(ព្រៃវែង): ផ្ទះឈើប្រក់ក្បឿងទំហំ7m×8m មួយខ្នងមានម្ចាស់ឈ្មោះ ធុច ហ៊ន ភេទប្រុស អាយុ73ឆ្នាំ នៅក្នុងភូមិ សាលា ឃុំ រំចេក ស្រុក ព្រះស្តេច ខេត្តព្រៃវែង ត្រូវបានអគ្គីភ័យឆេះអស់មួយចំហៀងកាលពីវេលាម៉ោង2និង30នាទីរសៀល ថ្ងៃទី25 ខែឧសភាឆ្នំា2018 ខណៈម្ចាស់ផ្ទះដាំទឹកឆុងតែហើយបានផ្ទុះហ្គាស់។


យោងតាមរបាយការរបស់សមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុម្ចាស់ផ្ទះ ឈ្មោះធុង ហ៊ន គាត់បានដទឹកសង្ក្រានហ្គាស់បំណងឆុងតែផឹក។

ប៉ុន្តែខណៈដែលគាត់កំពុងតែឈរដាំទឹកស្រាប់តែផ្ទុះហ្គាស់តូចបណ្តាលឲ្យក្លាយទៅជាអណ្តាតភ្លើងឆាបឆេះផ្ទះ!ភ្លាមនោះគាត់(ម្ចាស់ផ្ទះ)បានរត់ស្រែកហៅឲ្យអ្នកជិតខាងមកជួយពន្លត់និងបានរាយការទៅសមត្ថកិច្ចនគរបាលយកឡានពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ទឹកអស់១រថយន្តទើបគ្រប់គ្រងស្ថានការបាន។ទោះយ៉ាងណាក្នុងករណីនេះក៍បង្កឲ្យម្ចាស់ផ្ទះឈ្មោះធុច.ហ៊នបានរងរបួសស្រាលនិងឆេះខូចខាតផ្ទះ1ចំហៀង,ផ្ទាំងសូឡា1ផ្ទាំងរួមទាំងសម្ភារ:មួយចចំនួនទៀតផងដែរ៕សុឹម.សាន់






