ព័ត៌មានថ្មី
- រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ប្រទេសកម្ពុជាយើងទទួលបានភាពស្អាត នៅឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តមុខងារលើវិស័យបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នារសៀលថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន បានថ្លែងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមរដ្ឋមន្រ្តីពានបញ្ជាក់បន្ថែមថា សរសរស្ដម្ភទីមួយ គឺភាពស្អាត ដែលសំដៅធ្វើយ៉ាងណាឱ្យផ្ទះរបស់យើង សង្គមយើង ប្រទេសយើងមានភាពស្អាត។ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលសំដៅដល់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជាលទ្ធផល យុទ្ធនាការមានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក សរុបប្រមាណជាង ៨,៧ លានអង្គ/នាក់។ បន្ទាប់មក ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជំហានទី២ ដែលជាយុទ្ធនាការអនុវត្ត នោះគឺ «កម្ពុជាស្អាត […]
- អគ្គលេខាធិការអាស៊ាន រួមជាមួយបណ្តារដ្ឋមន្ត្រីអាស៊ាន រដ្ឋមន្ត្រីមកពីប្រទេសដៃគូខាងក្រៅ ចូលជួបសំដែងការគួរសមចំពោះ ឯកឧត្តម Sonexay Siphadone នាយករដ្ឋមន្ត្រីឡាវ នៅព្រឹកថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានរួមជាមួយបណ្តារដ្ឋមន្ត្រីអាស៊ាន រដ្ឋមន្ត្រីមកពីប្រទេសដៃគូខាងក្រៅ បានចូលជួបសំដែងការគួរសមចំពោះ ឯកឧត្តម Sonexay Siphadone នាយករដ្ឋមន្ត្រីឡាវ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ។ បណ្តារដ្ឋមន្ត្រីបានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តក្នុងការគាំទ្រប្រទេសឡាវដែលជាប្រធានអាស៊ាននៅឆ្នាំនេះ ក្រោមប្រធានបទ “អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់” ជាមួយនឹងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ក៏ដូចជាបង្កើតចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។
- គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ កំពុងអនុវត្តជំហានទី១ និងទី២ គ្រោងនឹងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេក ទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះពិនិត្យវឌ្ឍនភាពការងារ និងជំរុញសកម្មភាពអនុវត្តគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញនិងតំបន់រណប នៅតំបន់ស្ទឹងព្រែកត្នោត ស្ទឹងតូច រលាំងជ្រៃខាងត្បូងស្ទឹងស្លាគូ រលាំងជ្រៃខាងជើងអូរខ្សាច់ ពាមសត្ថា ចាន់ថ្នាល និងតំបន់អូរក្រាំងអំបិល ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ សូមជម្រាបថា គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ទ្វារទឹក(ក្បាលហុង) ចំនួន ១កន្លែង៕
- សម្ដេចតេជោ÷ ២៥ឆ្នាំកន្លងមកហើយ តើយើងមានបាត់បង់ទឹកដីនៅកន្លែងណាទេ? គឺអត់ទេ ពុកទទួលយកការកង្វល់និងការព្រួយបារម្មណ៍របស់កូននិងប្រជាជនយើង ហើយដោយសារកត្តាប្រវត្តិសាស្ត្រ ទើបប្រឹងប្រែងបោះបង្គោលព្រំដែនឱ្យរឹងមាំជាមួយប្រទេសជិត។ ប្រជាជនយើងក៏មិនអាចចូលទៅវៀតណាមឡាវដោយគ្មានការអនុញ្ញាត។ ឯប្រជាជនវៀតណាម និងឡាវក៏មិនអាចចូលមកប្រទេសយើងដោយគ្មានការអនុញ្ញាតដែរ។ ២៥ឆ្នាំកន្លងមកហើយ តើយើងមានបាត់បង់ទឹកដីនៅកន្លែងណាទេ? គឺអត់ទេ តែយើងបានបោះបង្គោលព្រំដែលដល់មុំ ៣ កម្ពុជា ឡាវ វៀតណាមថែមទៀតផង។
- អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីការបរទេសអាមេរិក ពិភាក្សារកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន- សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជម្រាបជូនពីលទ្ធផលសំខាន់ៗនៃទស្សនកិច្ចទៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ក្នុងគោលបំណងជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក។ ភាគីទាំងពីរក៏បានពិភាក្សារកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន- សហរដ្ឋអាមេរិក និងបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។
- អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយកាណាដា នៅរសៀលថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយកាណាដា។ កិច្ចប្រជុំបានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-កាណាដា ដោយសារការដាក់ចេញនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា កាលពីឆ្នាំ២០២៣ និងគូសវាសទិសដៅអនាគត។ បណ្តារដ្ឋមន្ត្រីបានកត់សម្គាល់ពីវឌ្ឍនភាព នៃការចរចាកំពុងបន្តនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- កាណាដា។ បណ្តារដ្ឋមន្ត្រី បានឯកភាពបង្កើតផែនការសកម្មភាពថ្មី ដើម្បីនាំផ្លូវភាគីទាំងពីរ ក្នុងការសម្រេចបាននូវសក្តានុពលពេញលេញនៃភាពជាដៃគូយុទ្ធសាស្ត្រ នៅអំឡុងពេល ៥ ឆ្នាំបន្ទាប់។
- អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយរុស្សី នៅរសៀលថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយរុស្សី។ កិច្ចប្រជុំបានអំពាវនាវឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពគ្រប់ជ្រុងជ្រោយអាស៊ាន-រុស្ស៊ី ឆ្នាំ២០២១ ដល់ ២០២៥ ព្រមទាំងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងសងខាង ក្នុងការធ្វើឱ្យភាពជាដៃគូកាន់តែស៊ីជម្រៅផងដែរ។
- អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉ម A នៃប្រាសាទ គោកពោធិ៍ បើទោះបីជាក្រុមប្រាសាទខ្លះ មានទីតាំងនៅតំបន់ឆ្ងាយៗយ៉ាងណា ក៏អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ថែទាំ និងជួសជុលប្រាសាទបុរាណទាំងនោះ។ ជាក់ស្តែង ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងតួប៉ A នៃប្រាសាទគោកពោធិ៍ ដែលសាងសង់ពីឥដ្ឋ លាយជាមួយថ្មភក់ ធ្វើជាគ្រឿងលម្អ មានអាយុកាលជាង១ពាន់ឆ្នាំ ដើម្បីបន្តភាពរឹងមាំនៃប្រាសាទនេះឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា បានរងការខូចខាតខ្លាំង ទាមទារឱ្យជួសជុលសង្គ្រោះជាបន្ទាន់។ លោក ហួរ សុធន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលខុសត្រូវនៅការដ្ឋានជួសជុលប្រាសាទគោកពោធិ៍ ឱ្យដឹងថា ក្រុមប្រាសាទគោកពោធិ៍ មានតួប៉មចំនួន៤ កំណត់ជាតួប៉មA B C និងD តែមិនស្ថិតនៅក្នុងខ្សែបន្ទាត់តែមួយឡើយ ព្រោះសាងសង់ក្នុងសម័យកាលខុសគ្នា និងក្នុងរាជ្យនៃព្រះមហាក្សត្រផ្សេងៗគ្នា។ កត្តាអាយុ កាល ធម្មជាតិ និងកង្វះការថែទាំយូរអង្វែង ជាពិសេសដើមឈើ ធ្វើឱ្យរចនាសម្ពន្ធប្រាសាទរងការបំផ្លាញ ហើយតួប្រាង្គចំនួន២ តួប្រាង្គC និងD បានរលំដួលទាំងស្រុង នៅតែប្រាង្គ A សេសសល់ជញ្ជាំងជុំវិញ និងB នៅសល់តែខឿន និងជញ្ជាំងផ្នែកខាងត្បូង។ ក្នុងជំហានទីមួយ អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉មA ដោយក្រុមការងារបានសម្អាតរុក្ខជាតិ សម្រង់ប្លង់ […]
- រអាស៊ាន-សាធារណរដ្ឋកូរ៉េ បានពិភាក្សាទិសដៅអនាគត សំដៅទៅរកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅព្រឹកថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំបានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រ តិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ និងបានពិភាក្សាអំពីទិសដៅអនាគត ជាពិសេស សំដៅទៅរកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ ស្របពេលជាមួយខួបអនុស្សាវរីយ៍ ៣៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនានៅឆ្នាំនេះ។ បណ្តារដ្ឋមន្ត្រី ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។
- ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បន្តចុះសួរសុខទុក្ខ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន បានអញ្ជើញបន្តជួបសំណេះសំណាលនិងសួរសុខទុក្ខ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត មានប្រសាស ន៍ កោតសរសើរ ចំពោះមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត និងមន្ត្រីឧទ្យានុរក្ស ដែលបានខិតខំបំពេញកិច្ចការងារភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរជាពិសេសការអនុវត្តយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើសសរស្តម៣ គឺភាពស្អាត បៃតង និងចីរភាព។ យុទ្ធសាស្រ្ត៣ ជាពិសេសក្រុមមន្ត្រីឧទ្យាននុរក្ស បានចុះល្បាត ក្នុងតំបន់ការពារធម្មជាតិ ធ្វើឲ្យបទល្មើសមានការថយចុះ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ៖ បរិស្ថានគឺសំដៅឲ្យប្រជាពលរដ្ឋគ្រប់រូប រស់នៅប្រកបដោយផាសុកភាពល្អ មានជីវភាពសមរម្យ ប្រកបដោយសុខមាលភាពរឹងមាំ ពង្រឹងសង្គម វប្បធម៌បរិស្ថានបានល្អ។ ទិសដៅ ការងារសំខាន់ៗដែលត្រូវធ្វើការអនុវត្តនោះ ឯកឧត្ដម បណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ មន្រ្តីបរិស្ថានគឺមានតួនាទីចូលរួមដឹកនាំគ្រប់គ្រងវិស័យបរិស្ថាន ដោយជំរុញ ការប្រែផ្នត់គំនិតដើម្បីភាពស្អាត កម្ពុជាស្អាត នៅក្នុងនិងបន្តភាពស្អាតនៅក្រៅ រួមទាំងបង្កើនភាពបៃតង និងចីរភាពសម្រាប់រូបយើង កូនចៅយើង គ្រប់ជំនាន់៕
- អ្នកជួសជុលប្រាសាទបុរាណជំនាន់ថ្មី ចង់ឱ្យស្នាដៃដូនតានៅគង់វង្សគ្រប់ជំនាន់ ក្នុងនាមជាអ្នកជួសជុលប្រាសាទបុរាណនៅជំនាន់ថ្មីនេះ បានខិតខំអស់ពីកម្លាំងកាយចិត្ត និងដោយក្តីស្រឡាញ់មរតកដូនតាដែលមានអាយុកាលរាប់រយឆ្នាំ រួចផុតពីការខូចខាតទៅតាមអាយុកាល និងធម្មជាតិឡើយ នៅគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរគ្រប់ជំនាន់។ លោក ឃឹម សុផល អាយុ៤៥ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ គឺជាកម្មករជំនាញជួសជុលប្រាសាទបុរាណក្នុងតំបន់អង្គរជាង២០ឆ្នាំ ជាមួយស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលបច្ចុប្បន្ន រូបលោកកំពុងបន្តការងារជួសជុលខឿនជណ្តើរ និងបង្កាន់នាគផ្នែកខាងលិចនៃជណ្តើរកណ្តាលភាគខាងត្បូងនៃប្រាសាទអង្គរវត្ត។ លោក សុផល យល់ថា ការងារជួសជុល អភិរក្សប្រាសាទបុរាណ គឺមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន។ ចិត្តស្រឡាញ់ប្រាសាទបុរាណ លោក សុផល ចង់ឱ្យកេរដំណែលដូនតាខ្មែរគង់វង្សយូរអង្វែង ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយឃើញ និងថែរក្សាបន្តទៀត។ ដូចគ្នានេះ លោក ធ្លក សុខ អាយុ៤៩ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើងដែរ បានបង្ហាញការសប្បាយចិត្ត ដែលរូបគាត់ចូលបម្រើការងារជួសជុលប្រាសាទបុរាណប្រមាណជិត១០ឆ្នាំមកនេះ ព្រោះដ្បិតក្តីប្រាថ្នាចង់ឃើញប្រាសាទបុរាណមានភាពរឹងមាំជារៀងរហូត ហើយក្រុមការងារតែងតែខិតខំរួមគ្នាអស់ពីកម្លាំងកាយចិត្ត ដើម្បីឱ្យការងារនេះបានជោគជ័យ៕
- អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញ នូវការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការគាំទ្រប្រទេសហ្វីលីពីន និងប្រទេសសមាជិកអាស៊ានទាំងអស់ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Enrique Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើការត្រៀមរៀបចំរបស់ហ្វីលីពីន ជាប្រធានអាស៊ាននៅឆ្នាំ២០២៦ ព្រមទាំងបញ្ហានានា ដែលជាការចាប់អារម្មណ៍រួម ដូចជា ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ជាដើម។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានបញ្ជាក់ឡើងវិញ នូវការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការគាំទ្រប្រទេសហ្វីលីពីន និងប្រទេសសមាជិកអាស៊ានទាំងអស់។
- លោក ត្រាំ ហៅ លោកស្រី Harris ថា “វង្វេងឆ្វេងជ្រុល “នៅក្នុងការប្រមូលផ្តុំ ថ្លែងសុន្ទរកថាលើកដំបូង ចាប់តាំងពីលោក Biden បានចាកចេញ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី២៤ ខែកក្កដានេះ បានវាយប្រហារគូប្រជែងគណបក្សប្រជាធិបតេយ្យថ្មី របស់គាត់ឈ្មោះ Kamala Harris ថាជា “កម្លាំងជំរុញសេរីនិយម” ដែលគួរតែទទួលខុស ត្រូវចំពោះគោលនយោបាយរបស់រដ្ឋបាល Biden ស្តីពីអន្តោ ប្រវេសន៍។ លោក Trump បានលើកឡើងក្នុងការថ្លែងសុន្ទរកថានៅ North Carolina ថា បីថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានដកខ្លួនចេញពីការបោះឆ្នោតឡើងវិញភ្លាមៗ ដោយបានគាំទ្រលោក ស្រី Harris ដែលជាអនុប្រធានាធិបតីរបស់គាត់ ដែលបានទាញការគាំទ្រយ៉ាងទូលំទូលាយនៅទូទាំងគណបក្សប្រជាធិបតេយ្យ និងធ្វើឱ្យយុទ្ធនាការបោះឆ្នោតឡើងវិញ។ លោក មានប្រសាសន៍ថា “នាងជាមនុស្សវង្វេង ឆ្វេងជ្រុល ដែល នឹងបំផ្លាញប្រទេសរបស់យើង ប្រសិនបើនាងជាប់ឆ្នោត”។ ប្រសិនលោកស្រី Harris ឈ្នះការបោះឆ្នោត នៅថ្ងៃទី ៥ ខែវិច្ឆិកា នោះលោកស្រីនឹងក្លាយ ដែលជាស្ត្រីស្បែកខ្មៅដំបូងគេ ដែលកាន់តំណែងជាអនុប្រធាន នឹងក្លាយជាស្ត្រីដំបូងគេដែលជាប់ឆ្នោតជាប្រធានាធិបតី៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ចិនជាដៃគូដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច របស់ប្រទេសប្រេស៊ីល ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បាននិយាយថា ប្រទេសចិនដើរតួយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីល ហើយប្រេស៊ីលសង្ឃឹមថានឹងបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រថ្មី” រវាងប្រទេសទាំងពីរ។ លោក បានមានប្រសាសន៍ថា ការរីកចម្រើនរបស់ប្រទេសចិនក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះគឺគួរឱ្យកត់សម្គាល់ ហើយប្រេស៊ីលមានច្រើន ដែលត្រូវរៀនពីបទពិសោធន៍ នៃការអភិវឌ្ឍន៍របស់ប្រទេសចិន ដោយលោកបានបន្ថែមថា ប្រទេសចិនគឺជាដៃគូដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសប្រេស៊ីល។ មេដឹកនាំប្រេស៊ីល បាននិយាយថាលោកនឹងចូលរួមជាភ្ញៀវជាលើកដំបូងនៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាក្នុងទីក្រុងលីម៉ាប្រទេសប៉េរូ ជាកន្លែងដែលលោកគ្រោងនឹងពិភាក្សាជាមួយមន្ត្រីចិន អំពីលទ្ធភាពសម្រាប់ប្រេស៊ីលក្នុងការចូលរួម ក្នុងខ្សែក្រវ៉ាត់ និងផ្លូវ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- អាកាសយានដ្ឋាន Frankfurt របស់អាល្លឺម៉ង់ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារតែការតវ៉ារបស់សកម្មជន អាកាសយានដ្ឋានអាឡឺម៉ង់ បាននិយាយនៅលើប្រព័ន្ធផ្សព្វ ផ្សាយសង្គម X ថា ប្រតិបត្តិការនៅអាកាសយានដ្ឋាន Frank furt ត្រូវបានផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីសកម្មជនអាកាសធាតុជាច្រើន បានចូលទៅកាន់ផ្លូវរត់ ហើយបានជាប់គាំងកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ជើងហោះហើរប្រហែល ១៤០០ ត្រូវបានកំណត់ពេលសម្រាប់មួយថ្ងៃ ហើយជើងហោះហើរជាង ៥០ ត្រូវបានបង្វែរចេញពីទីក្រុង Frankfurt នៅព្រឹកថ្ងៃព្រហស្បតិ៍។ អ្នកដំណើរ ត្រូវបានណែនាំឱ្យពិនិត្យមើលស្ថានភាពជើងហោះ ហើររបស់ពួកគេ នៅលើគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍មុនពេលធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន។ សម្រាប់ហេតុ ផលសុវត្ថិភាព ប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានទាំងមូលត្រូវបានផ្អាកប្រហែលពីរម៉ោង អាកាសយានដ្ឋានកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារប្រតិបត្តិការពេញលេញឡើងវិញ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


