ព័ត៌មានថ្មី
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ លោក Jeffrey Goss ព្រឹទ្ធបុរសរងមហាវិទ្យាល័យ Ira A. Fulton Schools of Engineering នៃសាកលវិទ្យាល័យ Arizona State University នៅរសៀលថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Jeffrey Goss ព្រឹទ្ធបុរសរងមហាវិទ្យាល័យ Ira A. Fulton Schools of Engineering នៃសាកលវិទ្យាល័យ Arizona State University ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានមួយចំនួនរវាងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក និងក្នុងប្រទេសអាស៊ាន ព្រមទាំង បច្ចុប្បន្នភាពស្តីពីមជ្ឈមណ្ឌលអាស៊ាន -សហរដ្ឋអាមេរិក និងកម្មវិធីរបស់មជ្ឈមណ្ឌលនេះ ជាដើម។
- នៅរសៀលថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបលោក Rajesh Agrawal ប្រធានអ្នកចរចាឥណ្ឌា សម្រាប់គណៈកម្មាធិការរួមពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA)។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃការពិនិត្យមើលឡើងវិញនៃ AITIGA និងបានរិះរកវិស័យដ៏មានសក្តានុពល រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអាស៊ាន និងឥណ្ឌា ដើម្បីធ្វើឱ្យការពិនិត្យមើលឡើងវិញនេះ បានគ្រប់ជ្រុងជ្រោយដូចដែលអាចធ្វើទៅបាន។
- អ្នកនាំពាក្យក្រសួងសាធារណៈការ៖ ស្ថានភាពខ្លះលើកំណាត់ផ្លូវជាតិលេខ៤៨ ជួបប្រទះបញ្ហា និងបង្កការលំបាកដល់ការធ្វើដំណើរ ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា ភ្លៀងធ្លាក់ជាប់ៗគ្នាជារៀងរាល់ថ្ងៃមកនេះ ធ្វើឱ្យដំណើរការការដ្ឋាន និងស្ថានភាពខ្លះលើកំណាត់ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) បានជួប ប្រទះបញ្ហា និងបង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅចំណោតតាប៉ន និងចំណោតតាតៃ។ ឯកឧត្តមអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨ (ស្រែអំបិល- កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងឡើងទូល និងចំណោត។ ម្យ៉ាងវិញទៀត រថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេង ទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ ក្រុមការងារការដ្ឋានបានព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗអាចកើតឡើងជាយថាហេតុ ។ លោក សូមសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ មេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុត។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះផ្លូវជាតិលេខ៤៨ កំពុងស្តារ និងលើកកម្រិតគុណភាព ដោយសម្រេចបានលទ្ធផលជារួម ៦៣,៣១% ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤៕
- រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការបុគ្គលិកសុខាភិបាលខេត្តកែប ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីសុខាភិបាល បានជួបសំណេះសំ ណាល សួរសុខទុក្ខ ព្រមទាំងផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប និងបានណែនាំមន្ត្រីសុខា ភិបាលខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ និងយកចិត្តទុកដាក់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជូនជ្រាបដល់មន្ត្រីជាថ្នាក់ដឹកនាំសុខាភិបាលនៃរដ្ឋបាលខេត្តពីលទ្ធផលនៃការចុះពិនិត្យ អំពីតម្រូវការបង្កើនសមត្ថភាពជំនាញ តម្រូវការបណ្តុះបណ្តាលបន្ត ការពិនិត្យអាទិភាពលើសេវាសង្គ្រោះបន្ទាន់ សេវាវះកាត់ និងបន្ថែមលើសពីនេះការខិតខំថែរក្សាធនធាន មនុស្ស។ ឯកឧត្តមសាស្រ្តាចារ្យ ក៍បានជូនអនុសាសន៍គន្លឹះបន្ថែម សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់លើការបំរើផ្តល់ជូនសេវាថែទាំព្យាបាល និងខិតខំពន្យល់ជូនប្រជាពលរដ្ឋអោយបានទូលំទូលាយ អំពីការប្រើប្រាស់អត្ថប្រយោជន៍សុខ ភាពតាមរយៈបណ្ណ័សមធម៌ និងប.ស.ស សម្ភារៈបរិក្ខារពេទ្យ ឱសថ រួមទាំងការទុកដាក់ និងថែទាំឱ្យបានត្រឹមត្រូវ ខិតខំកត់ត្រាពត៌មានអ្នកជំងឺអោយបានគ្រប់ជ្រុងជ្រោយ និងថែរក្សាឯកសារឱ្យបានត្រឹមត្រូវ ទទួលយកនូវព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ ពីការពេញចិត្តពេញ និងការផ្តល់ជាគំនិតស្ថាបនា។ បង្កើនសកម្ម ភាពអប់រំសុខភាព លើកកំពស់សុខភាព ពីវិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងទាំងក្នុងសហគមន៍។ ឯកឧត្តមសាស្រ្តាចារ្យ សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន កង កម្លាំងប្រដាប់អាវុធ សូមជួយថែរក្សាការពារសន្តិសុខប្រជាពល រដ្ឋ ជាពិសេសមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋានសុខាភិ បាល ដែលបម្រើការងារនៅពេល២៤ម៉ោង លើ ២៤ម៉ោង […]
- ឯកអគ្គរាជទូតតែងតាំងថ្មី នៃចក្រភពហ្ស៊កដានីប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តម Sudqi Atallah Abd Alkader Al Omoush ឯកអគ្គរាជទូតតែងតាំងថ្មី នៃចក្រភពហ្ស៊កដានីប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ានបានអបអរសាទរ ឯកឧត្តម Al Omoush ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតហ្ស៊កដានីប្រចាំអាស៊ាន ហើយទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងអាស៊ាន និងហ្ស៊កដានី។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យហ្ស៊កដានី បន្តធ្វើការជាមួយអាស៊ាន ដើម្បីរិះរកកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានក្នុងវិស័យដែលជាប្រយោជន៍ទៅវិញ ទៅមក រួមទាំងពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ និងទេស ចរណ៍។ ឯកឧត្តម Al Omoush បានធ្វើការកោតសរសើរ និងទទួល ស្គាល់ពីតួនាទីដ៏មានសារៈសំខាន់របស់អាស៊ាន ក្នុងការជំរុញសន្តិភាព […]
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន វាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់លោកជំទាវតំណាងអចិន្ត្រៃយ៍ហ្វីលីពីនប្រចាំអាស៊ាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកជំទាវ Hjayceelyn M. Quintana តំណាងអចិន្ត្រៃយ៍ហ្វីលីពីនប្រចាំអាស៊ាន បានចូលជម្រាបលា ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងឱកាសដែលលោកជំទាវបញ្ចប់បេសកកម្មការទូត។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់លោកជំទាវ នៅក្នុងគណៈកម្មាធិការតំណាងអចិន្តៃ្រយ៍ប្រចាំអាស៊ាន (CPR) ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងរយៈពេលហ្វីលីពីនធ្វើជាប្រទេសសម្របសម្រួលនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ថា នឹងបន្តផ្តល់ការគាំទ្រដល់អ្នកមកជំនួសលោកជំទាវ ព្រមទាំងស្ថានបេសកកម្មហ្វីលីពីនប្រចាំអាស៊ានផងដែរ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានជូនពរឱ្យលោកជំទាវ ទទួលបានជោគជ័យនៅក្នុងតួនាទីនាពេលអនាគតរបស់គាត់
- លោកដុលណាល់ត្រាំ សួរអំពីអត្តសញ្ញាណរបស់ លោកស្រី Harris នៅសន្និបាតអ្នកកាសែតស្បែកខ្មៅ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក Donald Trump បាននិយាយមិនពិតចំពោះការជួបជុំអ្នកកាសែតស្បែកខ្មៅប្រចាំឆ្នាំដ៏ធំបំផុតរបស់សហរដ្ឋកាលពីថ្ងៃពុធថាគូប្រជែងប្រជាធិបតេយ្យរបស់គាត់ Kamala Harris ជាជនជាតិឥណ្ឌា ជាមនុស្សស្បែកខ្មៅ” ដោយនិយាយបន្ទាបបន្ថោកមរតកខ្មៅរបស់លោកស្រីharries។ លោក Trump បាននិយាយដោយទាញការសើចចំអកពីទស្សនិកជនប្រហែល ១០០០ នាក់ ដោយសួរទៅកាន់លោកស្រី harries ថា តើលោកស្រី harries ជា ជនជាតិឥណ្ឌា ឬ ជាស្រ្តីដែលមានស្បែកខ្មៅ? ដែលជាការរើសអើងពណ៌សម្បុរ។ លោកស្រី Harris និងចាម៉ៃកា ត្រូវបានកំណត់អត្តសញ្ញាណជាយូរមកហើយថាជាជនជាតិស្បែកខ្មៅ និងអាស៊ី។គាត់ជាជនជាតិស្បែកខ្មៅដំបូងគេ និងជាជនជាតិអាមេរិកអាស៊ី ដែលបម្រើការជាអនុប្រធានាធិបតី។ ប៉ុន្មានម៉ោងបន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Trump លោក Harris បានប្រាប់សមាជិកនៃក្រុម Black sorority Sigma Gamma Rho ដែលប្រមូលផ្តុំគ្នាក្នុងទីក្រុង Houston ថាការលើកឡើងរបស់លោកត្រាំគឺជា “ការរំលឹកមួយផ្សេងទៀត ចំពោះប្រជាជនអាមេរិក នឹងឆ្លុះបញ្ចាំង អំពីអ្វីរបៀបដែលលោកត្រាំដឹកនាំ ក្នុងនាមជាប្រធានាធិបតីរយៈពេលបួនឆ្នាំ។ ចាប់តាំងពីការចាប់ផ្តើមជួបជុំអ្នកកាសែតស្បែកខ្មៅប្រចាំឆ្នាំ កាលពីដើមខែនេះ Harris បានប្រឈមមុខនឹងការរារាំងនៃការវាយប្រហារផ្លូវភេទ និងការរើសអើងជាតិសាសន៍តាមអ៊ីនធឺណិត ជាមួយនឹងគណនីស្តាំនិយមមួយចំនួនបានចោទសួរអំពីអត្តសញ្ញាណជាតិសាសន៍របស់លោកស្រី។ […]
- អតីតមន្ត្រីការទូតនិយាយថា កូរ៉េខាងជើងចង់ចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ប្រសិនបើលោកដុលណាល់ត្រាំ ឈ្នះការឆោះឆ្នោតខាងមុខ យោងតាមអ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើង លោកRi Il Gyu ទើបចាកចេញពីកូរ៉េខាងត្បូងបានប្រាប់ Reuters ថា កូរ៉េខាង ជើងចង់បើកកិច្ចចរចានុយក្លេអ៊ែរជាថ្មីម្តងទៀតជាមួយសហរដ្ឋ អាមេរិក ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិប តីឡើងវិញ។ ការរត់គេចខ្លួនរបស់ Ri Il Gyu ពីប្រទេសគុយបា បានធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោកកាលពីខែមុន។ គាត់គឺជាអ្នកការទូតកូរ៉េខាងជើងដែលមានឋានៈខ្ពស់បំផុតដែលបានចាកចេញទៅកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ 2016 ។ លោក Ri Il Gyu បាននិយាយថា កូរ៉េខាងជើងបានកំណត់រុស្ស៊ី អាមេរិក និងជប៉ុន ជាអាទិភាពគោលនយោបាយការបរទេសរបស់ខ្លួនសម្រាប់ឆ្នាំនេះ និងប្រទេសធំៗផ្សេងទៀត។ ខណៈ ពេលដែលកិច្ចពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ទីក្រុងព្យុងយ៉ាងចង់បើកការចរចានុយក្លេអ៊ែរឡើងវិញ ប្រសិនបើលោក Trump ដែលបានចូលរួមទាំងការទូតដ៏ខ្លាំងក្លា និងការទូតដែលមិនធ្លាប់មានពីមុនមកជាមួយប្រទេសកូរ៉េខាងជើងក្នុងអាណត្តិមុនរបស់គាត់ បានឈ្នះការបោះឆ្នោតឡើងវិញ នៅក្នុងខែវិច្ឆិកា៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ឯកឧត្តម អភិបាលខេត្ត បន្តចុះត្រួតពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រស្រុក២នៃខេត្តកំពង់ធំ (កំពង់ធំ)៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ស្របពេលជំនន់ទឹកភ្លៀងនៅមានសន្ទុះកើនឡើង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណអភិបាលខេត្តកំពង់ធំ នៅតែបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលស្ថានភាពតាមដងស្ទឹងសែន ដោយបង្កឱ្យរងផលប៉ះពាល់ដល់ដំណាំផ្សេងៗ ព្រមទាំងគេហដ្ឋាន, ហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋកំពុងរងគ្រោះ ២០គ្រួសារ ក្នុងភូមិរកាជួរ និងភូមិទឹកវិល ឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ក្រោយពិនិត្យមើលស្ថានភាពជាក់ស្ដែង នៃជំនន់ទឹកភ្លៀងក្នុងស្រុកសណ្ដានរួចរាល់ ឯកឧត្តម អភិបាលខេត្ត បានចុះពិនិត្យក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរជាបន្ត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បាននាំយកអំណោយជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ កាលពីម្សិលមិញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ផងដែរ។ ក្នុងដំណើរចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ ឯកឧត្តម អភិបាលខេត្ត ជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋរងគ្រោះ ស្ដាប់នូវបញ្ហាប្រឈម និងអំពាវនាវនូវការណែនាំមួយចំនួន សូមមានការប្រុងប្រយ័ត្ន សុវត្ថិភាព, សុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីជៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការពារសត្វអសិរពិស នានា កើតឡើងជាយថាហេតុ ជាពិសេស កុមារតូចៗ និងមនុស្សចាស់ ត្រូវថែរក្សាសុខភាពជាប្រចាំ មានអនាម័យក្នុងការរស់នៅបីប្រការគឺ (ហូបស្អាត ផឹកស្អាត […]
- សម្តេចមហាបវរធិបតី អញ្ជើញចូលរួមបើក «វេទិកាសហគ្រិនឆ្នើម និង ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ឆ្នាំ ២០២៤» វេទិកានេះជាឱកាសល្អដែលនាំឱ្យកម្ពុជាកាន់តែមានភាពលេច ធ្លោក្នុងតំបន់អាស៊ាន និងពិភពលោកតាមរយៈការបង្ហាញពីសក្តានុពលរបស់ខ្លួនដើម្បីទាក់ទាញវិនិយោគិនពីបណ្តាប្រទេសនានា និងចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាព្រះរាជា ណាចក្រកម្ពុជា។ ប្រធានបទសម្រាប់ឆ្នាំនេះនឹងផ្តោតជាសំខាន់ទៅលើកិច្ចពិភាក្សាលើការធ្វើជំនួញ និងការធ្វើពាណិជ្ជកម្ម។ វេទិកាបណ្តាញសហគ្រិនស្រ្តីឆ្នើមអាស៊ាន និងពានរង្វាន់សហ គ្រិនស្រ្តីឆ្នើមអាស៊ានត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់នៅក្នុងរដ្ឋជាសមាជិកអាស៊ានផ្ដោតលើ៖ ការបង្កើតវេទិកាក្នុងតំបន់ ការគាំទ្រសហគ្រិនស្ត្រីអាស៊ានឱ្យមានលទ្ធភាពទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែប្រសើរឡើង ផ្តល់ឱកាសឱ្យសហគ្រិនទាំងនេះបង្កើតបណ្តាញសហគមន៍យ៉ាងរឹងមាំមួយ បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានាឱ្យទទួលបានជោគជ័យ។ ចំណែកពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ានត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ មក ដែលក្នុងនោះសហគ្រិនស្ត្រីឆ្នើមអាស៊ានជិត១០០០នាក់បានទទួលពានរង្វាន់នេះ។ រីឯសហគ្រិនស្រ្តីឆ្នើមកម្ពុជាលើសពី៦០នាក់បានទទួលបានពាននៅក្នុងឱកាសចូលរួមវេទិកាដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសអាស៊ាន។ ចំណែកឆ្នាំនេះ សហគ្រិនស្ត្រីឆ្នើមអាស៊ានចំនួន២២រូបក្នុងចំណោមបេក្ខភាពសហគ្រិនស្ត្រីសរុប២៩រូប នឹងទទួលបានពានរង្វាន់ពីវេទិកានេះ៕
- រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យសេវាសាធារណៈ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ខេត្តតាកែវ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺនិងក្រុមគ្រួសារ នៅមន្ទីរពេទ្យខេត្តតាកែវ។ ក្នុងដំណើរចុះពិនិត្យកិច្ចការបម្រើសេវាសុខាភិបាល សាធារណៈ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងក្តីរីករាយចំពោះទំនុកចិត្តនៃបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ ដែលលោកមកទទួលសេវាច្រើនកុះករ ទាំងផ្នែកពិគ្រោះក្រៅ សម្រាកពេទ្យ វះកាត់ និងសេវាសំរាលបុត្រ។ ក្រុមការងារជំនាញបានចុះពិនិត្យតាមទីតាំងបម្រើសេវា និងជួបសំណេះសំណាលសួរនាំបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាល។ ឆ្លៀតឱកាសចុះពិនិត្យបចុប្បន្នភាព និងវឌ្ឍនភាពសេវាសុខាភិបាលសាធារណៈ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល មន្ត្រីអាជ្ញាធរមូលដ្ឋាន អំពីការប្រឹងប្រែងបំរើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋទូលំទូលាយ។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍លើកទឹកចិត្តដល់មន្រ្តីពាក់ពន្ធ័ទាំងអស់ បង្កើនសាមគ្គីភាព បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ពិសេសគឺពិនិត្យលើការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ។ លើសពីនេះ គឺត្រូវបង្កើនសមត្ថភាពជំនាញ តាមរយៈការបណ្តុះបណ្តាលបន្ត លើកផ្នែកសង្រ្គោះបន្ទាន់ ផ្នែកវះកាត់ និងការកកត់ត្រា រក្សាទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ ជាពិសេសការរៀបចំ ថែទាំសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងផ្នែករូបភាពវេជ្ជសាស្រ្ត និងសមត្ថភាពភាពជាអ្នកដឹកនាំគ្រប់កម្រឹត៕ អ៊ួង សុភារុន
- អាជ្ញាធរជាតិអប្សរា ជួសជុលប្រាង្គបណ្តាល័យសង់ពីឥដ្ឋនៅជ្រុងឦសានប្រាសាទភ្នំក្រោម អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គបណ្ណាល័យសង់ពីឥដ្ឋនៅជ្រុងឦសានរបស់ប្រាសាទភ្នំក្រោមដើម្បីទប់ស្កាត់ការខូច ខាត និងពង្រឹងភាពរឹងមាំឱ្យគង់វង្សយូរអង្វែងបន្តទៀត។ លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ដោយសាររចនាសម្ពន្ធសំណង់ប្រាសាទភ្នំក្រោមរងនូវអាកាសធាតុក្តៅសើមសម្ពាធខ្យល់ពីបឹងទន្លេសាបជាប្រចាំ ក្នុងនោះសំណង់បណ្ណាល័យដែលសង់ពីឥដ្ឋស្ថិតនៅទិសឦសាន បាត់បង់អស់នូវកំបោរបាយអ សឹករិចរិលខឿនជើងជញ្ជាំង រួមទាំងគ្រឿងបង្គុំទ្វារថ្មភក់ជើងក្រោមផង។ ជញ្ជាំងជ្រុងពាយ័ព្យហែកក្រៀក កំពូលប្រាសាទខូចខាតជ្រាបទឹកពេលភ្លៀងជាដើម ។ មន្រ្តីអភិរក្សរូបនេះបន្តថា អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជួសជុលពង្រឹងខឿនជើងជញ្ជាំងជុំវិញ។ ជួសជុលជ្រុងនិរតី និងជ្រុងឦសានរហូតដល់ក្បាំងជញ្ជាំងខាងលើ និងពង្រឹងរចនាសម្ពន្ធកំពូលប្រាសាទការពារជម្រាបទឹក និងសត្វល្អិត ដើម្បីឱ្យប្រាសាទនេះរឹងមាំដោយគោរពទៅតាមធម្មនុញ្ញអង្គរ។ សូមបញ្ជាក់ថា ប្រាសាទភ្នំក្រោម ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី៩ ដើមសតវត្សរ៍ទី១០ សង់ពីឥដ្ឋ ថ្មភក់ និងថ្មបាយកៀ្រម លើភ្នំកម្ពស់១៤០ម៉ែត្រ ជាភ្នំនៅទំនាបមាត់បឹងទន្លេសាបខាងត្បូងក្រុងសៀមរាប ក្នុងចម្ងាយ១២គីឡូម៉ែត្រ៕
- កម្ពុជា-ឡាវ បន្តរួមគ្នា ក្នុងការប្រយុទ្ធការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានស្នើសម្តេចធិបតី ក្នុងការសហប្រតិបត្តិការសន្តិសុខ នៅតាមបណ្តោយព្រំដែន រួមទាំងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិជាមួយកម្ពុជា។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបសំដែងគួរសមជាមួយ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៅថ្ងៃទី៣១ ខែកក្កដា ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamlieng Outhakaysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ។ ឯកឧត្តម អនុរដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្តេចធិបតីបន្ថែម អំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ មានជាអាទិ៍៖ (១) កិច្ចសហប្រតិបត្តិការសន្តិសុខ នៅតាមបណ្តោយព្រំដែន រួមទាំងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ (២) ការផ្លាស់ប្តូរសិក្ខាកាម និងការបណ្តុះបណ្តាលធនធានមនុស្ស និង(៣) ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងភាពជិតស្និទ្ធ នៃទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ និងបានគាំទ្រការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា-ឡាវ ជាពិសេស ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចនាយទា […]
- ធនាគារកណ្តាលរុស្ស៊ី ដំឡើងអត្រាការប្រាក់ ដល់១៨ភាគរយ ដោយសារការកើនឡើងសម្ពាធពីអតិផរណា ធនាគារកណ្តាលរុស្ស៊ីបានដំឡើងអត្រាការប្រាក់សំខាន់របស់ខ្លួនបន្ថែម ២ ភាគរយ ដោយសារកើនឡើងសម្ពាធពីអតិផរណា។និយ័តកររុស្ស៊ីបានថ្លែងថា តម្រូវការក្នុងស្រុកបានបន្តកើនឡើងលើសពីសមត្ថភាពរបស់សេដ្ឋកិច្ចក្នុងការផលិតទំនិញ និងសេវាកម្មដើម្បីផ្គត់ផ្គង់។ មិនត្រឹមតែប៉ុណ្ណោះ អតិផរណាបានបន្តកើនឡើងយ៉ាងខ្លាំងលើសពីការព្យាករណ៍របស់ធនាគារកណ្តាលកាលពីខែមេសា។ ជាលទ្ធផល ធនាគាររុស្ស៊ីបានដំឡើងអត្រាការប្រាក់ពី ១៦ ភាគរយឡើងដល់ ១៨ ភាគរយ ហើយបានកែសម្រួលការព្យាករណ៍របស់ខ្លួនថា អត្រាទាំងមូលស្ថិតនៅចន្លោះ ៦,៥ ភាគរយដល់ ៧ ភាគរយក្នុងឆ្នាំ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និយាយថា មេក្រុមហាម៉ាស់ Ismail Haniyeh ត្រូវបានសម្លាប់ក្នុងប្រទេសអ៊ីរ៉ង់ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបាននិយាយ ថាមេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី Tehran របស់ប្រទេសអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍មួយរបស់កងឆ្មាំបដិវត្តអ៊ីស្លាមបាននិយាយថា “លំនៅដ្ឋានរបស់ Ismail Haniyeh ប្រធានការិយាល័យនយោបាយនៃក្រុមតស៊ូអ៊ីស្លាមហាម៉ាស ត្រូវបានវាយប្រហារនៅទីក្រុង Tehran ហើយជាលទ្ធផលនៃឧប្បត្តិហេតុនេះ គាត់និងអង្គរក្សម្នាក់របស់គាត់ត្រូវបានសម្លាប់”។ មុនពេលលោកHaniyeh ត្រូវបានសម្លាប់គាត់ស្ថិតនៅក្នុងទីក្រុង Tehran ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian កាលពីថ្ងៃអង្គារ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


