ ស្ត្រីតែងប្រឈមមុខនឹងជម្លោះជាច្រើនប៉ុន្តែពួកគាត់ក៏ជាអ្នកដែលដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញការសន្ទ នា ការផ្សះផ្សា និងរក្សាសន្តិភាពយូរអង្វែងនៅក្នុងសហគមន៍របស់ខ្លួន។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ជាងនេះទៅទៀតស្ត្រីដើរតួយ៉ាងសំខាន់ ក្នុងការជំរុញការងើប ឡើងវិញនៃសេដ្ឋកិច្ច ពង្រឹងសាមគ្គីភាពសង្គម និងលើកកម្ពស់ធម្មានុភាពនយោបា យ។ ការចូលរួមចំណែករបស់ស្រ្តី ក្នុងដំណើរការនៃការផ្សះផ្សាជម្លោះ […]
  • ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធថា កម្មវិធី TVET ១,៥ លាននាក់ជាឱកាសក្នុងការសិក្សាជំនាញបន្ថែម ដើម្បីពង្រីកមុខរបរឱ្យកាន់តែប្រសើរជាងមុន (ភ្នំពេញ)៖ ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាឱកាសក្នុងការសិក្សាជំនាញបន្ថែមលើជំនាញបច្ចុប្បន្ន ដើម្បីមានលទ្ធភាពក្នុងការពង្រីក និងបង្កើតមុខរបរថ្មី ឱ្យកាន់តែប្រសើរ និងមានប្រាក់ចំណូលច្រើនជាងមុន។ លោកស្រី សារី ហ្វីនី ជាអាជីវករលក់នុយត្រី ស្ថិតនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញបានលើកឡើងថា ខ្លួនបានបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈផ្នែកធ្វើនំដោយជោគជ័យកាលពីប៉ុន្មានខែមុន។ ស្រ្តីរូបនេះបានសម្រេចចិត្តចូលសិក្សាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលក្នុងគោលបំណង ដើម្បីបន្ថែមជំនាញពីលើមុខរបរបច្ចុប្បន្នដែលមានស្រាប់។ សម្រាប់លោកស្រី ការសិក្សាជំនាញវិជ្ជាជីវៈគឺមានភាពងាយស្រួលក្នុងការសិក្សា ពីព្រោះកម្មវិធីមួយនេះមានជំនាញជាច្រើនដែលអាចជ្រើសរើសដើម្បីសិក្សាបាន ជាពិសេសមានជំនាញដែលអាចឱ្យពលរដ្ឋដែលមានវ័យច្រើនអាចចូលរៀនបាន។ លើសពីនោះ គឺការសិក្សាជំនាញមួយនេះអាចជ្រើសរើសម៉ោងសិក្សាច្រើនវេន មានទាំងព្រឹក រសៀល និងយប់ ចាប់ពីថ្ងៃចន្ទ ដល់សុក្រ និងសៅរ៍ អាទិត្យ ដែលសុទ្ធសឹងតែជាពេលវេលាល្អសម្រាប់ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចសិក្សាបាន។ លោកស្រីថាខ្លួននឹងបង្កើតមុខរបរថ្មីមួយទៀតលើជំនាញដែលបានសិក្សានាពេលកន្លងមក។ លោកស្រីលើកទឹកចិត្តទៅដល់បងប្អូនដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមកចាប់ឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈណាមួយបន្ថែមទៀតដើម្បីមានលទ្ធភាពក្នុងការបង្កើត និងបង្កើនមុខរបរថ្មីនាពេលអនាគត។ ជាពិសេសពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានជីវភាពខ្វះខាតដែលអាចសិក្សាជំនាញនេះដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលជារៀងរាល់ខែផងដែរ។ ចំណែក លោកស្រី ចាប ចិន្តា ដែលជាអាជីវករលក់បាយស្ថិតនៅគីឡូម៉ែត្រលេខ៦ រាជធានីភ្នំពេញបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តល់ឱ្យលើការសិក្សាជំនាញមួយដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភ គឺជាឱកាសសម្រាប់ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានលទ្ធភាពក្នុងការសិក្សាជំនាញថ្មី អាចបង្កើតមុខរបរឱ្យល្អជាងមុន ទទួលបានប្រាក់ចំណូលសមរម្យ និងបន្ថែមលើរបរបច្ចុប្បន្ន។ ពាក់ព័ន្ធនឹងព័ត៌មានសិក្សាជំនាញវិជ្ជាជីវៈ លោកស្រីធ្លាប់ឃើញមានអាជ្ញាធរមូលដ្ឋានបានផ្តល់ព័ត៌មានអំពីការសិក្សាជំនាញវិជ្ជាជីវៈទៅដល់បងប្អូនប្រជាពលរដ្ឋបានពេញលេញនៅមូលដ្ឋាននាពេលកន្លងមក និងបានលើកទឹកចិត្តទៅដល់យុវជនដែលទទួលបានលទ្ធផលមិនល្អក្នុងការប្រឡងថ្នាក់ទី១២ ជាពិសេសពលរដ្ឋដែលជាអ្នករកសុីបន្តិចបន្តួចឱ្យទៅចាប់យកឱកាសក្នុងការសិក្សាជំនាញបន្ថែម […]
  • បញ្ហាកម្មសិទ្ធិដីធ្លី សុំតបណ្តាញទឹកស្អាត ស្នើសុំធ្វើផ្លូវ ធ្វើប្រព័ន្ធលូ និងស្នើកុំអោយជីកផ្លូវតបណ្តាញទឹក ជាប្រធានបទក្នុងវេទិកាតផ្សព្វផ្សាយនៅខណ្ឌពោធិ៍សែនជ័យ ប្រជាពលរដ្ឋនៅខណ្ឌពោធិសែនជ័យ ចំនួន១៣នាក់បានលើក ឡើងជាសំណើរនិងសំណូមពរជាច្រើន ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយ ជុំវិញការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំតបណ្តាញទឹកស្អាត ស្នើសុំធ្វើផ្លូវ ធ្វើប្រព័ន្ធលូ និងស្នើកុំអោយជីកផ្លូវតបណ្តាញទឹកហើយ ទុកចោល។ ការលើកឡើងជាសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋខាងលើបានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី២៨ខែវិច្ឆិកានេះ ក្រោមវត្តមាន ឯកឧត្ដមជួប ខុន សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ តំណាង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រក្សារាជធានីភ្នំពេញ និងឯកឧត្ដមហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញតំណាង ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងបរិវេណវត្តអរុណវត្តី ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង។ ឯកឧត្ដមហ៊ុន សុរិទ្ធី មានប្រសាសន៍លើកឡើងថា៖ ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌពោធិ៍សែនជ័យនេះ មានប្រជាពលរដ្ឋចំនួន១៣នាក់បានលើកឡើងជាសំណើរនិងសំណូមពរ ស្មើនឹង១៦បញ្ហា ដើម្បីអោយអាជ្ញាធររាជធានីភ្នំពេញរបស់យើងជួយដោះស្រាយ ដែលក្នុងនោះមានទាំងការ សុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំតបណ្តាញទឹកស្អាត ស្នើសុំធ្វើផ្លូវ ធ្វើប្រព័ន្ធលូ ស្នើសុំការស្តារប្រឡាយនិងស្នើកុំអោយជីកផ្លូវតបណ្តាញទឹកហើយ ទុកចោល។ រាល់សំណើនិងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋនេះ យើងបានចាត់អោយអាជ្ញាធរនិងមន្ទីរជំនាញដោះស្រាយជូនភ្លាមៗ។ចំណែកបងប្អូនប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរចំនួន១០០ច្បាប់ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញនឹងយកមកដោះស្រាយនៅពេលក្រោយ។ […]
  • សហភាពសហព័ន្ធយុវជនកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល សហភាពសហព័ន្ធយុវជនកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅបរិវេណសួនច្បារមុខព្រះបរមរាជវាំងគឺព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលកម្មវិធីនេះនឹងត្រូវធ្វើឡើងនាយប់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ហើយព្រឹត្តិការណ៍នេះក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលផងដែរ។ ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នេះ នារសៀលថ្ងៃទី២៧វិច្ឆិកា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តមសំហេង បុរស តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន គណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» និងក្រុមការងារ សហភាពសហព័ន្ធ យុវជនកម្ពុជា នៅសាលារាជធានីភ្នំពេញ ដើម្បីឱ្យគម្រោងរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” ប្រព្រឹត្តទៅដោយរលូនសប្បាយរីករាយនិងជោគជ័យ។ «សាទរកម្ពុជា» ឬ «Celebrating Cambodia» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែល ប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមនស្ស ចំពោះអ្វីៗដែលបានឆ្លងកាត់ និងបានជម្នះ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។ ក្នុងឱកាសនោះឯកឧត្តមសំហេង បុរស បានមានប្រសាសន៍លើកឡើងថា៖ ព្រឹត្តិការណ៍នេះ ជាវេទិកាសម្រាប់ទាំងអស់គ្នា សាទរអត្តសញ្ញាណរួមគ្នាប្រកបដោយមោទនភាព ក្រោមទង់នៃប្រជាជាតិតែមួយ។ព្រឹត្តិការណ៍នេះធ្វើឡើង ក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំថ្មី២០២៥ បង្ហាញពីការអភិវឌ្ឍរីកចំរើនរបស់កម្ពុជា និងការគាំទ្រផ្តល់ស្នាមញញឹមពីប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមសំហេង បុរសបន្តថាក្នុងឱកាសនោះក៏បានសម្តែងនូវការអរគុណចំពោះ ការគាំទ្រនិងការសម្របសម្រួល សហការគ្រប់បែបយ៉ាងពីរដ្ឋបាលរាជធានីភ្នំពេញ […]
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានស្វាគមន៍ការបង្កើតមជ្ឈមណ្ឌលអាស៊ាន- អូស្ត្រាលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមថ្លែងសន្ទរកថាអបអរសាទរ ក្នុងពិធីដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអាស៊ាន- អូស្ត្រាលី នៅរសៀលថ្ងៃពុធ ទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីកង់បេរ៉ាប្រទេសអូស្ត្រាលី។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិ ការអាស៊ាន បានស្វាគមន៍ការបង្កើតមជ្ឈមណ្ឌលអាស៊ាន- អូស្ត្រាលី ដែលជាលទ្ធផលគន្លឹះមួយ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន -អូស្ត្រាលីដើម្បីរំលឹកខួបអនុស្សាវរីយ៍ទី ៥០ នៃទំនាក់ទំនងភាពជាដៃគូអាស៊ាន-អូស្ត្រាលី ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៊ែលបិន កាលពីខែមីនា កន្លងទៅ ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានបង្ហាញក្តីសង្ឃឹមថា មជ្ឈមណ្ឌលនេះ នឹងចូលរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី តាមរយៈការពង្រឹងទំនាក់ទំនងធុរកិច្ច ការអប់រំ វប្បធម៌ និងការតភ្ជាប់សហគមន៍រវាងអាស៊ាន និងអូស្ត្រាលី។
  • ខែវិច្ឆិកានេះ មន្រ្តីខិតខំចុះផ្សព្វផ្សាយគោលនយោបាយភូមិ- ឃុំ-សង្កាត់មានសុវត្ថិភាពដល់ពលរដ្ឋជាង៦០ម៉ឺននាក់ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិ តាមមូលដ្ឋានទូទាំងប្រទេស បានបន្តផ្សព្វផ្សាយ គោលនយោបាយភូមិ- ឃុំ-សង្កាត់មានសុវត្ថិភាព ចំនួន១១,៣៥២លើក ដោយមានប្រជាពលរដ្ឋចូលរួមស្វែងយល់ចំនួន៦៣៧,៩២៨ នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។ បើតាមអ្នកនាំពាក្យរងដដែល សកម្មភាពនៃការផ្សព្វផ្សាយនោះ បានធ្វើឡើងយ៉ាងសកម្មនៅតាមវេទិកាសាធារណៈ សាលារៀន វត្តអារាម តាមខ្នងផ្ទះ និងទីសាធារណៈនានា ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងជ្រួតជ្រាប និងរួមសហការជាមួយអាជ្ញាធរ ក្នុងកិច្ចការពារសុខសុវត្ថិភាពនៅតាមមូលដ្ឋាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលលើវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងកិច្ចការរដ្ឋបាលមូលដ្ឋាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែបានជំរុញ តម្រង់ទិស តាមដាន និងវាយតម្លៃយ៉ាងសកម្ម ដើម្បីធានាគុណភាពនៃការងារផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព។ សូមបញ្ជាក់ថា គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ ៧យ៉ាង […]
  • ក្រសួងបរិស្ថានចាប់ផ្តើមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ ដើម្បីបង្កើនភាពស្អាត មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សា សិស្ស សរុប ១២ ០៥៥ នាក់ បានចូលរួមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិ លេខ៣ លេខ៤ លេខ ៤១ និងលេខ៥១ ដើម្បីបង្កើនភាពស្អាត និងសោភ័ណ ភាព គ្មានសំរាមនិងថង់ប្លាស្ទិកនៅតាមផ្លូវជាតិ ដែលកំណត់នៅឆ្នាំ២០២៥។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បាននិងកំពុងអនុវត្តសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិជាបណ្តើរៗ។ គិតត្រឹមថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃុំ-សង្កាត់៨១ នៃចំនួន ឃុំ-សង្កាត់ សរុប ១១៩ (៦៨,១%) បានចូលរួមអនុវត្តសកម្មភាពសម្អាតតាមដងផ្លូវជាតិ ដោយគិតជាប្រវែងផ្លូវជាតិបានសម្អាត ២៥៤ គ.ម. នៃប្រវែងផ្លូវសរុប ៦៣៦គ.ម. (៣៩,៨%) និងប្រមូលសំរាមសំណល់ប្លាស្ទិកបាសរុប ២៨ ៧៣២ គ.ក្រ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា […]
  • ព្រះករុណា ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេលពីរថ្ងៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ យាង និងថ្វាយព្រះរាជដំណើរព្រះអង្គ រួមមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំកិត្តិយស សមាជិក សមាជិកាក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងព្រះញាតិវង្សានុវង្ស ជាច្រើនរូប៕
  • អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយលោកជំទាវ Sam Mostyn AC អគ្គទេសាភិបាលអូស្ត្រាលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកជំទាវ Sam Mostyn AC អគ្គទេសាភិបាលអូស្ត្រាលី នៅរសៀលថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីកង់បេរ៉ា ប្រទេសអូស្ត្រាលី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ ជាពិសេសក្រោយពីជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីដើម្បីរំលឹកខួបអនុស្សាវរីយ៍ទី ៥០ នៃទំនាក់ទំនងភាពជាដៃគូអាស៊ាន-អូស្ត្រាលី ដែលបានប្រព្រឹត្តទៅកាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៊ែលបិន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់អូស្ត្រាលី សម្រាប់ការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ានផងដែរ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានទស្សនកិច្ចនៅវិមានរដ្ឋាភិបាលរបស់អូស្ត្រាលីផងដែរ។
  • អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងកង់បេរ៉ា នៅរសៀលថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីកង់បេរ៉ា ប្រទេសអូស្ត្រាលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងកង់បេរ៉ា។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណគណៈកម្មាធិការដែលបានដើរតួនាទីក្នុងការចូលរួមចំណែកដល់ការលើកមុខមាត់ និងភាពមើលឃើញឱ្យកាន់តែច្បាស់របស់អាស៊ាន នៅក្នុងប្រទេសអូស្ត្រាលី ព្រមទាំងពង្រឹងទំនាក់ទំនងអាស៊ាន-អូស្ត្រាលី។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យគណៈ កម្មាធិការបន្តដើរតួនាទីសកម្ម ជាពិសេសស្របពេលឆ្នាំនេះ ជាខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)