ព័ត៌មានថ្មី
- ក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើអោយកងកម្លាំងមានសមត្ថកិច្ចបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើអោយកងកម្លាំងមានសមត្ថ កិច្ចបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈចំនួនករណីគ្រោះថ្នាក់នៅបន្តកើន ឡើងគួរឲ្យព្រួយបារម្ភ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយកិច្ច ក្នុងបង្ក្រាបនិងទប់ស្កាត់បទល្មើស ក្នុងខែមិថុនាកន្លងនេះ ដែលបានធ្វើអោយបទល្មើសព្រហ្មទណ្ឌថយចុះ។ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ហាក់កើនឡើង ដូច្នេះឯកឧត្តម ស្នើអោយកងកម្លាំងមានសមត្ថកិច្ចបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះបន្ថែមទៀត។ ជាក់ស្តែង ក្នុងខែមិថុនា ឆ្នាំ២០២៤នេះគ្រោះថ្នាក់ចរាចរណ៍កើនឡើង ៨៣លើក /៦៩លើក កើនឡើង១៤លើក ស្មើនឹង ២០,២៨%។ ក្នុងខែមិថុនា ឆ្នាំ២០២៤នេះ បទល្មើសព្រហ្មទណ្ឌបានកើតមាន ៣៧លើក/៤២លើកថយចុះ៥លើក ស្មើនឹង ១១.៩០% ជាមួយនិងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៣៤ករណី ឃាត់ខ្លួន ៤១ នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន បាន១៨១ករណី ឃាត់ខ្លួន៣៨៤នាក់ ទន្ទឹមនឹងនោះ បានធ្វើការគ្រប់គ្រងមុខ សញ្ញាក្មេងទំនើង ជនទំនើងចំនួន ៣១០មុខសញ្ញា។ ឯកឧត្ដមហួត ហៃ មានប្រសាសន៍លើកឡើងថា៖ គ្រោះថ្នាក់ចរាចរណ៍ […]
- អង្គការ Halo Trust ជួយបោសសំអាតមីនបានជាង៥០០ គីឡូម៉ែត្រការ៉េ រយៈពេលជាង៣០ឆ្នាំ អង្គការ Halo Trust ជួយបោសសំអាតមីនបានជាង៥០០ គីឡូម៉ែត្រការ៉េ រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាស ប្រធានអង្គការ Halo Trust ថ្មីប្រចាំនៅកម្ពុជា លោក Tobias Wehitt ជាមួយ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន។ លោក Miles Hawthorn ប្រធានអង្គការ Halo Trust ចប់អាណត្តិ បានបញ្ជាក់ថា រយៈពេលជាង ៣០ឆ្នាំនេះ អង្គការ Halo Trust បានចូលរួមជាផ្នែកមួយនៃភាពជោគជ័យរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន ដែលប្រទេសកម្ពុជា និងប្រជាជនកម្ពុជា តែងតែស្ថិតក្នុងបេះដូងរបស់គាត់ជានិច្ច។ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរួមចំណែករបស់អង្គការ Halo Trust នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១។ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៥១១ គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះដោយអង្គការ Halo Trust ហើយមីនប្រឆាំងមនុស្ស […]
- ថ្ងៃនេះ NEA និង ស.ស.យ.ក. ក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំវេទិកាការងារនាំយកក្រុមហ៊ុនធំៗ១៧ ទៅរើសបុគ្គលិកភ្លាមៗ១៤៥០នាក់ វេទិកាការងារ និងឱកាសកម្មសិក្សាការងារ ដែលសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ ដោយនាំយកក្រុមហ៊ុន/សហគ្រាសធំៗចំនួន ១៧ ផ្តល់ឱកាសការងារចំនួន ១៤៥០ កន្លែងសម្រាប់និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។ ថ្លែងក្នុងពិធីបើក វេទិកាការងារ និងឱកាសកម្មសិក្សាការងារ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាងធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វេទិកាការងារនេះ គឺជាផ្នែកមួយនៃយន្តការផ្ដល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលដែលមាន NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការក្នុងការផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូចជាការនាំយកឱកាសការងារឲ្យកាន់តែខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។ ឯកឧត្តម បន្ថែមថា គោលបំណងសំខាន់បំផុតនៃវេទិកាការងារ និងឱកាសកម្មសិក្សាការងារនេះ គឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែងងាយស្រួល ដើម្បីស្វែងយល់ពីតម្រូវការងារ, […]
- រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយមន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយមន្រ្តីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុក អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានមតិសំណេះសំណាល និងជម្រាបជូនពីគោលបំណងក្នុងការជួបជាមួយមន្ត្រីនៃនាយកដ្ឋាន ដើម្បីស្វែងយល់ពី បច្ចុប្បន្នភាព វឌ្ឍនភាពការងារ រួមទាំងបញ្ហាប្រឈម និងសំណូមពរនានា ក្នុងការពង្រឹងការអនុវត្តការងារឱ្យកាន់តែរលូន ក្រោមកិច្ចសហការល្អរវាងសហភាតរក្នុងនាយក ដ្ឋាន និងអន្តរនាយកដ្ឋានជំនាញផ្សេងៗ។ ការជួបនេះ គឺជាការបង្កើននូវភាពជិតស្និត និងបង្ហាញពីការយកចិត្តទុកខ្ពស់ ដល់មន្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ចំនួន ០៦ ចំនុចសំខាន់ៗ ក្នុងនោះមាន៖ ១)ពង្រឹងភាពជាដៃគូ ដោយការលើកកម្ពស់ ភាពរឹងមាំង ការកសាង កិច្ចសហប្រតិបត្តិការជាមួយដៃគូ រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បរទេសទាំងអស់។ ២) នាយកដ្ឋាន ត្រូវអនុវត្តស្របជាមួយគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ស្ថាប័ន។ ៣) ប្រសិទ្ធភាពនៃការសម្របសម្រួលនៃកិច្ចដំណើរការអនុវត្ត។ ៤) ប្រឹងប្រែងកសាងសមត្ថភាព […]
- រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ សេចក្តីព្រាងច្បាប់ខាងលើនេះ មាន៣មាត្រា។ រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ស្របតាមអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសហៅថា (អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩) ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដា ក្នុងឱកាសសន្និសីទអន្តរជាតិស្តីពីច្បាប់ដឹកជញ្ជូនតាមផ្លូវអាកាសពីថ្ងៃទី១០ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ និងបានចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៣ ហើយគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ រដ្ឋភាគីបានផ្តល់សច្ចាប័នរួចរាល់មានចំនួន១៣៩ប្រទេសហើយ។ ការផ្តល់សច្ចាប័នអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ព្រះរាជាណា ចក្រកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ដូចជា បង្ហាញពីសុច្ឆន្ទៈ និងកិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជាជាមួយអង្គការអាកាស ចរណ៍ស៊ីវិលអន្តរជាតិ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបើកឱកាសកាន់តែច្រើនសម្រាប់កម្ពុជាក្នុងការចូលរួមដោយផ្ទាល់ទៅក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ធានាជំរុញទាក់ទាញវិនិយោគ និងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រមទាំងការតភ្ជាប់វប្បធម៌រវាងប្រជាជន និងប្រជាជន និងផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកធ្វើដំណើរតាមផ្លូវអាកាស និងសហគ្រាសដឹកជញ្ជូនអន្តរជាតិតាមផ្លូវុំអាកាសជាដើម។ សម័យប្រជុំរដ្ឋសភា បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ មានសារៈសំខាន់នេះ មួយមាត្រាម្តងៗ និងបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ទាំងមូល។ ក្រោយពីអនុម័តសេចក្តីព្រាងច្បាប់ខាងលើចប់សព្វគ្រប់ […]
- អ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍៤ចំណុច ច្រានចោលព័ត៌មានពីការកាត់ទឹកដី ៤ខេត្តទៅប្រទេសវៀតណាម អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានចេញសេចក្តីថ្លែងការណ៍ ៤ ចំណុច ច្រាន ចោលព័ត៌មាន ស្តីពី ការកាត់ទឹកដី៤ ខេត្តជូនប្រទេសវៀតណាម ក្រោមរូបភាព កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)។ ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបដូចតទៅ៖ ទី១. គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។ ទី២. គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។ ទី៣. គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង ៤ ដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។ ទី៤. គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ៕
- សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាក បាទក្រហមកម្ពុជា សម្រាប់ខែកក្កដា ឆ្នាំ២០២៤។ ក្នុងសារលិខិតនោះមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យចំនួន 1,000USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែកក្កដា ឆ្នាំ២០២៤ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ក្នុងនាមកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជទានព្រះរាជទ្រព្យនេះ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជារាស្រ្តកម្ពុជាក្រីក្រទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជ ទានព្រះពរជ័យបវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ក្នុងព្រះមហាសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជារាស្រ្តកម្ពុជាជ្រកកោនតរៀងទៅ។»
- រដ្ឋមន្រ្តីក្រសួងងបរិស្ថាន៖ ផ្លូវស្អាត និងការបណ្តុះផ្នត់គំនិតស្អាត នាំឱ្យដំណើរទស្សនកិច្ចចុះសួរសុខទុក្ខមន្រ្តីនៅតាមមូលដ្ឋាន សម្រេចបានខេត្តចំនួន៤ ក្នុងរយៈពេលតែ១ថ្ងៃ នៅក្នុងថ្ងៃទី១ នៃដំណើរចុះសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន នៅភាគពាយ័ពនៃប្រទេស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងថ្ងៃពុធទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើដំណើរទៅកាន់ខេត្តចំនួន៤ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា លទ្ធផលចម្បងចំនួន២ធំៗ ដែលឯកឧត្តមរដ្ឋមន្រ្តីនិងប្រតិភូក្រសួងបរិស្ថាន អាចធ្វើដំណើរទៅកាន់ខេត្តចំនួន៤ នៅក្នុងភាគពាយ័ពនៃប្រទែស ក្នុងពេលតែ១ថ្ងៃ នោះគឺទី១ ផ្តោតលើការអភិវឌ្ឍន៍នៅតាមមូលដ្ឋានក្នុងប្រទេស ក្នុងនោះ“ផ្លូវស្អាត» ផ្លូវថ្នល់ក្នុងខេត្ត ស្រុក ក៏ដូចគ្នា និងផ្លូវជាតិ បានកសាងជាថ្មី ដែលធានាបាននូវការដឹកជញ្ជូន ការធ្វើចរាចរណ៍ជា ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ចំណេញពេលវេលា និងចំណេញថវិកា និងទី២គឺសោភ័ណភាពនៅតាមដងផ្លូវ មានភាពស្រស់ស្អាតដោយទេសភាបធម្មជាតិ និងទីប្រជុំជននីមួយៗ មានអនាម័យស្អាតជាងមុន។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធ ដែលមានការប្តេជ្ញាចិត្តខ្ពស់ កែប្រែផ្នត់គំនិតស្អាត មានការទុកដាក់សំរាមបានល្អជាងមុន កាត់បន្ថយការបោះសំណល់សំរាម ប្លាស្ទិក ពាសវាលពាសកាល នៅតាមដងផ្លូវ និងទីសាធារណៈជាបណ្តើរៗ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត […]
- ឯកឧត្តមអភិសន្តិបណ្ឌិត និងប្រធាន IOM ប្រចាំកម្ពុជា ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការក្នុងការងារទេសន្តរប្រវេស៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Kristin Parco ប្រធានបេសក កម្មនៃអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងសុីជម្រៅ អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងអង្គការ IOM ក្នុងការងារលើកកម្ពស់និងគាំពារសិទ្ធិជនទេសន្តរប្រវេសន៍ ដោយភាគីទាំងពីរបានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្រីប្រធាន និងអង្គការ IOM ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងមហាផ្ទៃកម្ពុជា និងអង្គការ IOM ព្រមទាំង ការជួយគាំទ្រដល់ប្រទេសកម្ពុជា ទាំងការបណ្តុះបណ្តាលធនធានមនុស្ស និង ជំនួយសម្ភារៈបច្ចេកទេស ជាបន្តបន្ទាប់ បម្រើដល់ការងារពាក់ព័ន្ធនឹងទេសន្តរ ប្រវេសន៍។ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណ អង្គការ IOM ដែលជួយជ្រោមជ្រែងឱ្យកម្ពុជាទទួលបានជ័យលាភីទី៦ ក្នុងការអនុវត្តកតិកាសញ្ញា ពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM) នៅតំបន់អាស៊ី […]
- ផ្ទះបីខ្នងត្រូវរុះរើទៅកន្លែងសុវត្ថិភាព ដោយសារតែបាក់ច្រាំងទន្លេ ត្បូងឃ្មុំ ៖ “គិតរហូតមកដល់ព្រឹកថ្ងៃទី ២៥កក្កដា ឆ្នាំ២០២៤ ច្រាំងទន្លេនៅចំណុចទួលគរ ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ មិនបង្កឲ្យមានផលប៉ះពាល់លំនៅឋានពលរដ្ឋផ្សេងទៀតនោះទេ” “នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកភិន ឈុន មេឃុំទន្លេបិទ ។ តែអាជ្ញាធរមូលដ្ឋានកំពុងតែតាមដានមើលកម្ពស់ទឹកទន្លេជាប់ជាប្រចាំ ចំពោះកម្រិតដែលប្រកាសឲ្យមានការប្រុងប្រយ័ត្ននោះមិនទាន់ដល់នៅឡើយ។ សូមបញ្ជាក់ថា ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជេីញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកឡេីង និងបាក់ច្រាំងទន្លេ នៅភូមិទួលខ្សាច់ ភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំកាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាឳ្យកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះអន្តរាគមន៍ជួយរុះរើជូនប្រជាពលរដ្ឋភ្លាមៗ យកទៅសាងសង់នៅកន្លែងថ្មីឆ្ងាយពីច្រាំងទន្លេនិងមានសុវត្ថិភាព ដែលមានចំនួនបីផ្ទះ។ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ ចុះទៅសួរសុទុក្ខ និងពិនិត្យដោយផ្ទាល់ ជុំវិញផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិបាក់ច្រាំងទន្លេនេះ ។ ជាមួយនឹងការចុះសួរសុខទុក្ខ និងពិនិត្យដោយផ្ទាល់ខាងលើនេះឯកឧត្តមអភិបាលខេត្តក៏បាននែនាំដល់អភិបាលស្រុកត្បូងឃ្មុំ ពិនិត្យលទ្ធភាពជួយដោះស្រាយ ដោយធ្វើយ៉ាងជួយសម្រាល់ទុក្ខលំបាក់ពួកគាត់បានក្នុងគ្រាមានអាសន្ននេះផងដែរ។ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ដើម្បីចៀសវាងពីគ្រោះអកុសលនានា ក្នុងគ្រាទឹកជំនន់នេះ និងបានក្រើនរំលឹកដល់អាជ្ញាធរ […]
- ក្រោយលោកចូ បៃឌិន បានដកខ្លួនលោកត្រាំ ត្រូវការផែនការថ្មីយុទ្ធសាស្រ្តថ្មីក្នុងការប្រយុទ្ធនឹងលោកស្រី Kamala Harris ក្រោយពីការលាលែងពីតំណែងនឹងដកខ្លួនចេញពីបេក្ខភាពជាប្រធានាធិបតី លោកចូ បៃឌិនបានគាំទ្រអនុប្រធានាធិបតីរបស់គាត់គឺលោកស្រី Kamala Harris ជាអ្នកបន្តដើម្បីប្រឆាំងជាមួយលោកដុលណាល់ត្រាំ ជាមួយនឹងយុទ្ធសាស្រ្តថ្មី។នៅ ពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានដកខ្លួនចេញពីការប្រណាំងការបោះឆ្នោតប្រធានាធិបតី គាត់បានផ្លាស់ប្តូរលក្ខណៈនៃយុទ្ធនាការនេះ។ លោក Trump បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social អំពីការស្ទង់មតិដែលបានរកឃើញថាលោកស្រី Harris គឺជាអនុប្រធានដែលមិនមានប្រជាប្រិយភាពបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។យុទ្ធនាការ លោកត្រាំ កំពុងវាយប្រហារលើ “ការបរាជ័យ” របស់លោកស្រី Harris ក្នុងការទប់ស្កាត់លំហូរចូលនៃជនអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សហការជាមួយក្រុម ប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងការលើក កម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានមាន ប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានបំណងសហការជាមួយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា តាមរយៈការផ្ដល់ឥណទានដែលមានការប្រាក់ទាបដល់បណ្ដាសហគ្រាសផលិតម្ហូបអាហារនៅកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសដឹកនាំក្រុមការងារចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមបញ្ជាក់បន្ថែមថា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ចង់ឱ្យមានភាពស៊ីសង្វាក់គ្នាតាំងពីការផលិត ការកែច្នៃ ការវេចខ្ចប់ ការដឹកជញ្ជូន និងលក់លើទីផ្សារ ដើម្បីឧត្តមភាពទីផ្សារ និងតម្លៃបន្ថែម។ ជាមួយនោះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងផ្ដល់ភាពអនុគ្រោះច្រើនតាមរយៈការផ្ដល់ការប្រាក់កាន់តែប្រសើរដល់សហគ្រាសផលិតម្ហូបអាហារដែលបញ្ចូលមីក្រូសារធាតុទៅក្នុងចំណីអាហារ។ ហេតុនេះឯកឧត្តម ស្នើសុំអនុសាសន៍ណែនាំពីឯកឧត្តមបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចសហការរវាងស្ថាប័នទាំងពីរកាន់តែល្អប្រសើរ ព្រោះយើងធ្វើការលើការងារអភិវឌ្ឍន៍កសិកម្ម និងជនបទដូចគ្នា។ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានជួយច្រើនដល់ការងារអភិវឌ្ឍនៅតាមជនបទ តែជួយបានតែសហគ្រាសធំៗ ដូចជារោងម៉ាស៊ីនកិនស្រូវជាដើម។ ដូចនេះស្នើសុំធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មពិនិត្យមើលលទ្ធភាពក្នុងការជួយដល់កសិករ និងផលិតករធុនតូចផង ដើម្បីធ្វើយ៉ាងណាជំរុញការកែច្នៃផលិតផលកសិកម្មឲ្យបានកាន់តែច្រើន […]
- ជនជាតិប៉ាឡេស្ទីន ៧ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលនៅតំបន់ West Bank បុរសបួននាក់ រួមទាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស និងចលនា Fatah ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលនៅក្នុងជំរុំ Tulkarm នៅភាគខាងជើង តំបន់ West Bank។ កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ព និងប៉ូលីសបានវាយឆ្មក់តំបន់ Tulkarm ពេញមួយយប់នៅក្នុង “ប្រតិបត្តិការប្រឆាំងភេរវកម្ម” ដោយបានផ្លាស់ប្តូរការបាញ់ប្រហារជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនប្រដាប់អាវុធ និងបានរុះរើ “គ្រឿងផ្ទុះជាច្រើន” ដែលត្រូវបានដាក់នៅក្រោមផ្លូវ។ សេចក្តីថ្លែងការណ៍បាននិយាយថា Ashraf Nafa ដែលជាប្រធានសាខាក្រុមហាម៉ាស់នៅ Tulkarm ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់សម្រាប់ការធ្វើជាម្ចាស់ និងធ្វើការវាយប្រហារជាច្រើនប្រឆាំងនឹងទាហានអ៊ីស្រាអែលនៅតំបន់ West Bank ក៏ដូចជាការជ្រើសរើសបុគ្គលិកថ្មីចូលទៅក្នុងបក្សពួក៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Aung Kyaw Moe អគ្គលេខាធិការក្រសួងការបរទេសមីយ៉ាន់ម៉ា នៅរសៀលថ្ងៃពុធ ៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Aung Kyaw Moe អគ្គលេខាធិការក្រសួងការបរទេសមីយ៉ាន់ម៉ា ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការងារកំពុងបន្តរបស់អាស៊ាន ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ ជាដើម។
- មន្ទីរប្រឆាំងគ្រឿនញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិចិន២នាក់ និងថ្នាំញៀនជាង ២០០គីឡូក្រាម រាជធានីភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀន (ក១១) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំ និងសម្របសម្រួលដោយលោក ខា ដែនណា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាល បានចុះស្រាវជ្រាវស៊ើបអង្កេត តាមដានមុខសញ្ញាស្ថិតនៅចំណុចផ្សារគគីរ ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយក៏ពន្លាតដែនដីមករាជធានីភ្នំពេញ រហូតមកចាប់ខ្លួនជនល្មើសម្នាក់ នៅចំណុចស្ពានកោះនរាណ៍ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់មកកម្លាំងជំនាញបន្តឃាត់ខ្លួនបានជនល្មើសម្នាក់ទៀត នៅចំណុចផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កម្លាំងជំនាញចាប់ខ្លួនជនល្មើសចំនួន ០២នាក់រួមមាន៖ ឈ្មោះ ថាវ វួយ (TAO WEI) ភេទប្រុស ជនជាតិចិន អាយុ៤១ឆ្នាំ ឈ្មោះ ហ៊ើ សុងហ្វឹង (HE XIONGFENG) ភេទប្រុស ជនជាតិចិន អាយុ៤២ឆ្នាំ។ វត្ថុតាង និងសម្ភារៈចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទកេតាមីន (Ketamine) សរុបចំនួន ២០០៧៨៤.៩៣ក្រាម (២០០គីឡូ ៧៨៤.៩៣ក្រាម)។ រថយន្តចំនួន ០២គ្រឿង […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


