ព័ត៌មានថ្មី
- យានយន្តធុនស្រាល ធុនធ្ងន់ អាចចរាចរណ៍ជាបណ្តោះអាសន្នបានលើ កំណាត់ផ្លូវជាតិលេខ១០ ដែលបានរអិលបាក់ស្រុត នៅត្រង់ចំណុច PK90+600 . កំណាត់ផ្លូវជាតិលេខ១០ នៅត្រង់ចំណុច PK90+600 (ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់) ដែលបានរអិលបាក់ស្រុត អាចចរាចរណ៍បណ្តោះបានហើយទាំងយានយន្តធុនស្រាល ធុនធ្ងន់ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់តភ្ជាប់ឡើងវិញ ជាពិសេសការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តពោធិ៍សាត់។ គួរបញ្ជាក់ថា នៅពេលនេះ ភ្លៀងនៅតែបន្តធ្លាក់ឥតស្រាកស្រាន្ត ខណៈដែលក្រុមការងារការដ្ឋានកំពុងមមាញឹកទាំងភ្លៀងប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរឡើងកន្លែងស្រុត ប្រេះ បាក់ ដោយសារទឹកហូរច្រោះនៅចំណុច PK90+600 ចន្លោះឃុំប្រម៉ោយ-ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងធានាឱ្យមានចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។ ទីតាំងលើកំណាត់ផ្លូវជាតិ១០ ដែលមានដីរអិល បាក់ ស្រុតនេះ បណ្តាលមកពីភ្លៀងធ្លាក់ជាប្រចាំជោកជាំជាងកន្លះខែមកនេះ ធ្វើឱ្យទឹកហូរច្រោះដីនៅស្រទាប់ខាងក្រោម និងបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន៨៩,៥៦% ហើយ។ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងសរុប ១៩៨,៥១ […]
- អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទត្រពាំងផុងផ្នែកខាងកើតខាងត្បូង និងខាងជើង ប្រាសាទត្រពាំងផុង គឺជាប្រាសាទទោល ដែលកសាងឡើងអំពីឥដ្ឋ ស្ថិតនៅភាគខាងត្បូង នៃក្រុងរលួស ក្នុងភូមិគោកស្រុក ឃុំរលួស ដែលមានចម្ងាយ៣គីឡូម៉ែត្រ ពីប្រាសាទបាគង។ បច្ចុប្បន្នដោយសារកត្តាអាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទបុរាណមួយនេះ មានសភាពទ្រុឌទ្រោមជាខ្លាំង ជាហេតុធ្វើឱ្យក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ត្រូវរៀបចំជួសជុលក្នុងដំណាក់កាលទី២ នៅផ្នែកខាងកើត ខាងត្បូង និងខាងជើង។ លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្រុមការងារត្រូវតែជួយសង្រ្គោះប្រាសាទត្រពាំងផុងជាបន្ទាន់ ដោយចាប់ផ្ដើមជួសជុលតាំងពីគ្រឹះរហូតដល់កំពូលប្រាសាទ។ លោក សារាយ គឹមហួល មានប្រសាសន៍ទៀតថា ការជួសជុលមាន២ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលផ្នែកខាងលិច ហើយដំណាក់កាលទី២ គឺជួសជុលផ្នែកខាងកើត ខាងត្បូងនិងខាងជើង។ ប្រាសាទត្រពាំងផុង កសាងឡើងពីឥដ្ឋបូកជាមួយកំបោរបាយអពីលើ ដោយមានការតុបតែងលម្អផ្តែរ ជណ្ដើរ ស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាសាទនេះ មានតួប្រាង្គ៥ មានបណ្ណា ល័យ ហើយមានកសិន្ធុទឹកព័ន្ធជុំវិញ។ បច្ចុប្បន្នដោយសារប្រាសាទត្រពាំងផុង មានសភាពទ្រុឌទ្រោមខ្លាំង ដូចជា ឥដ្ឋមួយចំនួនបានពុកផុយ ផ្តែរមុខនៅផ្នែកខាងកើតបានបាត់ ទើបក្រុមអភិរក្សនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុល និងជួយសង្គ្រោះឡើងវិញដោយយកចិត្តទុកដាក់ខ្ពស់បំផុត៕
- ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង៖ ស្ទឹងសំខាន់ៗមួយចំនួននៅជុំវិញបឹងទន្លេសាបមានការកើនឡើងជាបន្តបន្ទាប់ រហូតដល់ស្ទឹងខ្លះឡើងជិតដល់និងលើសពីកម្ពស់ទឹកប្រុងប្រយ័ត្នទៀតផង។ សូមក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ៕
- ឯកអគ្គរដ្ឋទូតថ្មីស៊ីលី ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការស៊ីលី-កម្ពុជា ក្នុងឱកាសនៃជំនួបសំដែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តម Patricio Fernando Powell Osorio ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋស៊ីលី ប្រចាំកម្ពុជា បានចាប់អារម្មណ៍ចំពោះប្រពៃណីវប្បធម៌ ក៏ដូចជាភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្ដេជ្ញាខិតខំប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស៊ីលី-កម្ពុជា ឱ្យកាន់តែរឹងម៉ាំ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។ សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការរីកចម្រើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស៊ីលី។ ឆ្នាំនេះជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ កម្ពុជាកំពុងស្ថិតក្នុងដំណើរការនៃការរៀបចំការតែងតាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំស៊ីលី ដែលមាននិវេសនដ្ឋាន នៅប្រទេសប្រេស៊ីល។ សម្ដេចធិបតី បានអរគុណរដ្ឋាភិបាលស៊ីលី ដែលបានសម្រេចគាំទ្របេក្ខភាពកម្ពុជា នៅក្នុងស្ថាប័នអង្គការសហ ប្រជាជាតិផងដែរ។ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីវិស័យសក្កានុពលសម្រាប់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានជាអាទិ៍៖ វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ទេសចរណ៍ ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ថាមពលកកើតឡើងវិញ បរិស្ថាននិងនិរន្តភាព និងការទប់ស្កាត់គ្រោះមហន្តរាយ ៕
- ក្រុមប្រឹក្សាជាតិសារព័ត៌មានថៃ មកស្វែងយល់ពីការអនុវត្តវិជ្ជា ជីវៈសារព័ត៌មាន កម្ពុជាពីសហភាពសហព័ន្ធអ្នកសារពត៌មានកម្ពុជា ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាជាតិសារព័ត៌ មានថៃ ដែលដឹកនាំដោយលោក Chavarong Limpattamapanee ប្រធានក្រុមប្រឹក្សាជាតិសារព័ត៌មានថៃ នៅអគារសេរីភាព នារសៀលថ្ងៃចន្ទទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនោះ លោក Chavarong មានប្រសាសន៍ថា គណៈ ប្រតិភូថៃអញ្ជើញមកប្រទេសកម្ពុជានាពេលនេះ មានគោលបំ ណងស្វែងយល់អំពីស្ថានភាពនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ លោក Chavarong បានបន្តថា ក្រុមប្រឹក្សាជាតិសារព័ត៌មានថៃ ត្រូវបានបង្កើតឡើងតាំងឆ្នាំ១៩៩៧ ហើយបច្ចុប្បន្ន ក្រុមប្រឹក្សានេះកំពុងដើរតួនាទីយ៉ាងសកម្មភាពក្នុងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅប្រទេសថៃ។ លោក Chavarong ក៏បានស្នើសុំឯកឧត្តម ហ៊ុយ វណ្ណៈ ពិចារណាចូលជាសម្ព័ន្ធភាពក្នុងបណ្តាញក្រុមប្រឹក្សាសារព័ត៌មានអាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្ននេះមានសមាជិក៤ប្រទេសរួច ហើយ គឺប្រទេសថៃ ប្រទេសឥណ្ឌូណេស៊ី ប្រទេសទីម័រខាង កើត និងប្រទេសមីយ៉ាន់ម៉ា។ ជាការឆ្លើយតប ឯកឧត្តម ហ៊ុយ វណ្ណៈ បានសម្តែងការស្វាគមន៍ចំពោះវត្តមាននៃគណៈប្រតិភូក្រុមប្រឹក្សាជាតិសារព័ត៌មានថៃ ក៏ដូចជាសំណើររបស់ភាគីថៃក្នុងការចងសម្ព័ន្ធភាព។ ឯកឧត្តម ហ៊ុយ វណ្ណៈ មានប្រសាសន៍ថា សហភាពសហព័ន្ធអ្នកសារព័ត៌ មានកម្ពុជា […]
- អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឯកឧត្តម Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Lee Cheol-Woo អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានអបអរសាទរការដំឡើងកម្រិតទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជា ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះបញ្ជាក់កាន់តែច្បាស់អំពីទំនាក់ទំនង និងកិច្ចសហប្រ តិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ឯកឧត្តមអភិបាលខេត្ត បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការ និងការសម្របសម្រួលដ៏ល្អប្រសើរ ជាពិសេស សកម្មភាពមនុស្សធម៌របស់គណប្រតិភូខេត្តឃ្យុងសាងប៊ុកដូ នៅកម្ពុជា ក៏ដូចការរៀបចំ “ពិព័រណ៍អង្គរ-ឃ្យុងយុ” នៅខេត្តសៀមរាប កាលពីឆ្នាំ២០០៦ ។ ឯកឧត្តមអភិបាលខេត្តបានប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងបានជម្រាបជូនសម្តេចធិបតីថា ខេត្តឃ្យុងសាងប៊ុកដូ គឺជាខេត្តធំមួយរបស់សាធារណរដ្ឋកូរ៉េ ដែលមានភាពល្បីល្បាញខាងវប្បធម៌ និងប្រពៃណី ព្រមទាំងសក្កានុពលផ្នែកសេដ្ឋកិច្ច។ សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេសខេត្តឃ្យុងសាងប៊ុកដូ ដែលបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ដូចជាការព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតប្រាក់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា […]
- ប្រជាជនអ៊ីស្រាអែល ប្តេជ្ញាសងសឹក ជូនចំពោះយុវជនដែលបានសម្លាប់ដោយការទម្លាក់គ្រាប់រ៉ុក្កែត ចំនួន១២នាក់ នៅGolan Heights រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោកYoav Gallant បានប្តេជ្ញាថានឹង “ធ្វើការតស៊ូប្រយុទ្ធជាមួយសត្រូវ” បន្ទាប់ពីគ្រាប់រ៉ុក្កែតពីប្រទេសលីបង់បានសម្លាប់យុវជន ១២ នាក់នៅតំបន់ Golan Heights ដែលត្រូវបានបញ្ចូលដោយអ៊ីស្រាអែល ហើយជាថ្មីម្តងទៀតបានបង្កើនការភ័យខ្លាចថាសង្រ្គាមនៅហ្គាហ្សានឹងរីករាលដាល។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការ បាញ់រ៉ុក្កែតនេះ ហើយបានអំពាវនាវឱ្យភាគីទាំងអស់ “អនុវត្តការអត់ធ្មត់ជាអតិបរមា”។ អ៊ីរ៉ង់បានព្រមានអ៊ីស្រាអែលថា “ដំណើរផ្សងព្រេង” យោធាថ្មីនៅក្នុងប្រទេសលីបង់អាចនាំឱ្យមាន “ផលវិបាកដែលមិនបានមើលឃើញទុកជាមុន។ កងទ័ពអ៊ីស្រាអែលបានហៅវាថាជា “ការវាយប្រហារដ៏សាហាវបំផុតលើជនស៊ីវិលអ៊ីស្រាអែល” ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា ដែលបានចាប់ផ្តើមសង្រ្គាមនៅហ្គាហ្សា និងបានបង្កឱ្យមានការផ្លាស់ប្តូរការបាញ់ ប្រហារជាប្រចាំនៅទូទាំងព្រំដែនលីបង់៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេច ជួយសង្គ្រោះប្រជាពលរដ្ឋ (ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាសអាសន្ន ត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្ត កំពង់ធំ ក្នុងពេលដែលជំនន់ទឹកភ្លៀងឡេីងលេីសកម្រិតប្រកាសអាសន្ន ដែលកិច្ចប្រជុំត្រួតពិនិត្យនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ កម្រិតកម្ពស់ទឹកនៅតាមដងស្ទឹងសែន នៅស្ថានីយ៍ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានកម្ពស់១៣,៦៣ ម៉ែត្រ លើកម្រិតប្រកាសអាសន្ន១៣.៥០ម៉ែត្រ ដូច្នេះទឹកបានឡើងលើសកម្រិតប្រកាសអាសន្ន កម្ពស់ ១៣សង់ទីម៉ែត្រ ហើយជាមួយនោះដែរ រដ្ឋបាលខេត្តកំពង់ធំ បានចេញលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តកំពង់ធំ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលកម្រិតទឹកតាមដងស្ទឹងសែន ឈានដល់លើសកម្រិតប្រកាសអាសន្ន ដើម្បីឲ្យប្រជាពល រដ្ឋគ្រប់រូប មានការប្រុងប្រយ័ត្នខ្ពស់ ទាំងការថែរក្សាអាយុជីវិត និងការថែរក្សាទ្រព្យសម្បត្តិ ទទ្ទឹមនិងនេះផងដែររដ្ឋបាលខេត្តកំពង់ធំ ក៏បានប្រកាសឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ពិសេសភូមិសាស្ត្រនៅតាមបណ្ដោយដងស្ទឹងសែន ត្រូវរៀបចំប្រុងប្រៀបទីទួលសុវត្ថិភាព ជូនប្រជាពលរដ្ឋស្នាក់នៅ ដើម្បីជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ។ ឧត្តមសេនីយ៍ទោ សោម […]
- កម្ពុជា-ហ្វីលីពីន៖ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីនក បានបង្ហាញនូវសុទិដ្ឋិនិយម និងបន្តប្ដេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការនៃកងទ័ពជើងគោក ហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ ការបញ្ជាក់នេះធ្វើ ឡើងនៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី ២៩ ខែកក្កដា ២០២៤ នៅវិមានសន្តិភាព។ ឯកឧត្តមឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព នៃប្រទេសហ្វីលីពីន និង កម្ពុជា។ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក បានបង្ហាញនូវសុទិដ្ឋិនិយម និងបន្តប្ដេជ្ញាបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការនៃកងទ័ពជើងគោក ហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល និងការហ្វឹកហ្វឺនរួម ដែលបានរួមចំណែកកសាងសមត្ថភាព និងការ យល់ ដឹងពីគ្នាទៅវិញទៅមកបន្ថែមទៀត ក្នុងការត្រៀមខ្លួនឆ្លើយតបចំពោះការគម្រាមកំហែងមិនប្រពៃណី ជាយថាហេតុ។ សម្ដេចធិបតី និងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈការបន្តការហ្វឹកហ្វឺនរួមគ្នា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេស […]
- កម្ពុជា ប្រារព្ធទិវាសត្វខ្លាធំអន្តរជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងពីសារ:សំខាន់សត្វខ្លាធំ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហការីជាមួយក្រសួងបរិស្ថាន និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បានប្រារព្ធទិវាសត្វខ្លាធំអន្តរជាតិ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ពីសារៈសំខាន់នៃវត្ថមានរបស់សត្វខ្លាធំ។ ក្រសួងបរិស្ថាន ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ W.A បាន រៀបចំប្រារព្ធទិវាសត្វខ្លាធំ ដើម្បីបង្ហាញការយល់ដឹងដល់សាធារណជនពីគម្រោងស្តារ ប្រភេទសត្វនេះឡើងវិញ បន្ទាប់ពីត្រូវបានអ្នកជំនាញវាយតម្លៃថា បាត់ដាននៅក្នុងព្រៃធម្មជាតិនៃប្រទេសកម្ពុជានៅឆ្នាំ២០០៧។ លោក Jorge Saavedra តំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (W.A) បានថ្លែងថា ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការជាមួយគ្នាក្នុងការការពារតំបន់ព្រៃជួរភ្នំក្រវាញខាងត្បូង សម្រាប់គម្រោងស្តារសត្វខ្លាធំជាលើកដំបូងឡើងវិញ។ ខ្លាធំចំនួន៤ក្បាល ដែលក្នុងនោះមានខ្លាធំញីចំនួន៣ក្បាល នឹងត្រូវដឹកចេញពីតំបន់មួយនៃប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជា។ លោកជំទាវបណ្ឌិតទេវីយ៉ានី ខូបប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានបញ្ជាក់ថា សត្វខ្លាធំទាំង៤ក្បាលនោះ នឹងមកដល់កម្ពុជានៅចុងឆ្នាំ២០២៤នេះ ឬដើមឆ្នាំ ២០២៥។ នៅពេលមកដល់នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ហើយត្រូវតាមដានដោយការល្បាតរបស់មន្ត្រីឧទ្យានុរក្ស ការបំពាក់វិទ្យុទាក់ទង(GPS)លើ ក សត្វខ្លា ការតាមដានដំណើរសត្វខ្លាពីផ្កាយរណប ជាដើម។ លោកជំទាវ បញ្ជាក់ថា […]
- ចាប់ឃាត់ខ្លួនមនុស្ស២នាក់ សម្តែងឬទ្ធិក្នុងក្លឹបដកកម្លាំងភ្លើងបាញ់ បញ្ជូនទៅតុលាការ នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជន សង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។ ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យមាន ឈ្មោះ ខុន បញ្ចសិទ្ធិ ដែលគេដឹងថាជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីខាងដីធ្លី បានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជា តៃកុងឡានខ្លួននោះទេ រីឯតៃកងឡាន បានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។ […]
- អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាមេរិក នៅរសៀលថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាមេរិក។ កិច្ចប្រជុំបានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការជំរុញភាពជាដៃគូបន្ថែមទៀត។ កិច្ចប្រជុំក៏បានឯកភាព ក្នុងការបង្កើតផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦ ដល់ ២០៣០ ដែលនឹងនាំផ្លូវអាស៊ាន និងសហរដ្ឋអាមេរិក ឱ្យសម្រេចបាននូវសក្តានុពលពេញលេញនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់។ បណ្តារដ្ឋមន្ត្រីក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។
- នៅរសៀលថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី ៣១។ នៅរសៀលថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី ៣១។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាសន្តិសុខតំបន់ និងអន្តរជាតិពេលបច្ចុប្បន្ន ព្រមទាំងបានពិភាក្សាលើទស្សនៈ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំទិសដៅអនាគតរបស់វេទិកាតំបន់អាស៊ានផងដែរ។
- អាស៊ានបូកបី ពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពក្នុងការអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ឆ្នាំ២០២៣ ដល់ ២០២៧ នៅព្រឹកថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី ២៥។ បណ្តារដ្ឋមន្ត្រី បានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពក្នុងការអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ឆ្នាំ២០២៣ ដល់ ២០២៧ និងបានពិភាក្សាអំពីទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី។ បណ្តាប្រទេសអាស៊ានបូកបី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ដែលនឹងចូលរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការតំបន់ និងឆ្លើយតបចំពោះបញ្ហា និងការប្រឈមដែលកំពុងលេចឡើង។
- កិច្ចកំពូលអាស៊ីបូព៌ាលើកទី១៤ ពិនិត្យមើលឡើងវិញនូវក្របខណ្ឌកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងបានពិភាក្សាអំពីទិសដៅអនាគតរបស់ EAS នៅព្រឹកថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៤។ កិច្ចប្រជុំបានពិនិត្យមើលឡើងវិញនូវក្របខណ្ឌកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងបានពិភាក្សាអំពីទិសដៅអនាគតរបស់ EAS ក៏ដូចជា បានផ្លាស់ប្តូរទស្សនៈស្តីពីការវិវត្តន៍ក្នុងតំបន់ និងអន្តរជាតិ។ ប្រទេសអ្នកចូលរួមក្នុង EAS បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងពង្រឹង EAS បន្ថែមទៀត ដែលជាវេទិកានាំមុខដោយថ្នាក់ដឹកនាំ សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការស្តីពីបញ្ហាយុទ្ធសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច ដែលជាប្រយោជន៍ និងកង្វល់រួម។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


